ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
ទំនុកតម្កើង 28:7 - អាល់គីតាប អុលឡោះតាអាឡាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើទ្រង់ ហើយទ្រង់ជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងទ្រង់ដោយបទចំរៀង!។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ជាកំឡាំង ហើយជាខែលនៃខ្ញុំ ចិត្តខ្ញុំបានសង្ឃឹមដល់ទ្រង់ ហើយបានសេចក្ដីជំនួយ ហេតុនោះចិត្តខ្ញុំមានសេចក្ដីរីករាយជាខ្លាំង ខ្ញុំនឹងសរសើរដល់ទ្រង់ ដោយបទចំរៀងរបស់ខ្ញុំ |
ក្រោយហេតុការណ៍ទាំងនោះមក អ៊ីប្រាំនិមិត្តឃើញអុលឡោះតាអាឡា មានបន្ទូលមកកាន់គាត់ថា៖ «អ៊ីប្រាំអើយ កុំខ្លាចអ្វីឡើយ! យើងនឹងធ្វើជាខែលការពារអ្នក អ្នកនឹងទទួលរង្វាន់យ៉ាងធំ»។
ចំពោះខ្ញុំវិញ ខ្ញុំទុកចិត្ត លើចិត្តស្មោះត្រង់របស់ទ្រង់ ចិត្តខ្ញុំត្រេកអរសប្បាយ ព្រោះទ្រង់សង្គ្រោះខ្ញុំ។
អុលឡោះតាអាឡាអើយ សូមប្រោសប្រណី ទទួលពាក្យដែលខ្ញុំជម្រាបជូន ព្រមទាំងទទួលគំនិតដែលខ្ញុំរិះគិត នៅចំពោះទ្រង់នេះផង ដ្បិតទ្រង់ជាថ្មដា និងជាម្ចាស់ដែលការពារខ្ញុំ!។
អុលឡោះតាអាឡាអើយ ស្តេចមានអំណរណាស់ ព្រោះទ្រង់ប្រទានកម្លាំង ស្តេចមានអំណររីករាយជាខ្លាំង ព្រោះទ្រង់ប្រទានឲ្យមានជ័យជំនះ។
បុព្វបុរសរបស់យើងខ្ញុំតែងតែផ្ញើជីវិតលើទ្រង់ ពួកគាត់ផ្ញើជីវិតលើទ្រង់ជានិច្ច ហើយទ្រង់ក៏បានរំដោះពួកគាត់។
អុលឡោះតាអាឡាការពារប្រជារាស្ដ្ររបស់ទ្រង់ ទ្រង់ជាកំពែងសម្រាប់សង្គ្រោះស្តេច ដែលទ្រង់បានចាក់ប្រេងតែងតាំង។
ក៏ប៉ុន្តែ អុលឡោះតាអាឡាជាម្ចាស់អើយ ទ្រង់ជាខែលការពារខ្ញុំ ទ្រង់ផ្តល់សិរីរុងរឿងឲ្យខ្ញុំ និងប្រោសឲ្យខ្ញុំងើបមុខឡើងវិញបាន។
ខ្ញុំស្រែកដង្ហោយហៅរកអុលឡោះតាអាឡា យ៉ាងអស់ពីដួងចិត្ត ហើយទ្រង់ឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ទ្រង់។ - សម្រាក
អុលឡោះតាអាឡាតែងតែសង្គ្រោះមនុស្សសុចរិត ហើយទ្រង់ជាកំពែងការពារគេ នៅគ្រាមានអាសន្ន។
ទ្រង់បានប្រទានឲ្យខ្ញុំច្រៀងបទចំរៀងថ្មី ដើម្បីសរសើរតម្កើងអុលឡោះជាម្ចាស់របស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើអុលឡោះតាអាឡា។
អុលឡោះជាម្ចាស់នៃខ្ញុំអើយ ទ្រង់ជាម្ចាស់ការពារខ្ញុំ ហេតុអ្វីបានជាទ្រង់បោះបង់ចោលខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
អុលឡោះជាជំរក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ទ្រង់តែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។
ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ
ខ្ញុំនឹងច្រៀងសរសើរតម្កើង នាមអុលឡោះ ខ្ញុំនឹងប្រកាសអំពីភាពថ្កុំថ្កើង រុងរឿងរបស់ទ្រង់ ទាំងកោតសរសើរ។
ដ្បិតអុលឡោះតាអាឡា ជាពន្លឺថ្ងៃ និងជាខែលការពារយើង អុលឡោះតាអាឡាប្រណីសន្ដោស និងប្រទានឲ្យយើងបានរុងរឿង ទ្រង់តែងតែប្រទានសុភមង្គលឲ្យអស់អ្នក ដែលរស់នៅ ដោយគ្មានសៅហ្មង។
ទ្រង់នឹងការពារអ្នក អ្នកអាចជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ ប្រៀបបីដូចជាខែល និងអាវក្រោះការពារអ្នក។
អុលឡោះជាអ្នកសង្គ្រោះខ្ញុំ ខ្ញុំផ្ញើជីវិតលើទ្រង់ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតអុលឡោះតាអាឡាជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងជូនទ្រង់ ព្រោះទ្រង់បានសង្គ្រោះខ្ញុំ»។
គេនឹងពោលថា មានតែអុលឡោះតាអាឡាជាម្ចាស់តែមួយទេ ដែលមាន ចិត្តស្មោះស្ម័គ្រ និងមានអំណាច។ រីឯអស់អ្នកដែលបានប្រឆាំងទ្រង់ នឹងមករកទ្រង់ទាំងអាម៉ាស់។
ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះតែអុលឡោះតាអាឡា ខ្ញុំរីករាយយ៉ាងអស់ពីចិត្ត ព្រោះតែម្ចាស់របស់ខ្ញុំ ដ្បិតទ្រង់បានសង្គ្រោះខ្ញុំ។ ទ្រង់បានយកសេចក្ដីសុចរិត មកពាក់ឲ្យខ្ញុំ ដូចកូនកម្លោះ និងកូនក្រមុំ តែងខ្លួននៅថ្ងៃរៀបមង្គលការ។
មួយវិញទៀត ចូរទាញយកកម្លាំង ដោយរួមជាមួយអ៊ីសាជាអម្ចាស់ និងដោយសារអំណាចដ៏ខ្លាំងក្លារបស់គាត់។
ហើយនាំគ្នាច្រៀងចំរៀងរបស់ណាពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះ និងចំរៀងរបស់កូនចៀមថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់អើយ ស្នាដៃរបស់ទ្រង់ប្រសើរឧត្ដមគួរឲ្យកោតស្ញប់ស្ញែងពន់ពេកណាស់! ឱស្តេចនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ទ្រង់សុទ្ធតែសុចរិត និងត្រឹមត្រូវទាំងអស់!
គេនាំគ្នាច្រៀងបទចំរៀងថ្មីសរសើរកូនចៀមថាៈ “អ្នកសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះអ្នកត្រូវគេសម្លាប់ធ្វើគូរបាន អ្នកបានលោះមនុស្ស ពីគ្រប់ពូជគ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកជូនអុលឡោះ ដោយសារឈាមរបស់លោកម្ចាស់។