មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ទំនុកតម្កើង 43:1 - អាល់គីតាប ឱអុលឡោះអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង សូមកាន់ក្តីខ្ញុំតទល់នឹងមនុស្សទមិឡ! សូមរំដោះខ្ញុំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយសូមកាន់ក្ដីទូលបង្គំទាស់នឹងមនុស្សទមិឡ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សមានល្បិច ហើយទុច្ចរិតទាំងនោះផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ! សូមរំដោះទូលបង្គំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមវិនិច្ឆ័យទូលបង្គំ ហើយកាន់ក្តីរបស់ទូលបង្គំ ទាស់នឹងបណ្តាជន ដែលមិនកោតខ្លាចដល់ព្រះ ឱសូមជួយទូលបង្គំឲ្យរួចពីមនុស្សកំភូត ហើយទុច្ចរិតផង |
មានគេជម្រាបស្តេចទតថា លោកអហ៊ីថូផែលស្ថិតក្នុងចំណោមពួកក្បត់ជាមួយសម្តេចអាប់សាឡុមដែរ។ ស្តេចទតមានប្រសាសន៍ថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមធ្វើឲ្យយោបល់ទាំងប៉ុន្មានរបស់អហ៊ីថូផែលប្រែជាឥតបានការ»។
ស្តេចអាប់សាឡុមមានប្រសាសន៍ទៅកាន់លោកអហ៊ីថូផែលថា៖ «ចូរអស់លោកពិភាក្សាគ្នា អំពីកិច្ចការដែលពួកយើងត្រូវធ្វើនោះទៅ»។
ការប្រយុទ្ធបានរាលដាលពេញស្រុកទាំងមូល ហើយអ្នកដែលបាត់បង់ជីវិតនៅក្នុងព្រៃ មានចំនួនច្រើនជាងអ្នកដែលស្លាប់ដោយមុខដាវទៅទៀត។
មនុស្សអួតអាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ខ្ញុំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ខ្ញុំ។ - សម្រាក
ឱអុលឡោះតាអាឡាអើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំបានប្រព្រឹត្តយ៉ាងត្រឹមត្រូវ! ខ្ញុំទុកចិត្តលើអុលឡោះតាអាឡា ដោយឥតសង្ស័យឡើយ។
ឱអុលឡោះតាអាឡាអើយ! សូមប្រឆាំង អស់អ្នកដែលប្រឆាំងនឹងខ្ញុំ សូមតយុទ្ធអស់អ្នកដែលតយុទ្ធនឹងខ្ញុំផង!។
ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់សុចរិត សូមរកយុត្តិធម៌ឲ្យខ្ញុំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះខ្ញុំចាញ់នោះឡើយ។
ទ្រង់នឹងធ្វើឲ្យពួកកុហកវិនាសសាបសូន្យ។ អុលឡោះតាអាឡាស្អប់ខ្ពើមអ្នកបង្ហូរឈាម និងអ្នកមានល្បិចកល។
ដ្បិតជនបរទេស លើកគ្នាប្រឆាំងនឹងខ្ញុំ មនុស្សឃោរឃៅចង់ដកជីវិតខ្ញុំ ចិត្តអ្នកទាំងនោះ មិនរវីរវល់នឹងអុលឡោះទេ ។ - សម្រាក
សូមឲ្យប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញទ្រង់! សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា
អុលឡោះតាអាឡាជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ អុលឡោះតាអាឡាជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតខ្ញុំសុចរិត ហើយក៏ទៀងត្រង់ដែរ!
សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! អុលឡោះដ៏សុចរិតអើយ ទ្រង់ឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស!
ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមជួយខ្ញុំឲ្យគេចផុត ពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រមទាំងគេចផុតពីកណ្ដាប់ដៃ របស់មនុស្សទុច្ចរិត និងមនុស្សកំណាច!
គឺអុលឡោះទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ទ្រង់ដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។
ដ្បិតអុលឡោះតាអាឡានឹងរកយុត្តិធម៌ឲ្យពួកគេ ហើយដកហូតយកជីវិតពីអស់អ្នកដែលរឹបអូសយកទ្រព្យរបស់ពួកគេ។
ដ្បិតអុលឡោះតាអាឡាជាម្ចាស់ប្រកបដោយអំណាចនឹងការពារគេ ទ្រង់ប្រឆាំងនឹងអ្នក ដើម្បីរកយុត្តិធម៌ឲ្យគេ។
ខ្ញុំសុខចិត្តស៊ូទ្រាំនឹងកំហឹងរបស់អុលឡោះតាអាឡា ដ្បិតខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងទ្រង់។ គង់តែមានថ្ងៃណាមួយ ទ្រង់នឹងការពារក្តីរបស់ខ្ញុំ ហើយរកយុត្តិធម៌ឲ្យខ្ញុំមិនខាន។ ទ្រង់នឹងនាំខ្ញុំចេញទៅរកពន្លឺ ខ្ញុំនឹងឃើញសេចក្ដីសុចរិតរបស់ទ្រង់។
ដ្បិតក្នុងចិត្ដខ្ញុំ ខ្ញុំយល់ឃើញថា ខ្ញុំគ្មានធ្វើអ្វីខុសឡើយ។ ប៉ុន្ដែ មិនមែនការយល់ឃើញរបស់ខ្ញុំនេះទេ ដែលធ្វើឲ្យខ្ញុំបានសុចរិត មានតែអ៊ីសាជាអម្ចាស់ប៉ុណ្ណោះដែលវិនិច្ឆ័យខ្ញុំ។
ទោះបីគេជេរប្រមាថគាត់ ក៏គាត់មិនតបតទៅគេវិញដែរ គាត់បានរងទុក្ខលំបាក តែគាត់ពុំបានគំរាមកំហែងគេវិញទេ គាត់ផ្ញើជីវិតទៅលើអុលឡោះ ដែលទ្រង់វិនិច្ឆ័យដោយយុត្ដិធម៌។
សូមអុលឡោះតាអាឡាធ្វើជាចៅក្រម កាត់ក្តីឲ្យយើងទាំងពីរ។ ទ្រង់នឹងពិនិត្យពិច័យ ហើយរកយុត្តិធម៌ឲ្យខ្ញុំ ទ្រង់នឹងការពារខ្ញុំ ព្រមទាំងរំដោះខ្ញុំឲ្យរួចផុតពីកណ្តាប់ដៃរបស់ស្តេចជាមិនខាន»។