Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:4 - អាល់គីតាប

4 បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ទ្រង់ ពួក​គាត់​ផ្ញើ​ជីវិត​លើ​ទ្រង់​ជា‌និច្ច ហើយ​ទ្រង់​ក៏​បាន​រំដោះ​ពួក​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដូនតា​របស់យើងខ្ញុំ​បាន​ជឿទុកចិត្តលើ​ព្រះអង្គ​; ពួកគាត់​បាន​ជឿទុកចិត្ត នោះ​ព្រះអង្គ​ក៏​រំដោះ​ពួកគាត់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បុព្វ‌បុរស​របស់​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ពួក​លោក​បាន​ទុក​ចិត្ត ហើយ​ព្រះ‌អង្គ​បាន​រំដោះ​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បុព្វ​បុរស​របស់​យើង​ខ្ញុំ​តែងតែ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ជានិច្ច ហើយ​ព្រះអង្គ​ក៏​បាន​រំដោះ​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ពួក​ឰយុកោ​យើង​ខ្ញុំ​បាន​ទុក​ចិត្ត​នឹង​ទ្រង់ គេ​បាន​ទុក​ចិត្ត ហើយ​ទ្រង់​បាន​ប្រោស​ឲ្យ​រួច

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ជឿ​លើអុលឡោះ‌តាអាឡា ហើយ​ទ្រង់​រាប់​សេចក្តី​ជំនឿ​នោះ​ទុក​ជា​សេចក្តី​សុចរិត​ដល់​គាត់។


បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា យ៉ាកកូប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រ‌អែល​វិញ ដ្បិត​អ្នក​បាន​តស៊ូ​ជា​មួយ​អុលឡោះ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ​ជំនះ»។


ក្រុម​អ្នក​ផ្លុំ​ត្រែ និង​ក្រុម​ចំរៀង​នាំ​គ្នា​ប្រគំ​ជា​បទ​ភ្លេង និង​បន្លឺ​សំឡេង​ច្រៀង​ព្រម​គ្នា ដើម្បី​សរសើរ និង​លើក​តម្កើងអុលឡោះ‌តាអាឡា។ កាល​សំឡេង​ត្រែ ស្គរ និង​ឧបករណ៍​តន្ត្រី​ឯ​ទៀតៗ​ប្រគំ​ឡើង ក្រុម​ចំរៀង​នាំ​គ្នា​ច្រៀង​សរសើរអុលឡោះ‌តាអាឡា ដោយ​ពាក្យ​ថា «ទ្រង់​ជា​ម្ចាស់​ដ៏​ល្អ​សប្បុរស ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!» ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ជន‌ជាតិ​អ៊ីស្រ‌អែល​ឃើញ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់អុលឡោះ‌តាអាឡា ដែល​បាន​ប្រហារ​ជន‌ជាតិ​អេស៊ីប។ ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​កោត​ខ្លាចអុលឡោះ‌តាអាឡា។ ពួក​គេ​ជឿ​លើអុលឡោះ‌តាអាឡា និង​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម