Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ទោស​របស់​មនុស្ស​ទមិឡ​ល្មើស
ទំនុក​ជា​សេចក្ដី​បង្រៀន​របស់​ស្តេច​ដាវីឌ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ខ្លុយ។

1 មនុស្ស​ល្ងង់​ខ្លៅ​គិត​ក្នុង​ចិត្ត​ថា «គ្មាន​ព្រះ​ទេ» គេ​ជា​មនុស្ស​ខូច​អាក្រក់ គេ​ប្រព្រឹត្តអំពើ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​ល្អ​សោះ។

2 ព្រះ​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្ស ដើម្បី​រក​មើល​ក្រែង​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា គឺអ្នក​ដែល​ស្វែង​រក​ព្រះ។

3 គេ​ទាំង​អស់​គ្នា​បាន​វង្វេង​ចេញ គេ​ត្រឡប់​ជាពុក​រលួយ​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង ។

4 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? គេ​ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ​សោះ។

5 គេ​មាន​សេចក្ដី​ភ័យ​ខ្លាច​ជា​ខ្លាំង គឺ​ភ័យ​ខ្លាច នៅ​កន្លែង​ដែល​គ្មាន​ហេតុ​ភ័យ​ខ្លាច ដ្បិត​ព្រះ​នឹង​កម្ចាត់​កម្ចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល​បោះ​ទ័ព​ទាស់​នឹង​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​អាម៉ាស់ ដ្បិត​ព្រះ​បដិសេធ​មិន​ទទួល​គេ​ឡើយ។

6 ឱ សូម​ឲ្យ​ការ​សង្គ្រោះ​ដល់​សាសន៍​អ៊ីស្រា‌អែល ចេញ​ពី​ក្រុង​ស៊ីយ៉ូន​មក​ទៅ​អេះ! ពេល​ព្រះ​ប្រោស​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ងើប​មុខ​ឡើង​វិញ នោះសូម​ឲ្យ​យ៉ាកុប​បាន​ត្រេក​អរ ហើយ​សូម​ឲ្យ​អ៊ីស្រា‌អែល​រីក‌រាយ​ឡើង។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម