Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:4 - អាល់គីតាប

4 ខ្ញុំ​ចង់​សង់​ដំណាក់​មួយ​ជូន​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ខ្ញុំ ដើម្បី​ញែក​ជូន​ទ្រង់​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ទ្រង់ សម្រាប់​តម្កល់​នំបុ័ង​ជូន​ទ្រង់​ជា​អចិ‌ន្ត្រៃយ៍ ព្រម​ទាំង​ធ្វើ​គូរបាន​ដុត​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​ឈប់​សម្រាក នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រ‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 មើល៍ ទូល‌បង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សម្រាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទូល‌បង្គំ ដើម្បី​ថ្វាយ​ដល់​ព្រះ‌អង្គ​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ព្រះ‌អង្គ និង​ជា​ទី​តម្កល់​នំបុ័ង​តាំង​ទុក​ជា‌និច្ច ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទូលបង្គំ​ចង់​សង់​ព្រះ‌ដំណាក់​មួយ​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ទូលបង្គំ ដើម្បី​ញែក​ថ្វាយ​ព្រះអង្គ​សម្រាប់​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ សម្រាប់​តម្កល់​នំបុ័ង​ថ្វាយ​ព្រះអង្គ​ជា​អចិន្ត្រៃយ៍ ព្រម​ទាំង​ថ្វាយ​តង្វាយ​ដុត*​ទាំង​មូល នៅ​ពេល​ព្រឹក នៅ​ពេល​ល្ងាច នៅ​ថ្ងៃ​សប្ប័ទ នៅ​ថ្ងៃ​ចូល​ខែ​ថ្មី និង​នៅ​ថ្ងៃ​បុណ្យ​សំខាន់​ផ្សេងៗ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ជា​ទំនៀម‌ទម្លាប់​ដែល​អ៊ីស្រា‌អែល​ត្រូវ​កាន់​តាម រហូត​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 មើល ទូលបង្គំ​រៀប​នឹង​ស្អាង​ព្រះ‌វិហារ សំរាប់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ ដើម្បី​ថ្វាយ​ដល់​ទ្រង់​ទុក​ជា​ទី​ដុត​គ្រឿង​មាន​ក្លិន​ក្រអូប នៅ​ចំពោះ​ទ្រង់ នឹង​ជា​ទី​ដំកល់​នំបុ័ង​តាំង​ទុក​ជានិច្ច ព្រម​ទាំង​ថ្វាយ​ដង្វាយ​ដុត​ទាំង​ពេល​ព្រឹកនឹង​ពេល​ល្ងាច ហើយ​នៅ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ដូច​ជា​បាន​បង្គាប់​មក​សាសន៍​អ៊ីស្រាអែល ឲ្យ​ធ្វើ​ជា​ដរាប​ត​ទៅ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:4
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ខ្ញុំ​មាន​បំណង​សង់​ដំណាក់​មួយ​ជូនអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​ថ្លែង​មក​កាន់​ស្តេច​ទត ជា​បិតា​របស់​ខ្ញុំ​ថា “កូន​របស់​អ្នក ដែល​យើង​នឹង​តែង‌តាំង​ឲ្យ​ឡើង​ស្នង​រាជ្យ​បន្ត​ពី​អ្នក នឹង​សង់​ដំណាក់​សម្រាប់​យើង”។


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​បិតា​របស់​ខ្ញុំ​ថា “អ្នក​មាន​បំណង​សង់​ដំណាក់​សម្រាប់​យើង​ដូច្នេះ ជា​ការ​ប្រសើរ​ណាស់


ស៊ូឡៃ‌ម៉ាន និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់ បាន​ធ្វើ​ពិធី​ឆ្លង​ដំណាក់​របស់អុលឡោះ‌តាអាឡា ហើយ​ក្នុង​ឱកាស​នោះ គាត់​ធ្វើ​គូរបាន​មេត្រី​ជូនអុលឡោះ‌តាអាឡា គឺ​ធ្វើ​គោ​ចំនួន​ពីរ​ម៉ឺន​ពីរ​ពាន់​ក្បាល ចៀម​មួយ​សែន​ពីរ​ម៉ឺន​ក្បាល។


ស្តេច​ទត​គិត​ថា៖ «ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​យើង​នៅ​ក្មេង​ខ្ចី ហើយ​ខ្វះ​បទ​ពិសោធន៍​ផង រីឯ​ដំណាក់​ដែល​សង់​ជូនអុលឡោះ‌តាអាឡា ត្រូវ​តែ​ថ្កុំ‌ថ្កើង​រុង‌រឿង ហើយ​ល្បី‌ល្បាញ​ជាង​គេ​ទាំង​អស់ ក្នុង​ចំណោម​ស្រុក​នានា។ ហេតុ​នេះ យើង​ត្រូវ​តែ​ត្រៀម​សម្ភារៈ​សាង​សង់​សម្រាប់​កូន​របស់​យើង»។ ស្តេច​ទត​បាន​ត្រៀម​សម្ភារៈ​សាង​សង់​ជា​ច្រើន មុន​ពេល​ស្តេច​ស្លាប់។


ពួក​ធ្វើ​គូរបាន​ដុត និង​គ្រឿង​ក្រអូប​ចំពោះអុលឡោះ‌តាអាឡា រាល់​ព្រឹក រាល់​ល្ងាច។ ពួក​គេ​ក៏​តម្កល់​នំបុ័ង​នៅ​លើ​តុ​ដ៏​វិសុទ្ធ ព្រម​ទាំង​អុជ​ចង្កៀង​ដែល​ស្ថិត​នៅ​លើ​ជើង​ចង្កៀង​មាស​ជា​រៀង​រាល់​ល្ងាច។ ពួក​យើង​ប្រណិ‌ប័តន៍​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ចំណែក​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ទ្រង់។


ស្តេច​ស៊ូឡៃ‌ម៉ាន​បញ្ជា​ឲ្យ​គេ​សង់​ដំណាក់​មួយ ជូន​នាមអុលឡោះ‌តាអាឡា និង​ដំណាក់​មួយ​សម្រាប់​ស្តេច​ផ្ទាល់។


គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ជូន​អុលឡោះ‌តាអាឡា ជំនូន​អចិន្ត្រៃយ៍ គូរបាន​ដុត ដែល​ត្រូវ​ជូន​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ គូរបាន​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រ‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ដំណាក់​របស់​ម្ចាស់​នៃ​យើង។


ឱ​អុលឡោះ‌តាអាឡា​អើយ ក្នុង​ចំណោម​ព្រះ​ទាំង‌ឡាយ គ្មាន​ព្រះ​ណា​ដូច​ទ្រង់​ទេ ហើយ​ក៏​គ្មាន​ព្រះ​ណា​អាច​ធ្វើ​ការ​អស្ចារ្យ ដូច​ទ្រង់​ឡើយ។


ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។


ត្រូវ​តម្កល់​នំបុ័ង​នៅ​លើ​តុ​នោះ ទុក​ជា​ជំនូន​អចិន្ត្រៃយ៍​នៅ​ចំពោះ​មុខ​យើង។


រៀង​រាល់​ព្រឹក ពេល​ហារូន​ចូល​មក​ថែ​ចង្កៀង គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​នេះ។


គាត់​យក​ប្រាក់​មួយ​ថង់​ទៅ​ជា​មួយ​ដល់​ថ្ងៃ​ពេញ‌បូណ៌ ទើប​គាត់​វិល​ត្រឡប់​មក​ផ្ទះ​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម