Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 10:20 - ព្រះគម្ពីរខ្មែរសាកល

20 កុំ​ប្រទេចផ្ដាសា​ស្ដេច ទោះបីជា​នៅក្នុង​គំនិត​របស់អ្នក​ក៏ដោយ ហើយ​កុំ​ប្រទេចផ្ដាសា​អ្នកមាន នៅក្នុង​បន្ទប់ដេក​របស់អ្នក​ដែរ ដ្បិត​បក្សាបក្សីនៅលើអាកាស​អាច​នាំ​សំឡេង​ទៅ ហើយ​សត្វស្លាប​អាច​ប្រាប់​ពាក្យ​នោះ​ផង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 កុំ​ជេរ​ប្រមាថ​ស្តេច​ឲ្យ​សោះ សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ ហើយ​កុំ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង ខ្លាច​ក្រែង​សត្វ​ហើយ​លើ​អាកាស នាំ​យក​សំឡេង​នោះ​ទៅ ហើយ​សត្វ​ដែល​មាន​ស្លាប​វា ថ្លែង​ប្រាប់​តាម​រឿង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 កុំ​ដាក់​បណ្ដាសា​ស្ដេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សម្ដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ស្តេច​ឡើយ សូម្បី​តែ​នៅ​ក្នុង​គំនិត​ឯង​ក៏​កុំ​ដែរ ហើយ​កុំ​ឲ្យ​ជេរ​ប្រមាថ​ដល់​ពួក​អ្នក​មាន ទោះ​ទាំង​នៅ​ក្នុង​បន្ទប់​ដេក​របស់​ខ្លួន​ផង ខ្លាច​ក្រែង​សត្វ​ហើរ​លើ​អាកាស​នាំ​យក​សំឡេង​នោះ​ទៅ ហើយ​សត្វ​ដែល​មាន​ស្លាប​វា​ថ្លែង​ប្រាប់​តាម​រឿង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 កុំ​ដាក់​បណ្ដាសា​ស្ដេច​ឲ្យ​សោះ សូម្បី​តែ​ក្នុង​ចិត្ត​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ។ កុំ​ដាក់​បណ្ដាសា​អ្នក​មាន​ឲ្យ​សោះ សូម្បី​តែ​ក្នុង​បន្ទប់​ដេក​ក៏​កុំ​ដាក់​បណ្ដាសា​ដែរ ដ្បិត​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ នឹង​នាំ​យក​ពាក្យ​សំដី​របស់​អ្នក​ទៅ​ថ្លែង​ប្រាប់​គេ​ជា​មិន​ខាន។

សូមមើលជំពូក ចម្លង




សាស្តា 10:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​នឹង​ឆ្លងកាត់​ស្រុក ទាំង​មានទុក្ខវេទនា និង​អត់ឃ្លាន​។ កាលណា​ពួកគេ​អត់ឃ្លាន ពួកគេ​នឹង​ខឹង ហើយ​ប្រទេចផ្ដាសា​ទាំង​ស្ដេច​របស់ខ្លួន និង​ព្រះ​របស់ខ្លួន ដោយ​មើល​ទៅ​លើ


រីឯ​ម៉ាថា​កំពុង​រវល់​នឹង​ការបម្រើ​ជាច្រើន ដូច្នេះ​នាង​ក៏​ចូលមក​ទូលថា​៖ “ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​មិន​ខ្វល់​ទេ​ឬ ដែល​ប្អូនស្រី​របស់ខ្ញុំម្ចាស់​ទុកឲ្យ​ខ្ញុំម្ចាស់​បម្រើ​តែម្នាក់ឯង​? សូម​ប្រាប់​នាង​ឲ្យ​ជួយ​ខ្ញុំម្ចាស់​ផង”។


ព្រះយេស៊ូវ​មានបន្ទូល​តប​ថា៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ប្រសិនបើ​អ្នកទាំងនេះ​នៅស្ងៀម នោះ​ដុំថ្ម​នឹង​ស្រែកឡើង​!”។


ប៉ូល​ក៏​តបថា​៖ “បងប្អូន​អើយ ខ្ញុំ​មិន​បាន​ដឹង​ថា លោក​ជា​មហាបូជាចារ្យ​ទេ​។ ពិតមែនហើយ មាន​សរសេរ​ទុកមក​ថា​:‘អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ចំពោះ​មេគ្រប់គ្រង​នៃ​ប្រជាជន​របស់អ្នក​ឡើយ’”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម