កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។
២ ពេត្រុស 2:10 - ព្រះគម្ពីរខ្មែរសាកល ជាពិសេសពួកអ្នកដែលដើរក្នុងតណ្ហាដ៏ស្មោកគ្រោកដោយតាមសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេក្អេងក្អាង និងប្រកាន់យកតែគំនិតខ្លួន ហើយមិនញញើតនឹងជេរប្រមាថពពួកដែលប្រកបដោយសិរីរុងរឿងឡើយ។ Khmer Christian Bible ជាពិសេស ពួកអ្នកដែលដេញតាមសេចក្ដីប៉ងប្រាថ្នាដ៏ស្មោកគ្រោកខាងសាច់ឈាម ហើយមើលងាយអំណាចគ្រប់គ្រង។ ពួកគេព្រហើន ហើយធ្វើតាមទំនើងចិត្ដ មិនញញើតនឹងប្រមាថពួកអ្នកដែលប្រកបដោយសិរីរុងរឿងឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាពិសេសអស់អ្នកដែលប្រព្រឹត្តអំពើស្មោកគ្រោក តាមសេចក្ដីប៉ងប្រាថ្នាខាងសាច់ឈាម ហើយមើលងាយសិទ្ធិអំណាច។ ពួកគេព្រហើន មានក្បាលរឹង មិនខ្លាចនឹងជេរប្រមាថពួកអ្នកដែលប្រកបដោយសេរីល្អឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាពិសេស ព្រះអង្គដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្តអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអំណាចរបស់ព្រះជាម្ចាស់។ គ្រូក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកទេវតា ដែលប្រកបដោយសិរីរុងរឿងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពួកអស់អ្នកដែលដើរតាមសាច់ឈាមជាដើម ដែលគេមានសេចក្ដីប៉ងប្រាថ្នាខាងឯការស្មោកគ្រោក ហើយក៏មើលងាយដល់អស់ទាំងអំណាចត្រួតត្រាដែរ គេជាពួកព្រហើន មានក្បាលរឹង ដែលមិនខ្លាចនឹងជេរប្រមាថដល់ទាំងពួកប្រសើរឧត្តមផង អាល់គីតាប ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។ |
កុំឲ្យព្រលឹងរបស់យើងចូលទៅក្នុងការពិគ្រោះរបស់ពួកគេឡើយ កុំឲ្យសិរីរុងរឿងរបស់យើងចូលរួមក្នុងអង្គប្រជុំរបស់ពួកគេឡើយ ដ្បិតពួកគេបានសម្លាប់មនុស្សដោយកំហឹងរបស់ពួកគេ ហើយបានកាត់សរសៃពួរជើងគោឈ្មោលតាមអំពើចិត្ត។
ពួកគេនិយាយថា៖ “យើងនឹងឈ្នះដោយអណ្ដាតរបស់យើង បបូរមាត់យើងគឺជារបស់យើងហើយ តើនរណាជាចៅហ្វាយលើយើង?”។
កុំប្រទេចផ្ដាសាស្ដេច ទោះបីជានៅក្នុងគំនិតរបស់អ្នកក៏ដោយ ហើយកុំប្រទេចផ្ដាសាអ្នកមាន នៅក្នុងបន្ទប់ដេករបស់អ្នកដែរ ដ្បិតបក្សាបក្សីនៅលើអាកាសអាចនាំសំឡេងទៅ ហើយសត្វស្លាបអាចប្រាប់ពាក្យនោះផង៕
“ប៉ុន្តែអ្នកស្រុករបស់លោកស្អប់លោក ពួកគេក៏ចាត់ទូតម្នាក់ឲ្យទៅតាមក្រោយលោក ទូលថា: ‘យើងខ្ញុំមិនចង់ឲ្យម្នាក់នេះសោយរាជ្យលើយើងខ្ញុំទេ’។
ប៉ូលក៏តបថា៖ “បងប្អូនអើយ ខ្ញុំមិនបានដឹងថា លោកជាមហាបូជាចារ្យទេ។ ពិតមែនហើយ មានសរសេរទុកមកថា:‘អ្នកមិនត្រូវនិយាយអាក្រក់ចំពោះមេគ្រប់គ្រងនៃប្រជាជនរបស់អ្នកឡើយ’”។
ឬមួយក៏អ្នករាល់គ្នាមិនដឹងថា មនុស្សទុច្ចរិតនឹងមិនអាចទទួលអាណាចក្ររបស់ព្រះជាមរតកបានទេឬ? កុំចាញ់បោកឡើយ! មនុស្សអសីលធម៌ខាងផ្លូវភេទ មនុស្សថ្វាយបង្គំរូបបដិមាករ មនុស្សផិតក្បត់ ប្រុសពេស្យា មនុស្សស្រឡាញ់ភេទដូចគ្នា
ពួកគេលែងដឹងខុសត្រូវ ហើយបណ្ដោយខ្លួនតាមការល្មោភកាម ដើម្បីប្រព្រឹត្តអំពើស្មោកគ្រោកគ្រប់យ៉ាងដោយលោភលន់។
អ្នករាល់គ្នាត្រូវដឹងឲ្យច្បាស់នូវសេចក្ដីនេះថា អស់ទាំងមនុស្សអសីលធម៌ខាងផ្លូវភេទ ឬមនុស្សស្មោកគ្រោក ឬមនុស្សលោភលន់ (គឺមនុស្សថ្វាយបង្គំរូបបដិមាករ) នឹងទទួលមរតកនៅក្នុងអាណាចក្ររបស់ព្រះគ្រីស្ទ និងព្រះមិនបានឡើយ។
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
ដ្បិតមនុស្សនឹងទៅជាអ្នកស្រឡាញ់ខ្លួនឯង អ្នកស្រឡាញ់លុយ មនុស្សអួតបំប៉ោង មនុស្សក្រអឺតក្រទម មនុស្សប្រមាថព្រះ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ មនុស្សអកតញ្ញូ មនុស្សមិនវិសុទ្ធ
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។
ជាដំបូង អ្នករាល់គ្នាត្រូវដឹងការនេះថា នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកមកដល់ទាំងចំអកឡកឡឺយ ទាំងដើរតាមតណ្ហារបស់ខ្លួន
រីឯអ្នកទាំងនោះវិញ ពួកគេនិយាយប្រមាថអ្វីៗដែលខ្លួនមិនស្គាល់ ហើយពួកគេនឹងត្រូវបានបំផ្លាញដោយអ្វីដែលពួកគេយល់តាមធម្មជាតិ ដូចសត្វដែលគ្មានវិចារណញ្ញាណ។
អ្នកទាំងនោះជាអ្នករអ៊ូរទាំ និងជាអ្នកចាប់កំហុសគេ ដែលដើរតាមតណ្ហារបស់ខ្លួន។ មាត់របស់ពួកគេនិយាយពាក្យអួតអាង ទាំងបញ្ចើចបញ្ចើគេដើម្បីបានផលប្រយោជន៍។
ដែលពួកគេបានប្រាប់អ្នករាល់គ្នាថា៖ “នៅគ្រាចុងបញ្ចប់ នឹងមានពួកចំអកដែលដើរតាមតណ្ហារបស់ខ្លួនក្នុងការមិនគោរពព្រះ”។
ដ្បិតមានអ្នកខ្លះលបចូលមក ជាអ្នកដែលមានកត់ទុកតាំងពីយូរមកហើយអំពីពួកគេ សម្រាប់ការជំនុំជម្រះ។ ពួកគេជាមនុស្សមិនគោរពព្រះ ដែលផ្លាស់ប្ដូរព្រះគុណរបស់ព្រះនៃយើងទៅជាលេសនៃការល្មោភកាមវិញ ព្រមទាំងបដិសេធចៅហ្វាយតែមួយអង្គគត់ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។