Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 53:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះ​ទ្រង់​អើតមើល​ពី​ស្ថានសួគ៌​ទៅលើ​មនុស្សលោក ដើម្បីឲ្យ​ឃើញថា​តើ​មាន​អ្នកដែល​មានប្រាជ្ញា ដែល​ស្វែងរក​ព្រះ​ឬយ៉ាងណា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ​ទត​មើល​ពី​ស្ថាន‌សួគ៌ មក​លើ​ពួក​កូន​មនុស្ស ដើម្បី​រក​មើល​ក្រែង​មាន​អ្នក​ណា​ដែល​មាន​ប្រាជ្ញា គឺអ្នក​ដែល​ស្វែង​រក​ព្រះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពី​ស្ថាន​បរម‌សុខ ព្រះ‌ជាម្ចាស់​ទត​មើល​មក​មនុស្ស​លោក ក្រែង​លោ​មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា ស្វែង​រក​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌ទ្រង់​បាន​ទត​មើល​ពី​លើ​ស្ថាន‌សួគ៌ ចំពោះ​ពួក​កូន​មនុស្ស ដើម្បី​ឲ្យ​បាន​ជ្រាប​ថា មាន​អ្នក​ណា​ខ្លះ​ដែល​មាន​គំនិត គឺ​ដែល​ស្វែង​រក​ព្រះ​ឬ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពី​សូរ៉កា អុលឡោះ​មើល​មក​មនុស្ស​លោក ក្រែង​លោ​មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ ហើយ​ស្វែង​រក​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 53:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​មិន​ស្វែងរក​ព្រះអង្គ ក្នុង​ភាពក្រអឺតក្រទម​នៃ​ទឹកមុខ​របស់ខ្លួន​ឡើយ អស់ទាំង​គំនិត​របស់គេ​គឺ​: “គ្មាន​ព្រះ​ទេ​!”។


“ព្រះយេហូវ៉ា​ទ្រង់​អើតមើល​ពី​ទីវិសុទ្ធ​ដ៏ខ្ពស់បំផុត​របស់ព្រះអង្គ ព្រះអង្គ​រំពៃមើល​ពី​ស្ថានសួគ៌​មក​ផែនដី


ព្រះយេហូវ៉ា​គង់នៅ​ព្រះវិហារ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ព្រះយេហូវ៉ា​មាន​បល្ល័ង្ក​នៅ​ស្ថានសួគ៌ ព្រះនេត្រ​របស់ព្រះអង្គ​ទត​មើល ត្របកព្រះនេត្រ​របស់ព្រះអង្គ​ពិសោធ​មនុស្សលោក​។


ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕


ព្រះអង្គមានបន្ទូលថា​៖ “ចូរ​ស្វែងរក​មុខ​យើង” ចិត្ត​របស់ទូលបង្គំ​ក៏​ទូល​ព្រះអង្គ​ថា​៖ “ព្រះយេហូវ៉ា​អើយ ទូលបង្គំ​នឹង​ស្វែងរក​ព្រះភក្ត្រ​របស់ព្រះអង្គ​!”។


ចូរ​ស្វែងរក​ព្រះយេហូវ៉ា​ខណៈដែល​អាច​រក​ព្រះអង្គ​ឃើញ ចូរ​ស្រែកហៅ​ព្រះអង្គ​ខណៈដែល​ព្រះអង្គ​គង់នៅ​ជិត​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម