ទំនុកតម្កើង 75:7 - អាល់គីតាប7 គឺអុលឡោះទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ទ្រង់ដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 គឺព្រះវិញទេតើ ដែលជំនុំជម្រះ; ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 គឺព្រះទេតើ ដែលព្រះអង្គជាចៅក្រម ព្រះអង្គបន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 គឺព្រះជាម្ចាស់ទេតើ ដែលជាចៅក្រមវិនិច្ឆ័យទោស ព្រះអង្គដាក់ទោសអ្នកនេះ ហើយលើកលែងទោសអ្នកនោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ៙ គឺព្រះដែលជាចៅក្រម ទ្រង់បន្ទាបម្នាក់ចុះ ហើយលើកម្នាក់ទៀតឡើង សូមមើលជំពូក |
មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំ គឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា ហើយបានតែងតាំងអ្នករាល់គ្នាឲ្យទៅ និងបង្កើតផល ព្រមទាំងឲ្យផលរបស់អ្នករាល់គ្នានៅស្ថិតស្ថេរ។ ដូច្នេះអ្វីៗដែលអ្នករាល់គ្នាសូមពីអុលឡោះជាបិតាក្នុងនាមខ្ញុំ ទ្រង់នឹងប្រទានឲ្យអ្នករាល់គ្នាពុំខាន។
អុលឡោះតាអាឡាមានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។