Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 13 - អាល់គីតាប


ពាក្យ​ទូរអា​សូម​អុលឡោះ​ជួយ​សង្គ្រោះ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទ្រង់​នៅ​តែ​ភ្លេច​ខ្ញុំ ដល់​ពេល​ណា? តើ​ទ្រង់​នៅ​តែ​មិន​ព្រម​មើល មក​ខ្ញុំ​ដល់​កាល​ណា​ទៀត?

2 តើ​ខ្ញុំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ខ្ញុំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជំនះ​លើ​ខ្ញុំ ដល់​កាល​ណា​ទៀត?

3 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មើល​មក​ខ្ញុំ ហើយ​ឆ្លើយ​តប​នឹង​ខ្ញុំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ខ្ញុំ កុំ​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ

4 ក្រែង​លោ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ​ពោល​ថា «អញ​បាន​ឈ្នះ​វា​ហើយ!» ហើយ​បច្ចា‌មិត្ត​របស់​ខ្ញុំ​នាំ​គ្នា​ត្រេក​អរ​សប្បាយ ព្រោះ​តែ​ខ្ញុំ​បរា‌ជ័យ។

5 ចំពោះ​ខ្ញុំ​វិញ ខ្ញុំ​ទុក​ចិត្ត លើ​ចិត្ត​ស្មោះ‌ត្រង់​របស់​ទ្រង់ ចិត្ត​ខ្ញុំ​ត្រេក​អរ​សប្បាយ ព្រោះ​ទ្រង់​សង្គ្រោះ​ខ្ញុំ។

6 ខ្ញុំ​នឹង​ច្រៀង​សរសើរ​អុលឡោះ‌តាអាឡា ដោយ​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម