Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 54:3 - អាល់គីតាប

3 ដ្បិត​ជន​បរទេស​ លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ខ្ញុំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវី‌រវល់​នឹង​អុលឡោះ​ទេ​ ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដ្បិត​ជនមិនស្គាល់​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះ​នៅមុខ​ពួកគេ​ឡើយ​។ សេឡា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​មាន​មនុស្ស​ប្រហើនលើក​គ្នា​ឡើង ទាស់​នឹង​ទូល‌បង្គំ ហើយ​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ដ្បិត​ជន​បរទេស លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​ចង់​ដក​ជីវិត​ទូលបង្គំ ចិត្ត​អ្នក​ទាំង​នោះ មិន​រវី‌រវល់​នឹង​ព្រះ‌ជាម្ចាស់​ទេ ។ - សម្រាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​មាន​មនុស្ស​ដទៃលើក​គ្នា​ឡើង​ទាស់​នឹង​ទូលបង្គំ ហើយ​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 54:3
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹក​ដល់​អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​ជា‌និច្ច ដោយ​ទ្រង់​នៅ​ខាង​ស្តាំ​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​សោះ​ឡើយ។


សូម​ទ្រង់​ជួយ​ស្តេច ពី​ម៉ាស្ជិទ​របស់​ទ្រង់ សូម​ទ្រង់​គាំទ្រ​ស្តេច​ពី​ភ្នំ​ស៊ីយ៉ូន!។


មាន​ពួក​ឆ្កែ​ឡោម‌ព័ទ្ធ​ខ្ញុំ ជន​ទុយ៌ស​មួយ​ហ្វូង​នាំ​គ្នា​ក្រវែល​ជុំ‌វិញ​ខ្ញុំ ពួក​គេ​ចាក់​ទម្លុះ​ដៃ​ជើង​ខ្ញុំ។


ខ្ញុំ​នឹក​ឃើញ​ពាក្យ​របស់​ជន​ពាល ដែល​និយាយ​ក្នុង​ពេល​បះ‌បោរ​ថា មិន​បាច់​គោរព​កោត​ខ្លាច​អុលឡោះ​ទេ​ ។


សូម​ឲ្យ​អស់​អ្នក​ដែល​ចង់​ដក​ជីវិត​ខ្ញុំ ត្រូវ​អាប់‌អោន និង​បាក់​មុខ​ទាំង​អស់​គ្នា! សូម​ឲ្យ​អស់​អ្នក​ដែល​សប្បាយ​ចិត្ត នឹង​ទុក្ខ​វេទនា​របស់​ខ្ញុំ ត្រូវ​ដក​ខ្លួន​ថយ និង​អាម៉ាស់​មុខ!


ឱ​អុលឡោះ​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង សូម​កាន់​ក្តី​ខ្ញុំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។


អុលឡោះ​មាន​បន្ទូល​ថា «តើ​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ពិត​ជា​មិន​យល់​អ្វី​ទាំង​អស់​ឬ?។ ពួក​គេ​ចិញ្ចឹម​ជីវិត ដោយ​កេង‌ប្រវ័ញ្ច​ប្រជា‌រាស្ដ្រ​របស់​យើង ហើយ​មិន​ដែល​គោរព​បម្រើ​យើង​ទាល់​តែ​សោះ»។


ញាតិ‌សន្ដាន​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​ដទៃ បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​បរទេស។


ឱ​អុលឡោះ​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ទ្រង់​ទេ។


គេ​ធ្វើ​ដូច្នេះ មក​ពី​គេ​មិន​បាន​ស្គាល់​អុលឡោះ​ជា​បិតា ហើយ​ក៏​មិន​ស្គាល់​ខ្ញុំ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម