Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 7:3 - អាល់គីតាប

3 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ខ្ញុំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ប្រសិនបើ​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ ប្រសិនបើ​មាន​អំពើទុច្ចរិត​នៅ​ដៃ​ទាំងពីរ​របស់ទូលបង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ប្រសិន‌បើ​ទូល‌បង្គំ​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូល‌បង្គំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​គេ​ថា ប្រសិន​បើ​ដៃ​ទូលបង្គំ​ប្រឡាក់​ទៅ​ដោយ​អំពើ​ទុច្ចរិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ បើ​សិន​ជា​ទូលបង្គំ​បាន​ធ្វើ​ដូច្នេះ គឺ​បើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​ដៃ​ទូលបង្គំ

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 7:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​អ្នក​បោះ​បង់​ចោល​អំពើ​អាក្រក់ ដែល​អ្នក​ប្រព្រឹត្ត ហើយ​ដក​អំពើ​ទុច្ចរិត​ចេញ​ពី​លំ‌នៅ​របស់​អ្នក


សត្រូវ​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ឡោម‌ព័ទ្ធ ខ្ញុំ អ្នក​ទាំង​នោះ​ប្រៀប​បាន​ទៅ​នឹង​គោ​បា ពួក​គេ​នៅ​ជុំ‌វិញ​ខ្ញុំ ដូច​គោ​បា​មក​ពី​ស្រុក​បាសាន​ ។


សូម​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មុខ​ដាវ សូម​ដោះ​លែង​ខ្ញុំ​ឲ្យ រួច​ផុត​ពី​ចង្កូម​របស់​ឆ្កែ​ទាំង​នេះ!


អុលឡោះ‌តាអាឡា​អើយ! ទោះ​បី​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស ឬ​ប្រព្រឹត្ត​អំពើ​បាប​ណា​មួយ​ក៏​ដោយ ក៏​ពួក​គេ​នាំ​គ្នា​ពួន​ស្ទាក់​ចាំ​ប្រហារ​ជីវិត​ខ្ញុំ មនុស្ស​មាន​អំណាច​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ខ្ញុំ​ដែរ។


ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត អុលឡោះ‌តាអាឡា​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ


«អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត អុលឡោះ‌តាអាឡា​ពិត​ជា​ម្ចាស់​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មែន! ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់! អ៊ីស្រ‌អែល​ក៏​នឹង​ដឹង​ដែរ! ប្រសិន​បើ​យើង​ខ្ញុំ​បះបោរ ឬ​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះអុលឡោះ‌តាអាឡា សូម​កុំ​ឲ្យ​ទ្រង់​ទុក​ជីវិត​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ​ឡើយ។


ដូច្នេះ សូម​បង​សំដែង​ចិត្ត​ស្មោះ​ស្ម័គ្រ​ចំពោះ​ខ្ញុំ​ផង ដ្បិត​យើង​ទាំង​ពីរ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា​ក្នុង​នាមអុលឡោះ‌តាអាឡា។ ម៉្យាង​ទៀត បើ​បង​ឃើញ​ខ្ញុំ​មាន​កំហុស​អ្វី សូម​សម្លាប់​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ​ចុះ កុំ​ចាប់​ខ្ញុំ​ទៅ​ជូន​ឪពុក​របស់​បង​អី»។


ស្តេច​បាន​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្តល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូរអា​សួរ​អុលឡោះតាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។


អ្នក​ទាំង​អស់​បាន​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​យើង ហើយ​គ្មាន​នរណា​ម្នាក់​ប្រាប់​ឲ្យ​យើង​ដឹង​ថា កូន​របស់​យើង​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ទេ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​នរណា​ម្នាក់​ឈឺ​ឆ្អាល​នឹង​យើង ហើយ​ប្រាប់​យើង​ថា កូន​យើង​បាន​ជំរុញ​អ្នក​បម្រើ​របស់​យើង​ម្នាក់​នោះ ឲ្យ​ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ​ឡើយ!»។


សូម​ជម្រាប​លោក‌ឪពុក សូម​មើល​មក​ជាយ​អាវ​វែង ដែល​នៅ​ក្នុង​ដៃ​ខ្ញុំ​នេះ។ ខ្ញុំ​គ្រាន់​តែ​កាត់​ជាយ​អាវ​វែង តែ​ខ្ញុំ​មិន​សម្លាប់​លោក​ទេ។ ដូច្នេះ សូម​ស្តេច​ជ្រាប​ឲ្យ​ច្បាស់​ថា ខ្ញុំ​គ្មាន​គំនិត​អាក្រក់​ចង់​សម្លាប់ ឬ​បះ‌បោរ​ប្រឆាំង​នឹង​លោក‌ឪពុក​ឡើយ ហើយ​ខ្ញុំ​ក៏​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​នឹង​លោក​ដែរ គឺ​មាន​តែ​ស្តេច​ប៉ុណ្ណោះ ដែល​ចេះ​តែ​តាម​ប្រហារ​ជីវិត​ខ្ញុំ។


គាត់​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច​ចេះ​តែ​ស្តាប់​ពាក្យ​របស់​អស់​អ្នក​ដែល​ជម្រាប​ស្តេច​ថា “ទត​ចង់​ព្យាបាទ​ស្តេច”ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម