Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 3:5 - អាល់គីតាប

5 ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ធ្វើ​គូរបាន​ដុត​ជា​អចិន្ត្រៃយ៍ គូរបាន​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​ជំនូន​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ជូនអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​គេ​ថ្វាយ​តង្វាយ​ដុត​ជាប់​ជា‌ប្រចាំ តង្វាយ​សម្រាប់​បុណ្យ​ចូល​ខែ និង​សម្រាប់​បុណ្យ​ដែល​បាន​កំណត់​ទុក​ទាំង​ប៉ុន្មាន​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​របស់​អស់​អ្នក​ដែលយក​មក​ថ្វាយ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ចាប់​ពី​ពេល​នោះ​មក ពួក​គេ​នាំ​គ្នា​ថ្វាយ​តង្វាយ​ដុត​ជា​អចិន្ត្រៃយ៍ តង្វាយ​ដុត​សម្រាប់​បុណ្យ​ចូល​ខែ​ថ្មី និង​បុណ្យ​ដ៏​សំខាន់ៗ​ទាំង​ប៉ុន្មាន ដែល​គេ​ប្រារព្ធ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​តង្វាយ​ស្ម័គ្រ​ចិត្ត​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ត​ពី​នោះ​មក ក៏​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច នឹង​ដង្វាយ​ចូល​ខែ ហើយ​ដង្វាយ​ថ្ងៃ​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​នៃ​ព្រះ‌យេហូវ៉ា ដែល​បាន​តាំង​ឡើង​ជា​បរិសុទ្ធ ព្រម​ទាំង​ដង្វាយ​របស់​អស់​អ្នក​ដែល​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ

សូមមើលជំពូក ចម្លង




អែសរ៉ា 3:5
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​កូរេ​ជា​កូន​របស់​លោក​យីម‌ណា​ពី​ក្រុម​លេវី ដែល​ជា​ឆ្មាំ​ខ្លោង​ទ្វារ​ខាង​កើត ទទួល​បន្ទុក​លើ​ជំនូន​ស្ម័គ្រ‌ចិត្ត ដែល​ប្រជា‌ជន​យក​មក​ជូន​អុលឡោះហើយ​គាត់​ក៏​ទទួល​ភារកិច្ច​ចែក​ស្បៀង​អាហារ ដែល​ប្រជា‌ជន​ញែក​ជូនអុលឡោះ‌តាអាឡា និង​ជំនូន​សក្ការៈ​ឯ​ទៀតៗ​ដែរ។


ចាប់​តាំង​ពី​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ពួក​គេ​ចាប់​ផ្ដើម​ធ្វើ​គូរបាន​ដុត​ជូនអុលឡោះ‌តាអាឡា ទោះ​បី​គ្រឹះ​នៃ​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា ពុំ​ទាន់​បាន​ចាក់​នៅ​ឡើយ​ក៏​ដោយ។


ពួក​យើង​ជា​អ៊ីមុាំ ក្រុម​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សម្រាប់​ដំណាក់​របស់​ម្ចាស់​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ យើង​ត្រូវ​យក​អុស​មក​ជា​ជំនូន​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ។


ពួក​អ៊ីមុាំ និង​ពួក​លេវី ក៏​មិន​ខ្វះ​ពូជ‌ពង្ស​ឈរ​នៅ​ចំពោះ​មុខ​យើង ដើម្បី​ធ្វើ​គូរបាន​ដុត និង​ដុត​គ្រឿង​ក្រអូប​ជា​មួយ​ជំនូន​ផ្សេងៗ ហើយ​ធ្វើ​គូរបាន​ជា​រៀង​រាល់​ថ្ងៃ​ដែរ»។


«ចូរ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ប្រសិន​បើ​នរណា​ម្នាក់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចង់​យក​ជំនូន​មក​ជូនអុលឡោះ‌តាអាឡា គេ​អាច​ធ្វើ​គោ ឬ​ចៀម​ជា​ជំនូន​បាន។


ប្រសិន​បើ​ជំនូន​នោះ ជា​គោ​ដែល​ត្រូវ​ធ្វើ​ជា​គូរបាន​ដុត គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា ដើម្បី​ទូរអា​សូមអុលឡោះ‌តាអាឡាទទួល​យក។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​ត​ទៅ: ពិធី​បុណ្យ​ដ៏​សំខាន់ៗ​ជា​ឱកាស​មួយ ដែល​អ្នក​រាល់​គ្នា​ជួប​ជុំ​គ្នា​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។ ពិធី​បុណ្យ​ដ៏​សំខាន់ៗ​របស់​យើង​មាន​ដូច​ត​ទៅ:


រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច​ត្រូវ​ជូន​ស្រា​ទំពាំង​បាយ​ជូរ​កន្លះ​ហ៊ីន សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​គូរបាន​ដុត​ដែល​ត្រូវ​ជូន​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ជូន​រៀង​រាល់​ខែ។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​ដុត។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់​បួន មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


នេះ​ជា​ជំនូន ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជូនអុលឡោះ‌តាអាឡា ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​គូរបាន​ដុត ជំនូន​ម្សៅ និង​ស្រា ព្រម​ទាំង​គូរបាន​មេត្រី​ភាព សម្រាប់​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត»។


ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ធ្វើ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


រីឯ​ជំនូន​មួយ​ភាគ​ដប់ ដែល​អ្នក​ត្រូវ​ជូនអុលឡោះ‌តាអាឡា គឺ​មាន​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ​ថ្មី និង​ប្រេង ឬ​កូន​ដំបូង​របស់​គោ និង​ចៀម ឬ​ជំនូន​ផ្សេងៗ​ទៀត ដូច​ជា​ជំនូន​លា​បំណន់​ជំនូន​ស្ម័គ្រ​ចិត្ត និង​ជំនូន​ពិសេស អ្នក​ពុំ​អាច​បរិភោគ​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ​ឡើយ។


ត្រូវ​យក​គូរបាន​ដុត ជូន​មួយ​ភាគ​ដប់ ជំនូន​ពិសេស ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា​ទៅ​ជូន​អុលឡោះ​នៅ​កន្លែង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម