Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 8:38 - អាល់គីតាប

38 ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​មាន​ទុក្ខ​ខ្លោច​ផ្សា​ក្នុង​ចិត្ត រួច​ទូរអា និង​អង្វរ​ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ដំណាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ប្រសិន‌បើ​មនុស្ស​ណា​ម្នាក់ ឬ​ប្រជាជន​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ទាំង​ប៉ុន្មាន ដែល​ស្គាល់​សេចក្ដី​វេទនា​ក្នុង​ចិត្ត​ខ្លួន លើក​ដៃ​តម្រង់​មក​ឯ​ព្រះ‌ដំណាក់​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ក្នុង​ចិត្ត រួច​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ព្រះ‌ដំណាក់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នោះ​ទោះ​បើ​មនុស្ស​ណា​មួយ ឬ​បណ្តា​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់​ដែល​ស្គាល់​សេចក្ដី​វេទនា​នៅ​ក្នុង​ចិត្ត​ខ្លួន គេ​លើក​ដៃ​ដំរង់​មក​ឯ​ព្រះ‌វិហារ​នេះ ហើយ​អធិ‌ស្ឋាន ឬ​ទូល​សូម​អ្វី​ក៏​ដោយ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 8:38
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស៊ូឡៃ‌ម៉ាន​ឈរ​ពី​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល គាត់​លើក​ដៃ​ទៅ​លើ​មេឃ ហើយ​មាន​ប្រសាសន៍​ថា៖


កាល​ណា​ស្រុក​កើត​ទុរ្ភិក្ស ជំងឺ​រាត‌ត្បាត​ស្រូវ​ស្កក​មាន​ក្រា កណ្ដូប និង​ចង្រិត​ស៊ី​បង្ហិន​ស្រូវ ឬ​មាន​ខ្មាំង​សត្រូវ​មក​ឡោម‌ព័ទ្ធ​ប្រជា‌រាស្ត្រ នៅ​ក្នុង​ស្រុក និង​តាម​ទ្វារ​ក្រុង​របស់​គេ ហើយ​កាល​ណា​មាន​គ្រោះ​កាច និង​មាន​ជំងឺ​ផ្សេងៗ


សូម​ទ្រង់​ដែល​នៅ​សូរ៉កា ទ្រង់​ស្តាប់ និង​លើក‌លែង​ទោស​ឲ្យ​ពួក​គេ ហើយ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​តាម​អំពើ​ដែល​ម្នាក់ៗ​បាន​ធ្វើ ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​ស្គាល់​ចិត្ត​របស់​មនុស្ស​លោក​ទាំង​អស់។


ប្រសិន​បើ​មាន​នរណា​ម្នាក់ ឬ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​មាន​ទុក្ខ​ខ្លោច​ផ្សា និង​ឈឺ​ចុក​ចាប់ រួច​ទូរអា និង​អង្វរ ទាំង​លើក​ដៃ​ប្រណម្យ​ឆ្ពោះ​មក​ដំណាក់


ហេតុ​នេះ ខ្ញុំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ ខ្ញុំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្ត ខ្ញុំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។


ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​អុលឡោះ​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ទ្រង់​ត​ទៅ​មុខ​ទៀត ទ្រង់​សង្គ្រោះ​ខ្ញុំ ហើយ​ទ្រង់​ជា​ម្ចាស់​នៃ​ខ្ញុំ។


អុលឡោះ​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ ខ្ញុំ​ស្រយុត​ចិត្ត​ជា​ខ្លាំង ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​នឹក​ឃើញ ទ្រង់​ពី​កន្លែង​ដែល​ខ្ញុំ​នៅ​នេះ គឺ​ភូមិ​ភាគ​ទន្លេ​យ័រដាន់ ភ្នំ​ហ៊ើរ‌ម៉ូន និង​ភ្នំ​មីត‌សារ។


ខ្ញុំ​សូម​សួរ​អុលឡោះ​ដែល​ជា​ថ្ម‌ដា​របស់​ខ្ញុំ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​បំភ្លេច​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​រង​ទុក្ខ​លំបាក ហើយ​ត្រូវ​ខ្មាំង​សត្រូវ​សង្កត់‌សង្កិន​ដូច្នេះ?។


នៅ​គ្រា​មាន​អាសន្ន ចូរ​អង្វរ​រក​យើង​ចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង សិរី‌រុង‌រឿង​របស់​យើង។


គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។


ម៉ូសា​តប​វិញ​ថា៖ «ពេល​ខ្ញុំ​ចាក​ចេញ​ពី​ទី​ក្រុង ខ្ញុំ​នឹង​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា នោះ​ផ្គរ​លាន់ និង​ព្រឹល​មុខ​ជា​ស្ងប់​បាត់​អស់ ហើយ​ស្តេច​នឹង​ទទួល​ស្គាល់​ថា ផែនដី​ជា​របស់អុលឡោះ‌តាអាឡា។


ចិត្ត​ដែល​កើត​ទុក្ខ​រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។


កាល​ណា​អ្នក​រាល់​គ្នា​លើក​ដៃ​ប្រណម្យ យើង​ងាក​មុខ​ចេញ ទោះ​បី​អ្នក​រាល់​គ្នា​ទូរអា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​ព្រម​ស្ដាប់​ដែរ ព្រោះ​ដៃ​អ្នក​រាល់​គ្នា​ប្រឡាក់​ដោយ​ឈាម។


ស្ដេច​ស្រុក​អាស្ស៊ីរី​បាន​ចាត់​មេ‌ទ័ព​ឲ្យ​មក​ជេរ​ប្រមាថអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដែល​នៅ​អស់‌កល្ប។ ប្រហែល​ជាអុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ឮ​ពាក្យ​របស់​មេ‌ទ័ព​នោះ​ដែរ ហើយ​ទ្រង់​មុខ​ជា​ដាក់​ទោស​គេ ព្រោះ​តែ​ពាក្យ​ដែល​ទ្រង់​បាន​ឮ។ ហេតុ​នេះ សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្មក សូម​ទ្រង់​មេត្តា​ប្រណី​ដល់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​នេះ​ផង»។


ចូរ​ឲ្យ​ក្រុម​អ៊ីមុាំ​ជា​អ្នក​បម្រើអុលឡោះ‌តាអាឡា នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារ និង​អាសនៈ ទាំង​ពោល​ថា: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផង! សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃ ប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្រ របស់​ទ្រង់​ផ្ទាល់​នោះ​ឡើយ។ សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ ពោល​ថា “តើ​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ​នៅ​ឯ​ណា”?។


ផ្ទុយ​ទៅ​វិញ​ប្រសិន​បើ​អ៊ីមុាំ​ឃើញ​ថា រោគ​ឃ្លង់​កើត​ពេញ​នៅ​លើ​ស្បែក ហើយ​រាល​ដាល​ពេញ​ខ្លួន​អ្នក​ជំងឺ តាំង​ពី​ក្បាល​ដល់​ជើង​នោះ


ទ្រង់​បោះ​ខ្ញុំ​មក​ក្នុង​បាត​សមុទ្រ ដ៏​សែន​ជ្រៅ ទឹក​មក​រួប‌រឹត​ជុំ‌វិញ​ខ្លួន​ប្រាណ​ខ្ញុំ។ ទ្រង់​ក៏​បញ្ជា​ឲ្យ​ទឹក​រលក​ហូរ​បក់​បោក មក​លើ​ខ្ញុំ​ដែរ។


ខ្ញុំ​វេទនា​ណាស់! តើ​នរណា​នឹង​ដោះ​លែង​ខ្ញុំ​ឲ្យ​រួច​ពី​រូប​កាយ ដែល​តែងតែ​ស្លាប់​នេះ​បាន?


សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ជម្រាប​អុលឡោះ​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​ទូរអា និង​សូម‌អង្វរ​ទាំង​អរ​គុណ​ទ្រង់​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម