កាលណាមេឃរាំងស្ងួតគ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយទ្រង់ដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេទូរអាឆ្ពោះមកទីនេះ រួចសរសើរតម្កើងនាមទ្រង់ និងលះបង់អំពើបាប
ទំនុកតម្កើង 5:7 - អាល់គីតាប រីឯខ្ញុំវិញ ខ្ញុំចូលមកក្នុងដំណាក់របស់ទ្រង់បាន ដោយសារតែទ្រង់មានចិត្តសប្បុរស យ៉ាងខ្លាំងចំពោះខ្ញុំ ខ្ញុំសូមក្រាបថ្វាយបង្គំទ្រង់ ដោយបែរមុខតម្រង់ទៅរកម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ទាំងគោរពកោតខ្លាច។ ព្រះគម្ពីរខ្មែរសាកល រីឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់របស់ព្រះអង្គ ដោយភាពបរិបូរនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ដោយការកោតខ្លាចព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទូលបង្គំវិញ ទូលបង្គំនឹងចូល ទៅក្នុងដំណាក់ព្រះអង្គ ដោយសារព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ ទូលបង្គំនឹងក្រាបថ្វាយបង្គំ ឆ្ពោះទៅព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ ដោយកោតខ្លាចដល់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯទូលបង្គំវិញ ទូលបង្គំចូលមកក្នុងព្រះដំណាក់របស់ព្រះអង្គបាន ដោយសារតែព្រះអង្គមានព្រះហឫទ័យសប្បុរស យ៉ាងខ្លាំងចំពោះទូលបង្គំ ទូលបង្គំសូមក្រាបថ្វាយបង្គំព្រះអង្គ ដោយបែរមុខតម្រង់ទៅរកព្រះវិហារដ៏វិសុទ្ធ របស់ព្រះអង្គ ទាំងគោរពកោតខ្លាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទូលបង្គំវិញ ទូលបង្គំនឹងចូលទៅក្នុងដំណាក់នៃទ្រង់ ដោយសារសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ ទូលបង្គំនឹងថ្វាយបង្គំនៅក្នុងព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់ ដោយចិត្តកោតខ្លាចដល់ទ្រង់ |
កាលណាមេឃរាំងស្ងួតគ្មានភ្លៀង ព្រោះតែប្រជាជនប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយទ្រង់ដាក់ទារុណកម្មពួកគេ ប្រសិនបើពួកគេទូរអាឆ្ពោះមកទីនេះ រួចសរសើរតម្កើងនាមទ្រង់ និងលះបង់អំពើបាប
ប្រសិនបើមាននរណាម្នាក់ ឬប្រជាជនអ៊ីស្រអែលទាំងមូល ដែលជាប្រជារាស្ត្ររបស់ទ្រង់មានទុក្ខខ្លោចផ្សាក្នុងចិត្ត រួចទូរអា និងអង្វរទាំងលើកដៃប្រណម្យឆ្ពោះមកដំណាក់
រីឯមនុស្សបោកប្រាស់វិញ ខ្ញុំមិនអនុញ្ញាត ឲ្យរស់នៅក្នុងផ្ទះខ្ញុំឡើយ ហើយអ្នកនិយាយកុហក ក៏មិនអាចនៅជិតខ្ញុំបានដែរ។
ក៏ប៉ុន្តែ ទ្រង់តែងតែអត់ទោស ឲ្យយើងខ្ញុំជានិច្ច ដើម្បីឲ្យយើងខ្ញុំគោរពកោតខ្លាចទ្រង់។
ខ្ញុំក្រាបនៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ ហើយខ្ញុំលើកតម្កើងនាមទ្រង់ ព្រោះទ្រង់ប្រកបដោយចិត្ត មេត្តាករុណាយ៉ាងស្មោះស្ម័គ្រ ហើយទ្រង់សម្រេចតាមបន្ទូលសន្យា លើសពីការទន្ទឹងរង់ចាំរបស់យើងខ្ញុំទៅទៀត។
ពេលខ្ញុំស្រែករកទ្រង់ ពេលខ្ញុំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈបំផុត របស់ទ្រង់ សូមទ្រង់ស្តាប់ពាក្យសូមអង្វរ របស់ខ្ញុំផង។
ពេលមនុស្សសុចរិតស្រែករកទ្រង់ អុលឡោះតាអាឡាស្តាប់ពាក្យគេ ហើយទ្រង់រំដោះគេ ឲ្យរួចពីទុក្ខលំបាកទាំងប៉ុន្មាន។
ឱអុលឡោះអើយ! សូមប្រណីសន្ដោសខ្ញុំផង ដ្បិតទ្រង់មានចិត្ត មេត្តាករុណាដ៏លើសលប់ សូមលើកលែងទោសឲ្យខ្ញុំផង ដ្បិតទ្រង់មានចិត្ត អាណិតមេត្តាដ៏ទូលំទូលាយ។
រីឯខ្ញុំវិញ ខ្ញុំស្ថិតនៅក្នុងដំណាក់ របស់អុលឡោះ ប្រៀបដូចជាដើមអូលីវដែលមានស្លឹកខៀវខ្ចី ខ្ញុំពឹងផ្អែកលើចិត្តមេត្តាករុណា របស់អុលឡោះរហូតតទៅ។
ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់ ឥឡូវនេះ ជាពេលដែលគាប់បំណង ទ្រង់ហើយ ឱអុលឡោះអើយ ដោយទ្រង់មានចិត្តមេត្តាករុណាដ៏ធំធេង ទ្រង់ពិតជាសង្គ្រោះខ្ញុំមិនខាន សូមឆ្លើយតបមកខ្ញុំផង!។
អុលឡោះតាអាឡាអើយ ដោយទ្រង់មាន ចិត្តសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកខ្ញុំ ដោយចិត្តអាណិតមេត្តាដ៏ធំធេង សូមងាកមកមើលខ្ញុំផង!
មានអំពើប្រាំមួយ ឬប្រាំពីរយ៉ាង ដែលអុលឡោះតាអាឡាមិនពេញចិត្ត ហើយមិនអាចទ្រាំទ្របានគឺ:
មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកអុលឡោះតាអាឡាវិញ ទ្រង់មុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកម្ចាស់នៃយើងវិញ ដ្បិតទ្រង់មានចិត្តទូលំទូលាយ អត់ទោសឲ្យគេ។
ឱអុលឡោះតាអាឡាអើយ ពេលទ្រង់មើលឃើញដូច្នេះ តើទ្រង់នៅស្ងៀមកើតឬ? តើទ្រង់ធ្វើព្រងើយ ទុកឲ្យយើងខ្ញុំ អាម៉ាស់ងើបមុខមិនរួចឬ?
កាលដានីយ៉ែលបានជ្រាបអំពីរាជក្រឹត្យនេះ គាត់ក៏ឡើងទៅលើបន្ទប់មួយ ក្នុងផ្ទះរបស់គាត់ដែលមានបង្អួចចំហ បែរទៅរកក្រុងយេរូសាឡឹម។ គាត់លុតជង្គង់ទូរអា និងសរសើរអុលឡោះជាម្ចាស់របស់គាត់ដូចសព្វដង គឺក្នុងមួយថ្ងៃបីដង។
ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។
ក្រុមជំអះបានប្រកបដោយសេចក្ដីសុខសាន្ដគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ក្រុមជំអះមានជំហរកាន់តែមាំមួនឡើងៗ ហើយគេរស់នៅដោយគោរពកោតខ្លាចអ៊ីសាជាអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានរសអុលឡោះដ៏វិសុទ្ធជួយលើកទឹកចិត្ដគេផង។
ហេតុនេះ យើងត្រូវចូលទៅកាន់បល្ល័ង្កនៃក្តីមេត្តារបស់អុលឡោះ ទាំងទុកចិត្ដ ដើម្បីឲ្យបានទទួលចិត្តមេត្ដា និងក្តីមេត្តានៃអុលឡោះទុកជាជំនួយនៅពេលណាដែលយើងត្រូវការ។
ប៉ុន្តែ បើអ្នករាល់គ្នាមិនពេញចិត្តគោរពបម្រើអុលឡោះតាអាឡាទេ ចូរជ្រើសរើសយកព្រះណាមួយ ដែលអ្នករាល់គ្នាពេញចិត្តនឹងគោរពបម្រើនៅថ្ងៃនេះទៅ គឺមានព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាធ្លាប់គោរពបម្រើនៅខាងនាយទន្លេអឺប្រាត ឬព្រះរបស់ជនជាតិអាម៉ូរី នៅក្នុងស្រុកដែលអ្នករាល់គ្នាស្នាក់នៅនេះជាដើម។ រីឯខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំវិញ យើងនឹងគោរពបម្រើអុលឡោះតាអាឡា»។