Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 14:5 - អាល់គីតាប

5 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ នឹង​មក ហើយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ទ្រង់ ក៏​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 អ្នករាល់គ្នា​នឹង​រត់គេច​តាម​ជ្រលងភ្នំ​របស់យើង ដ្បិត​ជ្រលងភ្នំ​នោះ​លាតសន្ធឹង​រហូតដល់​អ័សេល​។ អ្នករាល់គ្នា​នឹង​រត់គេច ដូចជា​រត់គេច​ពី​រញ្ជួយផែនដី​ក្នុង​រជ្ជកាល​របស់​អូសៀស​ស្ដេច​នៃ​យូដា​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់ខ្ញុំ​នឹង​យាង​មក មានទាំង​អ្នក​វិសុទ្ធ​ទាំងអស់​នៅជាមួយ​ព្រះអង្គ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ពេល​នោះ ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​យើង ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល។ អ្នក​ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី​នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា។ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា‌មួយដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ទៅ​នៅ​តាម​ជ្រលង​ភ្នំ​របស់​យើង ដ្បិត​ជ្រលង​ភ្នំ​នេះ​លាត​សន្ធឹង រហូត​ដល់​អាសែល។ អ្នក​រាល់​គ្នា​នឹង​រត់​ភៀស​ខ្លួន ដូច​អ្នក​រាល់​គ្នា​រត់​គេច​ពី​ការ​រញ្ជួយ​ផែនដី នៅ​ជំនាន់​អូសៀស ជា​ស្ដេច​ស្រុក​យូដា។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ នឹង​យាង​មក ហើយ​ប្រជា‌ជន​ដ៏វិសុទ្ធ​ទាំង​អស់​របស់​ព្រះអង្គ ក៏​មក​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 នោះ​ឯង​រាល់​គ្នា​នឹង​រត់​ទៅ​តាម​ចន្លោះ​ភ្នំ​របស់​អញ ដ្បិត​ចន្លោះ​ភ្នំ​នោះ នឹង​រហូត​ទៅ​ដល់​អាសែល អើ ឯង​រាល់​គ្នា​នឹង​រត់ ដូច​បាន​រត់​ពី​ការ​កក្រើក​ដី នៅ​ក្នុង​រាជ្យ​អូសៀស ជា​ស្តេច​យូដា នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​យាង​មក មាន​ទាំង​ពួក​បរិសុទ្ធ​ទាំង​អស់​មក​ជា​មួយ

សូមមើលជំពូក ចម្លង




សាការី 14:5
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ទ្រង់​មក​ហើយ ទ្រង់​មក​វិនិច្ឆ័យ​ទោស​ផែនដី ទ្រង់​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ទ្រង់​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


ចំពោះ​អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​មក​គ្រប់‌គ្រង​ផែនដី ទ្រង់​គ្រប់‌គ្រង​ផែនដី​ដោយ​យុត្តិធម៌ ទ្រង់​គ្រប់‌គ្រង​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។


រំពេច​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរ‌លាន់ ទ្រង់​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ ឲ្យ​មាន​រន្ទះ​បាញ់ មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំង ព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោ‌សន្ធៅ​ផង។


ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​អើយ ចូរ​ប្រញាប់‌ប្រញាល់​នាំ​គ្នា​មក ចូរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​កន្លែង​តែ​មួយ! អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​កង‌ពល​របស់​ទ្រង់​ចុះ​មក!។


នេះ​ជា​ពាក្យ​របស់​ណាពី​អេម៉ុស ជា​អ្នក​ចិញ្ចឹម​សត្វ​នៅ​ភូមិ​ត្កូអា រៀប​រាប់​អំពី​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ ស្ដី​អំពី​ស្រុក​អ៊ីស្រ‌អែល ពីរ​ឆ្នាំ​មុន​រញ្ជួយ​ផែនដី គឺ​នៅ​រជ្ជកាល​ស្តេច​អូសៀស​ស្ដេច​ស្រុក​យូដា ត្រូវ​នឹង​រជ្ជកាល​ស្តេច​យេរ៉ូ‌បោម បុត្រ​របស់​ស្តេច​យ៉ូអាស ស្ដេច​ស្រុក​អ៊ីស្រ‌អែល។


អ្នក​ស្រុក​សា‌ភៀរ​អើយ ចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ! អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។ អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខ ពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់ អ្នក​រាល់​គ្នា​បាន​ទេ។


ភ្នំ​ធំ​អើយ តើ​អ្នក​ជា​អ្វី? អ្នក​នឹង​រលាយ​នៅ​ចំពោះ​មុខ​សូរ៉ូ‌បាបិល។ គាត់​នឹង​យក​ថ្ម​មួយ​ចេញ​ពី​ភ្នំ​នោះ ដើម្បី​យក​ទៅ​ធ្វើ​កំពូល​ម៉ាស្ជិទ។ ប្រជា‌ជន​នាំ​គ្នា​ស្រែក​ឡើង​ថា “ថ្ម​នេះ​ល្អ​ណាស់! ថ្ម​នេះ​ល្អ​ណាស់!”»។


ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដែល​នៅ​ជុំ​វិញ​ឮ​សំរែក​របស់​ពួក​គេ ក៏​នាំ​គ្នា​រត់​ចេញ​ទៅ ព្រោះ​ខ្លាច​ដី​ស្រូប​ខ្លួន​ដែរ។


លុះ​ដល់​បុត្រា​មនុស្ស​មក​ប្រកប​ដោយ​សិរី‌រុង‌រឿង​នៃ​អុលឡោះ​ជា​បិតា​របស់​គាត់​ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​របស់​គាត់ គាត់​នឹង​ប្រទាន​រង្វាន់ ឬ​ដាក់​ទោស​ម្នាក់ៗ តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


កាល​អ៊ីសា​នៅ​លើ​ភ្នំ​ដើម​អូលីវ ពួក​សិស្ស​នាំ​គ្នា​ចូល​ទៅ​ជួប​គាត់​ដាច់​ឡែក​ពី​គេ ហើយ​សួរ​ថា៖ «សូម​ប្រាប់​ឲ្យ​យើង​ខ្ញុំ​ដឹង​ផង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា? តើ​មាន​អ្វី​ជា​សំគាល់​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ដល់​ពេល​តួន​មក និង​ដល់​អវសាន​កាល​នៃ​ពិភព​លោក?»។


«នៅ​ពេល​បុត្រា​មនុស្ស​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ប្រកប​ដោយ​សិរី‌រុង‌រឿង គាត់​នឹង​នៅ​លើ​បល្ល័ង្ក​ដ៏​រុង‌រឿង។


ពេល​នោះ គេ​នឹង​ឃើញ​បុត្រា​មនុស្ស​មក​ក្នុង​ពពក ប្រកប​ដោយ​អំណាច និង​សិរី‌រុង‌រឿង​ពន់​ពេក​ក្រៃ។


«អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។


សូម​គាត់​ធ្វើ​ឲ្យ​ចិត្ដ​គំនិត​របស់​បង​ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង​ប្អូន​បាន​បរិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​អុលឡោះ ជា​បិតា​របស់​យើង ក្នុង​ពេល​អ៊ីសា‌ជាអម្ចាស់​នៃ​យើង​មក ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់​របស់​គាត់!


វា​នឹង​ចេញ​មុខ​មក ហើយ​អ៊ីសា‌ជាអម្ចាស់​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់រួច​ហើយ នៅ​ពេល​អ៊ីសា​មក គាត់​នឹង​ជាន់​កំទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​គាត់។


បង​ប្អូន​ក៏​ដូច្នោះ​ដែរ ចូរ​មាន​ចិត្ដ​អត់‌ធ្មត់ តាំង​ចិត្ដ​ឲ្យ​រឹង‌ប៉ឹង ដ្បិត​អ៊ីសា‌ជាអម្ចាស់​ជិត​មក​ដល់​ហើយ។


ខណៈ​នោះ​ស្រាប់​តែ​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង ក្រុង​រលំ​អស់​មួយ​ភាគ​ដប់ មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​បាន​បាត់​បង់​ជីវិត​នៅ​ពេល​រញ្ជួយ​ផែនដី។ អ្នក​សល់​ពី​ស្លាប់​ភ័យ​ញ័រ​រន្ធត់ នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា»។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​មុខ​ទ្រង់​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា និង​អំពី​បន្ទូល​របស់​អុលឡោះ។ ខ្ញុំ​ក៏​ឃើញ​ព្រលឹង​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សំគាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ គ្រង​រាជ្យ​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម