ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 28:11 - អាល់គីតាប

«នៅ​ដើម​ខែ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា ជា​គូរបាន​ដុត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​រាល់​ដើម​ខែ អ្នក​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​អាយុ​មួយ​ខួប ចំនួន​ប្រាំពីរ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប

សូមមើលជំពូក



ជន‌គណនា 28:11
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​គាត់​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។


ហើយ​ត្រូវ​ធ្វើ​គូរបាន​ដុត​ចំពោះអុលឡោះ‌តាអាឡា នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ​ថ្មី ឬ​ថ្ងៃ​បុណ្យ​សំខាន់ៗ​ផ្សេង​ទៀត តាម​ចំនួន​ដែល​បាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា ដែល​គេ​ត្រូវ​អនុវត្ត​តាម​ជា‌និច្ច។


ស្តេច​ស៊ូឡៃ‌ម៉ាន​ចាត់​អ្នក​នាំ​សារ ឲ្យ​ទៅ​ជម្រាប​ស្តេច​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស​ថា៖ «ស្តេច​បាន​ផ្តល់​ឈើ​តាត្រៅ ជូន​ស្តេច​ទត ជា​ឪពុក​របស់​ខ្ញុំ ដើម្បី​សង់​ដំណាក់។


ខ្ញុំ​ចង់​សង់​ដំណាក់​មួយ​ជូន​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្ញុំ ដើម្បី​ញែក​ជូន​ទ្រង់​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ទ្រង់ សម្រាប់​តម្កល់​នំបុ័ង​ជូន​ទ្រង់​ជា​អចិ‌ន្ត្រៃយ៍ ព្រម​ទាំង​ធ្វើ​គូរបាន​ដុត​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រ‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។


គឺ​ជំនូន​ប្រចាំ​ថ្ងៃ ជំនូន​សម្រាប់​ថ្ងៃ​ឈប់​សម្រាក ជំនូន​សម្រាប់​ថ្ងៃ​ចូល​ខែ​ថ្មី ព្រម​ទាំង​ជំនូន​សម្រាប់​បុណ្យ​សំខាន់ៗ​បី​ដង ក្នុង​មួយ​ឆ្នាំ គឺ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ បុណ្យ​សប្តាហ៍ និង​បុណ្យ​ជំរំ ស្រប​តាម​បទ​បញ្ជា​ដែល​ម៉ូសា​បាន​ចែង​ទុក។


ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជា​អចិន្ត្រៃយ៍ គូរបាន​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ជំនូន​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា។


គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ជូន​អុលឡោះ‌តាអាឡា ជំនូន​អចិន្ត្រៃយ៍ គូរបាន​ដុត ដែល​ត្រូវ​ជូន​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ គូរបាន​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។


ទ្រង់​មិន​ចង់​បាន​គូរបាន​ឬ​ជំនូន​អ្វី​ទេ តែ​ទ្រង់​បាន​បើក​ត្រចៀក​ខ្ញុំ ឲ្យ​ចេះ​ស្ដាប់​ទ្រង់ ទ្រង់​មិន​ទាម‌ទារ​គូរបាន​ដុត ឬ គូរបាន​សុំ​ឲ្យ​រួច​ពី​បាប​ឡើយ។


ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម បំណង​របស់​ទ្រង់ ហើយ​ហ៊ូកុំ​របស់​ទ្រង់​ដក់ នៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ​ជា‌និច្ច​ ។


ចូរ​ផ្លុំ​ស្នែង​នៅ​ពេល​ចាប់​ផ្ដើម​ខ្នើត នៅ​ពេល​ខែ​ពេញ​បូណ៌មី គឺ​ជា​ថ្ងៃ​បុណ្យ​របស់​យើង​


ព្រោះ​ជា​ហ៊ូកុំ​នៅ​ស្រុក​អ៊ីស្រ‌អែល ជា​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: រៀង​រាល់​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី និង​រៀង​រាល់​ថ្ងៃ​ឈប់​សម្រា មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា មក​ក្រាប​ថ្វាយ‌បង្គំ​យើង។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ៖ «ត្រូវ​បិទ​ខ្លោង​ទ្វារ​ទីធ្លា​ខាង​ក្នុង គឺ​ខ្លោង​ទ្វារ​ខាង​កើត​ចំនួន​ប្រាំ​មួយ​ថ្ងៃ​ដែល​ប្រជា‌ជន​ធ្វើ​ការ តែ​ត្រូវ​បើក​ទ្វារ​នោះ​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី។


នៅ​ថ្ងៃ​បុណ្យ​ចូល​ខែ​ថ្មី មេ​ដឹក​នាំ​ត្រូវ​ជូន​គោ​ស្ទាវ​ឈ្មោល​មួយ​ក្បាល កូន​ចៀម​ប្រាំ​មួយ​ក្បាល និង​ចៀម​ឈ្មោល​មួយ​ក្បាល​ដែល​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ។


ត្រូវ​យក​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ​គោ នោះ​មួយ​ថាំង​ទៀត​ជូន​ជា​មួយ​ចៀម​ឈ្មោល ហើយ​ប្រសិន​បើ​ធ្វើ​បាន ត្រូវ​ជូន​ម្សៅ​មួយ​ថាំង​ទៀត​ជា​មួយ​កូន​ចៀម ដោយ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ​ផង។


យើង​ធ្វើ​ឲ្យ​នាង​បាត់​បង់ ការ​សប្បាយ​ទាំង​ប៉ុន្មាន ហើយ​ពិធី​បុណ្យ​នានា បុណ្យ​ចូល​ខែ​ថ្មី បុណ្យ​ថ្ងៃ​សម្រាក និង​បុណ្យ​ដ៏​សំខាន់​ទាំង​ប៉ុន្មាន ក៏​លែង​មាន​ទៀត​ដែរ។


គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះ‌វៀន និង​ជើង​សត្វ ហើយ​អ៊ីមុាំ​ជូន​អ្វីៗ​ទាំង​អស់​ទៅអុលឡោះ‌តាអាឡា រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


បើ​គ្មាន​នុយ​ទាក់‌ទាញ​ទេ តើ​សត្វ​ស្លាប​ហើរ​មក​ជាប់​អន្ទាក់​នៅ​ដី​បាន​ឬ? បើ​គ្មាន​សត្វ​ជាប់​ទេ តើ​ឲ្យ​អន្ទាក់​វាត់​ឡើង​ដូច​ម្ដេច​បាន?


អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​ឈប់​សម្រាក​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។


នៅ​ថ្ងៃដែល​អ្នក​រាល់​គ្នា​ធ្វើ​បុណ្យ​យ៉ាង​សប្បាយ​បុណ្យ​ដ៏​សំខាន់ៗ និង​បុណ្យ​ចូល​ខែ​ថ្មី នោះ​ត្រូវ​ផ្លុំ​ត្រែ នៅ​ពេល​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី​ភាព ដើម្បី​ឲ្យ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា នឹក​ដល់​អ្នក​រាល់​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត។


បើ​បង​ប្អូន​គោរព​ថ្ងៃ​ខែ គោរព​រដូវ និង​គោរព​ឆ្នាំ។


ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បង​ប្អូន អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​ជំអាត់​នោះ​ឡើយ។


ដូច្នេះ បើ​បង​ប្អូន​បាន​ទទួល​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​ទុក​ជា​អម្ចាស់​យ៉ាង​ណា​ហើយ ចូរ​រស់​នៅ​រួម​ជា​មួយ​គាត់​យ៉ាង​នោះ​ត​ទៅ​ទៀត​ទៅ។


ទត​តប​ទៅ​សម្តេច​យ៉ូណា‌ថាន​វិញ​ថា៖ «ស្អែក​នេះ​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ធម្មតា​ខ្ញុំ​ត្រូវ​ទៅ​បរិភោគ​រួម​តុ​ជា​មួយ​ស្ដេច។ សូម​ឲ្យ​ខ្ញុំ​ចេញ​ទៅ​ពួន​នៅ​ឯ​ស្រែ រហូត​ដល់​ល្ងាច​ខាន​ស្អែក។


នាង​ទាំង​នោះ​ឆ្លើយ​ថា៖ «ចា៎ស! គាត់​នៅ​ខាង​មុខ​នុ៎ះ! សូម​ប្រញាប់‌ប្រញាល់​ទៅ ថ្ងៃ​នេះ​គាត់​អញ្ជើញ​មក​ភូមិ​យើង ព្រោះ​ប្រជា‌ជន​ត្រូវ​ធ្វើ​គូរបាន​នៅ​កន្លែង​សក្ការៈ​លើ​ទួល​ខ្ពស់!