Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 28:12 - អាល់គីតាប

12 គោ​នីមួយៗ​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​បី​ភាគ​ដប់​នៃ​អេផា​លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត ពីរ​ភាគ​ដប់​នៃ​អេផា​លាយ​ជា​មួយ​ប្រេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​បី​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​គោ​នីមួយៗ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​ពីរ​ខ្ញឹង លាយ​ជា‌មួយ​ប្រេង ទុក​ជា​តង្វាយ​ម្សៅ ដែល​ថ្វាយ​ជា‌មួយ​ចៀម​ឈ្មោល​មួយ​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ព្រម​ទាំង​ម្សៅ​យ៉ាង​ម៉ដ្ត​៣​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​គោ​១ ហើយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង ទុក​ជា​ដង្វាយ​ម្សៅ ដែល​ថ្វាយ​ជា​មួយ​នឹង​ចៀម​ឈ្មោល​១

សូមមើលជំពូក ចម្លង




ជន‌គណនា 28:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សម្រាប់​គោ​មួយ ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ រីឯ​ចៀម​ឈ្មោល​មួយ​ក៏​ត្រូវ​យក​ជំនូន​ម្សៅ​មួយ​ថាំង​មក​ជូន​ជា​មួយ​ដែរ ហើយ​ម្សៅ​មួយ​ថាំង​ត្រូវ​លាយ​ប្រេង​ប្រាំ​មួយ​លីត្រ។


អ៊ីមុាំ​ជា​កូន​របស់​ហារូន ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ​រួម​ជា​មួយ​នឹង​គូរបាន​ដុត នៅ​លើ​គំនរ​អុស​ដែល​កំពុង​ឆេះ។ នេះ​ជា​គូរបាន​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


កូន​ចៀម​នី​មួយៗ ត្រូវ​ជូន​ជា​មួយ​ម្សៅ​ម៉ដ្ត​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នី​មួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម