ខ្ញុំមានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
ទំនុកតម្កើង 7:2 - អាល់គីតាប ក្រែងលោគេហែកខ្ញុំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ក្រែងលោគេហែកព្រលឹងរបស់ទូលបង្គំដូចជាសិង្ហ គឺហែកជាដុំៗ ហើយគ្មានអ្នកណារំដោះឲ្យរួចឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ ហើយហែកឲ្យខ្ទេចខ្ទី គ្មានអ្នកណារំដោះបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច |
ខ្ញុំមានកូនប្រុសពីរនាក់ ពួកវាឈ្លោះប្រកែកគ្នានៅឯស្រែ ហើយម្នាក់បានវាយម្នាក់ទៀតស្លាប់ ព្រោះគ្មាននរណាឃាត់គេទាំងពីរឡើយ។
ទ្រង់ជ្រាបស្រាប់ហើយថា ខ្ញុំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះខ្ញុំឲ្យរួចផុត ពីអំណាចរបស់ទ្រង់បានដែរ។
គេពួនដូចសត្វសិង្ហសំងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
ខ្ញុំមកជ្រកកោនជាមួយអុលឡោះតាអាឡាហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ?
ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។
សូមស្តាប់ខ្ញុំ សូមមករំដោះខ្ញុំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារខ្ញុំ ហើយសង្គ្រោះខ្ញុំផង!។
ផ្ទុយទៅវិញ ពេលខ្ញុំមានទុក្ខលំបាក គេបែរជានាំគ្នាសើចសប្បាយ គេឃុបឃិតគ្នាប្រឆាំងនឹងខ្ញុំ ហើយអ្នកដទៃដែលខ្ញុំពុំស្គាល់ បានវាយខ្ញុំ និងហែកហួរខ្ញុំ ឥតឈប់ឡើយ។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
សូមរំដោះខ្ញុំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប្រព្រឹត្តទុច្ចរិត សូមសង្គ្រោះខ្ញុំឲ្យរួចផុត ពីមនុស្សស្រេកឈាម។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។
ខ្ញុំនឹងត្រូវវិនាសមុនពេលថ្ងៃរះ ទ្រង់ធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ប្រៀបដូចជាមានសត្វសិង្ហមកទំពាឆ្អឹងខ្ញុំ អុលឡោះអើយចាប់ពីថ្ងៃដល់យប់ ទ្រង់នឹងធ្វើឲ្យជីវិតខ្ញុំត្រូវចប់។
ចំពោះកូនចៅកាដ គាត់ថ្លែងថា: សូមលើកតម្កើងអុលឡោះតាអាឡា ដែលប្រទាន ឲ្យកាដមានទឹកដីទូលំទូលាយ! កាដសំងំ ដូចសិង្ហញីសំងំចាំចាប់រំពា ដោយហែកពីចុងជើងរហូតដល់ក្បាល។
មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលបានគាំទ្រ និងប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យខ្ញុំអាចប្រកាសបន្ទូលរបស់អុលឡោះយ៉ាងក្បោះក្បាយឲ្យសាសន៍ដទៃទាំងអស់គ្នាស្ដាប់។ អ៊ីសាក៏បានដោះលែងខ្ញុំ ឲ្យរួចពីមាត់សឹង្ហដែរ។
ត្រូវភ្ញាក់ខ្លួន ហើយប្រុងស្មារតីជានិច្ច! ដ្បិតអ៊ីព្លេសជាសត្រូវនឹងបងប្អូន កំពុងតែក្រវែលជុំវិញបងប្អូន ដូចសឹង្ហក្រវែលទាំងគ្រហឹម រកត្របាក់ស៊ីអ្នកណាម្នាក់។
ឡាអ៊ីសជាក្រុងដែលស្ថិតនៅក្នុងជ្រលងភ្នំបេត-រេហូប ឆ្ងាយពីក្រុងស៊ីដូន ហើយអ្នកក្រុងនោះពុំមានទំនាក់ទំនងជាមួយនរណាទេ ហេតុនេះហើយបានជាគ្មាននរណាមកជួយពួកគេឡើយ។ កូនចៅដាន់បានសង់ទីក្រុងឡើងវិញ ហើយក៏តាំងទីលំនៅនៅទីនោះទៅ។