ពីសូរ៉កា អុលឡោះមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។
ព្រះទ្រង់អើតមើលពីស្ថានសួគ៌ទៅលើមនុស្សលោក ដើម្បីឲ្យឃើញថាតើមានអ្នកដែលមានប្រាជ្ញា ដែលស្វែងរកព្រះឬយ៉ាងណា។
ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។
ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។
ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ
រីឯកូនវិញ ស៊ូឡៃម៉ានអើយ! ចូរទទួលស្គាល់អុលឡោះជាម្ចាស់របស់ឪពុក ហើយគោរពបម្រើទ្រង់ដោយស្មោះអស់ពីចិត្ត និងអស់ពីគំនិត ដ្បិតអុលឡោះតាអាឡាឈ្វេងយល់ចិត្តគំនិត និងបំណងទាំងប៉ុន្មានរបស់មនុស្ស។ ប្រសិនបើកូនស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យកូនរកឃើញ ក៏ប៉ុន្តែ ប្រសិនបើកូនបោះបង់ចោលទ្រង់ នោះទ្រង់នឹងលះបង់ចោលកូនរហូតតទៅ។
លោកក៏ចេញទៅជួបស្តេចអេសាហើយជម្រាបថា៖ «សូមជម្រាបស្តេចអេសា ព្រមទាំងកូនចៅយូដា និងកូនចៅពុនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្តាប់ខ្ញុំ! អុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយទ្រង់។ ប្រសិនបើអ្នករាល់គ្នាស្វែងរកទ្រង់ នោះទ្រង់នឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលទ្រង់ នោះទ្រង់ក៏បោះបង់ចោលអ្នករាល់គ្នាដែរ។
ប៉ុន្តែ ស្តេចបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺស្តេចបានលុបបំបាត់បង្គោលរបស់ព្រះអាសេរ៉ាអស់ពីក្នុងស្រុក ហើយស្តេចស្វែងរកអុលឡោះដោយស្មោះអស់ពីចិត្ត»។
បន្ទាប់មក ទ្រង់មានបន្ទូល មកកាន់មនុស្សលោកថា: “ការគោរពកោតខ្លាចអុលឡោះជាប្រាជ្ញា ការងាកចេញពីអំពើអាក្រក់ជាការយល់ដឹង”»។
មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានអុលឡោះទេ!
ដ្បិតទ្រង់មើលពីទីសក្ការៈរបស់ទ្រង់មក អុលឡោះតាអាឡាមើលពីសូរ៉កាមកផែនដី
-អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។
ការគោរពកោតខ្លាចអុលឡោះតាអាឡា ជាប្រភពនៃប្រាជ្ញា អស់អ្នកដែលប្រតិបត្តិតាមប្រាជ្ញានេះ តែងតែដឹងខុសត្រូវ។ សូមសរសើរតម្កើងទ្រង់រហូតតទៅ!
ចិត្តខ្ញុំនឹកដល់បន្ទូល ដែលទ្រង់ថ្លែងថា «ចូរស្វែងរកយើង» នោះខ្ញុំឆ្លើយថា ឱអុលឡោះតាអាឡាអើយ! ខ្ញុំស្វែងរកទ្រង់ហើយ!
ចូរស្វែងរកអុលឡោះតាអាឡា ក្នុងពេលដែលទ្រង់ពេញចិត្ត ឲ្យអ្នករាល់គ្នារកទ្រង់ឃើញ ចូរអង្វររកទ្រង់ ក្នុងពេលដែលទ្រង់នៅជិតអ្នករាល់គ្នា។
យើងមើលឃើញអំពើទាំងប៉ុន្មានដែលប្រជាជននេះប្រព្រឹត្ត ឥតចន្លោះត្រង់ណាឡើយ អំពើអាក្រក់របស់ពួកគេមិនអាចលាក់កំបាំងនឹងភ្នែកយើងទេ។
គ្មាននរណាម្នាក់ពួននៅកន្លែងមួយ ហើយយើងមើលមិនឃើញនោះទេ ដ្បិតយើងស្ថិតនៅពាសពេញលើផ្ទៃមេឃ និងនៅលើផែនដី» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អ្នករាល់គ្នាត្រូវកាន់ ព្រមទាំងប្រតិបត្តិតាមហ៊ូកុំទាំងនោះ ដើម្បីឲ្យអ្នករាល់គ្នាមានប្រាជ្ញាឈ្លាសវៃ នៅចំពោះមុខជាតិសាសន៍នានា។ ពេលឮអំពីហ៊ូកុំទាំងប៉ុន្មាន ពួកគេនឹងពោលថាប្រជាជាតិដ៏ធំនេះ ពិតជាមានប្រាជ្ញាដ៏ឈ្លាសវៃមែន!។