ស្តេចទតសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្តេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជារាស្ត្ររបស់អុលឡោះតាអាឡា»។
ទំនុកតម្កើង 28:9 - អាល់គីតាប សូមសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ សូមប្រទានពរដល់កូនចៅរបស់ទ្រង់ សូមទ្រង់ធ្វើជាអ្នកគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មរតករបស់ព្រះអង្គផង សូមឃ្វាលពួកគេ ហើយបីត្រកងពួកគេជារៀងរហូតតទៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយប្រទានពរដល់មត៌ករបស់ព្រះអង្គ សូមធ្វើជាគង្វាលដល់គេ ព្រមទាំងបីទ្រគេជារហូតតរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់ជួយសង្គ្រោះរាស្ត្ររបស់ទ្រង់ ហើយប្រទានពរដល់មរដកនៃទ្រង់ សូមធ្វើជាអ្នកគង្វាលដល់គេ ព្រមទាំងបីទ្រគេជាដរាបតទៅ។ |
ស្តេចទតសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្តេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជារាស្ត្ររបស់អុលឡោះតាអាឡា»។
គ្រប់ទីកន្លែងដែលយើងធ្វើដំណើរជាមួយជនជាតិអ៊ីស្រអែលទាំងមូល យើងមិនដែលបង្គាប់មេដឹកនាំកុលសម្ព័ន្ធអ៊ីស្រអែលណាម្នាក់ ឲ្យសង់ដំណាក់ពីឈើដ៏មានតម្លៃ សម្រាប់យើងទេ។
ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ គឺប្រជារាស្ត្រដែលទ្រង់នាំចេញពីទាសភាពនៅស្រុកអេស៊ីប។
ទ្រង់បានញែកយើងខ្ញុំ ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដូចទ្រង់បានថ្លែងតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ នៅពេលដែលទ្រង់នាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
ជនជាតិអ៊ីស្រអែលដែលនៅសេសសល់ ទោះបីរស់នៅទីណាក៏ដោយ ប្រជាជននៅទីនោះត្រូវតែផ្តល់វិភាគទានដល់ពួកគេ ជាប្រាក់ មាស ទ្រព្យសម្បត្តិ និងសត្វ ព្រមទាំងជូនជំនូនស្ម័គ្រចិត្ត សម្រាប់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹមផង»។
សូមឲ្យអ៊ីស្រអែលបានទទួល ការសង្គ្រោះពីក្រុងស៊ីយ៉ូន។ នៅពេលដែលអុលឡោះតាអាឡានាំប្រជាជនរបស់ទ្រង់ ឲ្យងើបមុខឡើងវិញ ពូជរបស់យ៉ាកកូបនឹងត្រេកអរសប្បាយ ពូជរបស់អ៊ីស្រអែលនឹងមានអំណរ លើសលប់»។
ទ្រង់បានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់យ៉ាកកូប គឺជនជាតិអ៊ីស្រអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់។
ទ្រង់នឹងថែរក្សាប្រជារាស្ត្ររបស់ទ្រង់ ដូចអ្នកគង្វាលថែរក្សាហ្វូងចៀមរបស់ខ្លួន។ ទ្រង់លើកដៃឡើងប្រមូលកូនចៀម ទ្រង់បីកូនតូចៗជាប់នឹងទ្រូង ហើយទ្រង់ថែទាំមេចៀម ដែលកំពុងបំបៅកូនផងដែរ។
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រអែល ដែលនៅសេសសល់ កូនចៅយ៉ាកកូបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
គ្រប់ពេលពួកគេមានអាសន្ន ទ្រង់មិនប្រើម៉ាឡាអ៊ីកាត់ ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺទ្រង់បានសង្គ្រោះពួកគេ ដោយផ្ទាល់។ ទ្រង់បានលោះពួកគេ ដោយចិត្តស្រឡាញ់ និងចិត្តមេត្តាករុណា។ ទ្រង់គាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
រីឯអុលឡោះជាម្ចាស់របស់យ៉ាកកូបវិញមិនដូច្នោះទេ ទ្រង់បានបង្កើតអ្វីៗទាំងអស់ ទ្រង់បានជ្រើសរើសអ៊ីស្រអែល ធ្វើជាប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ទ្រង់មាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកកូប! ចូរទទួលប្រជាជនដែលជាមេដឹកនាំ នៃប្រជាជាតិទាំងឡាយ ឲ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេង ចូរលើកតម្កើងអុលឡោះ! ហើយពោលថា: “អុលឡោះតាអាឡាអើយ! សូមសង្គ្រោះប្រជារាស្ដ្ររបស់ទ្រង់ គឺជនជាតិអ៊ីស្រអែលដែលនៅសេសសល់”។
អុលឡោះនឹងបោះបង់ចោល ប្រជាជនអ៊ីស្រអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាម្តាយសំរាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រអែលវិញ។
ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។
អុលឡោះអើយ សូមថែរក្សា ប្រជារាស្ត្រផ្ទាល់របស់ទ្រង់ ដូចអ្នកគង្វាលធ្លាប់ថែរក្សាហ្វូងសត្វរបស់ខ្លួន។ យើងខ្ញុំដែលជាហ្វូងចៀមរបស់ទ្រង់ រស់នៅលើទឹកដីគ្មានជីជាតិ ដែលមានចម្ការព័ទ្ធជុំវិញ។ សូមនាំយើងខ្ញុំទៅរស់នៅកន្លែង ដែលមានជីជាតិល្អនៅស្រុកបាសាន និងស្រុកកាឡាដ ដូចដើមវិញ។
«ភូមិបេថ្លេហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយនាក់កើតចេញពីអ្នក គាត់នឹងថែរក្សាជនជាតិអ៊ីស្រអែល ជាប្រជារាស្ដ្ររបស់យើង» ។
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
ក្រោយមក នៅវាលរហោស្ថាន តាមផ្លូវដែលអ្នករាល់គ្នាធ្វើដំណើរ រហូតមកដល់កន្លែងនេះ អ្នកឃើញស្រាប់ហើយថា អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បីអ្នក ដូចឪពុកបីកូន។
អុលឡោះតាអាឡាបានជ្រើសរើសអ៊ីស្រអែល ទុកជាប្រជារាស្ត្ររបស់ទ្រង់ ទ្រង់ជ្រើសរើសកូនចៅយ៉ាកកូប ទុកជាចំណែកមត៌ករបស់ទ្រង់ផ្ទាល់។
ខ្ញុំបានអង្វរអុលឡោះតាអាឡាថា: អុលឡោះតាអាឡាជាម្ចាស់អើយ! សូមកុំបំផ្លាញប្រជាជននេះឡើយ។ ពួកគេជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ទ្រង់បានរំដោះពួកគេ ដោយចេស្តាដ៏រុងរឿងរបស់ទ្រង់ ទ្រង់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយអំណាចរបស់ទ្រង់។
អ្នកទាំងនេះជាប្រជារាស្ត្ររបស់អុលឡោះផ្ទាល់ ទ្រង់បាននាំពួកគេចេញមកដោយប្ញទ្ធានុភាពដ៏ខ្ពង់ខ្ពស់ និងដោយអំណាចរបស់ទ្រង់»។