Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:19 - អាល់គីតាប

19 ដ្បិត​ទ្រង់​មើល​ពី​ទី‌សក្ការៈ​របស់​ទ្រង់​មក អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា​មក​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

19 “ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ទីវិសុទ្ធ​ដ៏ខ្ពស់បំផុត​របស់ព្រះអង្គ ព្រះអង្គ​រំពៃមើល​ពី​ស្ថានសួគ៌​មក​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 ដ្បិត​ព្រះ‌អង្គ​បាន​ទតមើល​ពី​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​នៅ​ស្ថានដ៏​ខ្ពស់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌ មើល​មក​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ដ្បិត​ព្រះអង្គ​ទត​មើល​ពី​ទីសក្ការៈ​របស់​ព្រះអង្គ​មក ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 ដ្បិត​ទ្រង់​បាន​ក្រឡេក​ទត​ពី​ជាន់​ខ្ពស់​នៃ​ទី​បរិសុទ្ធ​ទ្រង់ គឺ​ព្រះ‌យេហូវ៉ា​បាន​ទត​ពី​ស្ថាន‌សួគ៌​មក ពិចារណា​មើល​ផែនដី

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:19
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។


សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​ប្រោស​ប្រទាន​តាម​សំណូម‌ពរ​ទាំង​ប៉ុន្មាន ដែល​ជន‌បរទេស​នោះ​សូម​ពី​ទ្រង់ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​ផែនដី​ស្គាល់​នាម​របស់​ទ្រង់ ហើយ​គោរព​កោត​ខ្លាច​ទ្រង់ ដូច​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ដែរ។ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា ដំណាក់​ដែល​ខ្ញុំ​សង់​នេះ ពិត​ជា​កន្លែង​ដែល​ទ្រង់​នៅ​មែន។


អុលឡោះ‌តាអាឡា​រំពៃ​មើល​មក​ផែនដី​ទាំង​មូល ដើម្បី​គាំ​ទ្រ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។ លើក​នេះ ស្តេច​ប្រព្រឹត្ត​ដោយ​ល្ងី‌ល្ងើ។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ ស្តេច​ជួប​ប្រទះ​តែ​នឹង​សង្គ្រាម​ជា‌និច្ច»។


អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត សូម​មើល​ទៅ​ផ្កាយ​មើល៍ តើ​ខ្ពស់​យ៉ាង​ណា!


អុលឡោះ‌តាអាឡា​មើល​ពី​សូរ៉កា​មក ពិនិត្យ​មើល​មនុស្ស​លោក ទ្រង់​រក​មើល ក្រែង​លោ​មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ទ្រង់។


គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។


អុលឡោះ‌តាអាឡា​អើយ! សូម​មើល​ពី​សូរ៉កា ជា​ដំណាក់​ដ៏​វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ និង​ប្រទាន​ពរ​ដល់​ទឹក​ដី​ដែល​ទ្រង់​ប្រទាន​មក​យើង​ខ្ញុំ ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បាន​សន្យា ជា​មួយ​បុព្វ‌បុរស​របស់​យើង​ខ្ញុំ គឺ​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​នេះ”»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម