Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 12:4 - ព្រះគម្ពីរខ្មែរសាកល

4 ពួកគេ​និយាយថា​៖ “យើង​នឹង​ឈ្នះ​ដោយ​អណ្ដាត​របស់យើង បបូរមាត់​យើង​គឺជា​របស់យើង​ហើយ តើ​នរណា​ជា​ចៅហ្វាយ​លើ​យើង​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ជា​អស់​អ្នក​ដែល​ពោល​ថា «ដោយ​សារ​អណ្ដាតរបស់​យើង យើង​នឹង​ឈ្នះ បបូរ​មាត់របស់​យើង ស្រេច​លើ​យើង តើ​អ្នក​ណា​ជា​ចៅ‌ហ្វាយ​លើ​យើង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ជា​ពួក​មនុស្ស​ដែល​បាន​ថា យើង​នឹង​ឈ្នះ​ដោយ​អណ្តាត បបូរ​មាត់​យើង​ស្រេច​នៅ​យើង​ទេ​តើ តើ​អ្នក​ណា​ជា​ចៅហ្វាយ​លើ​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពួក​គេ​ពោល​ថា «ដោយ‌សារ​អណ្ដាត​របស់​យើង យើង​ធ្វើ​អ្វី ក៏​បាន​ជោគ​ជ័យ​ដែរ! យើង​និយាយ​យ៉ាង​ណា​ក៏​បាន​ដែរ គ្មាន​នរណា​ត្រួត‌ត្រា​លើ​យើង​ទេ»។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 12:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ​ទ្រង់​ជ្រាប​ថា ថ្ងៃណា​ដែល​ពួកអ្នក​ហូប​ពី​វា ភ្នែក​របស់ពួកអ្នក​នឹង​ត្រូវបាន​បើក ហើយ​ពួកអ្នក​នឹង​បាន​ដូចជា​ព្រះ គឺ​ដឹង​ល្អអាក្រក់​ផង”។


ទូលបង្គំ​ដឹងច្បាស់​ថា ព្រះយេហូវ៉ា​នឹង​អនុវត្ត​រឿងក្ដី​របស់​មនុស្ស​ទ័លក្រ ក៏​នឹង​អនុវត្ត​សេចក្ដីយុត្តិធម៌​សម្រាប់​មនុស្ស​ខ្វះខាត​។


មាត់​របស់​មនុស្ស​សុចរិត​បញ្ចេញ​ប្រាជ្ញា រីឯ​អណ្ដាត​នៃ​សេចក្ដីកំហូច​នឹង​ត្រូវបាន​កាត់ចេញ​។


ឥឡូវនេះ ប្រសិនបើ​អ្នករាល់គ្នា​ប្រុងប្រៀប​ក្នុង​ពេល​ដែល​ឮ​សំឡេង​ស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និង​គ្រឿងតន្ត្រី​គ្រប់ប្រភេទ ដើម្បី​ក្រាប​ថ្វាយបង្គំ​រូបបដិមាករ​ដែល​យើង​បាន​ធ្វើ​នេះ នោះមិនអីទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​មិន​ថ្វាយបង្គំ​ទេ អ្នករាល់គ្នា​នឹង​ត្រូវ​បោះ​ទៅ​កណ្ដាល​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ​ភ្លាម​។ ចុះ​មាន​ព្រះ​ណា​ដែល​អាច​រំដោះ​អ្នករាល់គ្នា​ពី​កណ្ដាប់ដៃ​របស់យើង​បាន​?”។


វា​នឹង​ប្រឆាំង ហើយ​លើកតម្កើងខ្លួន​ឲ្យ​ខ្ពស់​ជាង​អ្វីៗ​ទាំងអស់​ដែល​គេ​ហៅថា​ព្រះ ឬ​អ្វីៗដែល​គេ​ថ្វាយបង្គំ រហូតដល់​វា​អង្គុយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ ទាំង​ប្រកាស​ថា​ខ្លួនឯង​ជា​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម