ហូសេ 3 - អាល់គីតាបណាពីហូសេជានាជាមួយភរិយាវិញ 1 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចអុលឡោះតាអាឡាស្រឡាញ់ជនជាតិអ៊ីស្រអែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។ 2 ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ 3 ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ 4 ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានគូរបាន គ្មានស្ដូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។ 5 ប៉ុន្តែ ក្រោយមក ជនជាតិអ៊ីស្រអែលនឹងនាំគ្នាវិលមកវិញ ពួកគេស្វែងរកអុលឡោះតាអាឡាជាម្ចាស់របស់ពួកគេ ព្រមទាំងស្តេចទតជាស្ដេចរបស់ពួកគេ។ នៅគ្រាចុងក្រោយ ពួកគេនឹងបែរចិត្តមករកអុលឡោះតាអាឡាទាំងញាប់ញ័រ ហើយស្វែងរកពរពីទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies