ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 7:1 - អាល់គីតាប

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​សូម​យក​ទ្រង់​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ខ្ញុំ សូម​រំដោះ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀត‌បៀន​ខ្ញុំ​ផង

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ​ហើយ​! សូម​សង្គ្រោះ​ទូលបង្គំ​ពី​អស់អ្នក​ដែល​តាមបៀតបៀន​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​យក​ព្រះ‌អង្គ​ជា​ទី​ជ្រក​កោន សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​អស់​អ្នក ដែល​ដេញ​តាម​ទូល‌បង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​សូម​យក​ព្រះអង្គ​ធ្វើ​ជា​ទី​ពឹង​ជ្រក សូម​សង្គ្រោះ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​បៀត‌បៀន​ទូលបង្គំ​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​យក​ទ្រង់​ជា​ទី​ជ្រក​កោន សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ឲ្យ​រួច​ពី​អស់​អ្នក​ដែល​ដេញ​តាម​ទូលបង្គំ​ផង

សូមមើលជំពូក



ទំនុកតម្កើង 7:1
29 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​មក​ជ្រក​កោន​ជា​មួយ​អុលឡោះ‌តាអាឡា​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រាប់​ខ្ញុំ ឲ្យ​រត់​ទៅ​ជ្រក​នៅ​តាម​ភ្នំ ដូច​សត្វ​ស្លាប​ទៅ​វិញ​ដូច្នេះ?


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មើល​មក​ខ្ញុំ ហើយ​ឆ្លើយ​តប​នឹង​ខ្ញុំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ខ្ញុំ កុំ​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ


ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត លើ​ចិត្ត​ស្មោះ‌ត្រង់​របស់​ទ្រង់ ចិត្ត​ខ្ញុំ​ត្រេក​អរ​សប្បាយ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។


អុលឡោះ‌តាអាឡា​ជា​ថ្ម‌ដា​ការពារ​ខ្ញុំ ជា​បន្ទាយ​ដ៏​រឹង‌មាំ​របស់​ខ្ញុំ ជា​ម្ចាស់​ដែល​ជួយ​រំដោះ​ខ្ញុំ ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ ជា​ថ្ម‌ដា​សម្រាប់​ខ្ញុំ​ពឹង​ជ្រក ទ្រង់​ជា​ខែល ជា​កម្លាំង​ដែល​សង្គ្រោះ​ខ្ញុំ​ និង​ជា​ជំរក​ដ៏​មាំ‌មួន​របស់​ខ្ញុំ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ជា​ពន្លឺ​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​បំភ្លឺ​សេចក្ដី​ងងឹត របស់​ខ្ញុំ​ដែរ។


ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ ដូច្នេះ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ! សូម​កុំ​ឲ្យ​ខ្មាំង​សត្រូវ​អាច​មាន​ជ័យ‌ជំនះ លើ​ខ្ញុំ​ឡើយ!។


ឱ​អុលឡោះ‌តាអាឡា​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ‌តាអាឡា ដោយ​ឥត​សង្ស័យ​ឡើយ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​កុំ​នៅ​ព្រងើយ! ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​សង្គ្រោះ​ខ្ញុំ​ផង! ដ្បិត​ទ្រង់​តែងតែ​ទះ​កំផ្លៀង​ខ្មាំង​សត្រូវ ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ទ្រង់​បំបាក់​ធ្មេញ​របស់​មនុស្ស​ពាល។


ដូច្នេះ ខ្ញុំ​នៅ​ស្ងៀម​មិន​បាន​ឡើយ ខ្ញុំ​ច្រៀង គីតាបសាបូរ ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ។


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ! ខ្ញុំ​បាន​ស្រែក​អង្វរ​ទ្រង់ ហើយ​ទ្រង់​ប្រោស​ខ្ញុំ​ឲ្យ​បាន​ជា។


អាយុ​ជីវិត​របស់​ខ្ញុំ ស្ថិត​នៅ​ក្នុង​ដៃ​របស់​ទ្រង់ សូម​រំដោះ​ខ្ញុំ​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង សត្រូវ និង​អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ!


មនុស្ស​ពាល​នឹង​ត្រូវ​រង​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ប៉ុន្តែ អុលឡោះ‌តាអាឡា​តែង​សំដែង​ចិត្ត មេត្តា‌ករុណា ចំពោះ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ទ្រង់។


ពេល​នោះ ឱ​អុលឡោះ​អើយ ខ្ញុំ​នឹង​ទៅ​ជិត​អាសនៈ​របស់​ទ្រង់ ខ្ញុំ​នឹង​ទៅ​ជិត​ទ្រង់​ដែល​ជា​ប្រភព នៃ​អំណរ​ដ៏​លើស‌លប់​របស់​ខ្ញុំ។ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​នឹង​លើក​តម្កើង​ទ្រង់ ដោយ​សំឡេង​ពិណ!


ពេល​នោះ ទត​នឹង​ហៅ​យើង​ថា “ទ្រង់​ជា​បិតា និង​ជា​ម្ចាស់​នៃ​ខ្ញុំ ទ្រង់​ជួយ​ការពារ និង​សង្គ្រោះ​ខ្ញុំ​!”។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ទ្រង់ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​នាមអុលឡោះ‌តាអាឡា និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ!


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទ្រង់​ជ្រាប​អ្វីៗ​ទាំង​អស់ សូម​នឹក​ដល់​ខ្ញុំ​ផង សូម​មក​ជួយ​ខ្ញុំ និង​សង‌សឹក​ពួក​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ! សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​រង​គ្រោះ ដោយ​ទ្រង់​មាន​ចិត្ត​អត់‌ធ្មត់ ចំពោះ​ខ្មាំង​សត្រូវ​នោះ​ឡើយ។ សូម​ជ្រាប​ថា ព្រោះ​តែ​ទ្រង់ ខ្ញុំ​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ជេរ​ប្រមាថ។


ប៉ុន្តែ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ខ្ញុំ ទ្រង់​ចាំ​ជួយ​ខ្ញុំ ដូច​វីរ‌បុរស​ដ៏​អង់‌អាច ហេតុ​នេះ អស់​អ្នក​ដែល​បៀត‌បៀន​ខ្ញុំ មុខ​ជា​ដួល ហើយ​មិន​អាច​ឈ្នះ​ខ្ញុំ​បាន។ ពួក​គេ​នឹង​ត្រូវ​អាម៉ាស់​ជា​ខ្លាំង ព្រោះ​ធ្វើ​អ្វី​ខ្ញុំ​មិន​កើត ពួក​គេ​នឹង​បាក់​មុខ​រហូត​ត​ទៅ ឥត​ភ្លេច​ឡើយ។


យើង​ឮ​អេប្រាអ៊ីម​យំ​រៀប​រាប់​ថា: “ទ្រង់​បាន​ដាក់​ទោស​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ទទួល​ទោស ដូច​កូន​គោ​ដែល​មិន​ទាន់​ផ្សាំង។ សូម​នាំ​ខ្ញុំ​ឲ្យ​វិល​មក​វិញ នោះ​ខ្ញុំ​នឹង​វិល​មក​វិញ ដ្បិត​ទ្រង់​ជាអុលឡោះ‌តាអាឡា និង​ជា​ម្ចាស់​របស់​ខ្ញុំ។


ខ្ញុំ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់របស់​ខ្ញុំ ហើយ​សារភាព​ចំពោះ​ទ្រង់​ដូច​ត​ទៅ: “អុលឡោះ‌តាអាឡា​អើយ! ទ្រង់​ជា​ម្ចាស់​ដ៏​ឧត្ដម​គួរ​ស្ញែង​ខ្លាច ទ្រង់​តែងតែ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ហើយ​មាន​ចិត្ត​មេត្តា‌ករុណា​ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ទ្រង់!


ពាក្យ​ទូរអា​របស់​ហាបា‌គូក​ជា​ណាពី​នៃ​អុលឡោះ​ ច្រៀង​ជា​ទំនុក​សោក​សង្រេង:


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ នឹង​មក ហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ទ្រង់ ក៏​មក​ជា​មួយ​ដែរ។


បង​ប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។


តាម​រយៈ​អាល់ម៉ា‌ហ្សៀស បង​ប្អូន​ជឿ​លើ​អុលឡោះ​ដែល​បាន​ប្រោស​គាត់​ឲ្យ​រស់​ឡើង​វិញ ហើយ​ប្រទាន​សិរី‌រុង‌រឿង​មក​គាត់ ដើម្បី​ឲ្យ​បង​ប្អូន​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​អុលឡោះ។


ហេតុ​នេះ អស់​អ្នក​ដែល​រង‌ទុក្ខ​លំបាក ស្រប​តាម​បំណង​អុលឡោះ ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ដែល​ស្មោះ​ត្រង់។