ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
២ កូរិនថូស 9:8 - ព្រះគម្ពីរខ្មែរសាកល ព្រះអាចធ្វើឲ្យព្រះគុណគ្រប់យ៉ាងបានសម្បូរហូរហៀរដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសម្បូរហូរហៀរដោយការល្អគ្រប់យ៉ាង ទាំងមានគ្រប់គ្រាន់ទាំងអស់ក្នុងគ្រប់ជំពូកជានិច្ច Khmer Christian Bible ព្រះជាម្ចាស់អាចធ្វើឲ្យគ្រប់ទាំងព្រះគុណបានចម្រើនឡើងដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានភាពគ្រប់គ្រាន់ជានិច្ច នៅក្នុងគ្រប់កិច្ចការទាំងអស់ ព្រមទាំងឲ្យអ្នករាល់គ្នាបានចម្រើនឡើងនៅក្នុងការល្អគ្រប់ជំពូក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអាចនឹងផ្គត់ផ្គង់ឲ្យអ្នករាល់គ្នាមានជាបរិបូរ ដោយព្រះពរគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាមានទាំងអស់គ្រប់គ្រាន់ជានិច្ច ហើយឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការល្អគ្រប់ជំពូក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយព្រះទ្រង់អាចនឹងធ្វើឲ្យគ្រប់ទាំងព្រះគុណ បានចំរើនដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យមានទាំងអស់គ្រប់គ្រាន់ជានិច្ច ដើម្បីឲ្យបានចំរើនឡើង ខាងឯការល្អគ្រប់ជំពូក អាល់គីតាប អុលឡោះអាចនឹងប្រទានពរដ៏ហូរហៀរគ្រប់យ៉ាងដល់បងប្អូន ដើម្បីឲ្យបងប្អូនមានអ្វីៗទាំងអស់ដែលបងប្អូនត្រូវការដ៏ចាំបាច់នោះជានិច្ច ហើយថែមទាំងនៅសល់បរិបូណ៌សម្រាប់ចែកទានផង |
ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ ជាព្រះអាទិត្យ និងជាខែល; ព្រះយេហូវ៉ាប្រទានព្រះគុណ និងសិរីរុងរឿង ព្រះអង្គមិនបង្ខាំងទុកសេចក្ដីល្អពីអ្នកដែលដើរដោយគ្រប់លក្ខណ៍ឡើយ។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
អ្នកដែលចែកឲ្យអ្នកក្រីក្រ នឹងគ្មានភាពខ្វះខាតឡើយ រីឯអ្នកដែលបិទភ្នែករបស់ខ្លួន នឹងត្រូវបណ្ដាសាយ៉ាងច្រើន។
ចូរលើកតម្កើងសិរីរុងរឿងដល់ព្រះយេហូវ៉ាដោយទ្រព្យសម្បត្តិ និងដោយផលដំបូងនៃអស់ទាំងផលរបស់អ្នកចុះ
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ចូរនាំតង្វាយមួយភាគដប់ទាំងអស់មកក្នុងឃ្លាំងដំណាក់ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង រួចល្បងលយើងក្នុងការនេះចុះ ថាតើយើងមិនបើកបង្អួចនៃមេឃឲ្យអ្នករាល់គ្នា ហើយបង្ហូរពរមកលើអ្នករាល់គ្នារហូតដល់គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។
នៅយ៉ុបប៉េមានសិស្សម្នាក់ឈ្មោះតេប៊ីថា (តេប៊ីថា មានអត្ថន័យប្រែថា ក្ដាន់)។ នាងបានពេញដោយអំពើល្អ និងការចែកទាន ដែលនាងតែងតែធ្វើ។
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយហេតុនេះ ចូរឲ្យបានមាំមួន ឥតរង្គើ ហើយចម្រើនឡើងក្នុងការងាររបស់ព្រះអម្ចាស់ជានិច្ច ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្នុងព្រះអម្ចាស់ ការនឿយហត់របស់អ្នករាល់គ្នាមិនមែនឥតប្រយោជន៍ឡើយ៕
ពីព្រោះអ្នករាល់គ្នាកំពុងរកភស្តុតាងដែលបញ្ជាក់ថាព្រះគ្រីស្ទកំពុងមានបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះចេស្ដាក្នុងចំណោមអ្នករាល់គ្នា។
មិនគ្រាន់តែប៉ុណ្ណោះទេ គាត់ត្រូវក្រុមជំនុំទាំងឡាយជ្រើសរើសឲ្យរួមដំណើរជាមួយយើងក្នុងការងារសប្បុរសធម៌នេះដែលយើងកំពុងបម្រើ ដើម្បីជាសិរីរុងរឿងរបស់ព្រះអម្ចាស់ផ្ទាល់ និងដើម្បីបង្ហាញចិត្តសង្វាតរបស់យើង។
គឺថា ក្នុងការពិសោធយ៉ាងខ្លាំងនៃទុក្ខវេទនា នោះអំណរដ៏សម្បូរហូរហៀរ និងភាពក្រីក្រក្រៃលែងរបស់ពួកគេ បានហូរចេញទៅជាភាពបរិបូរនៃចិត្តទូលាយរបស់ពួកគេ។
រីឯអ្នករាល់គ្នាវិញ សូមឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការងារសប្បុរសធម៌នេះ ដូចដែលអ្នករាល់គ្នាកំពុងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ដែរ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែងគ្រប់ជំពូក និងក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះយើង។
អ្នករាល់គ្នានឹងត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ រហូតដល់មានចិត្តទូលាយក្នុងការទាំងអស់ ដែលនាំឲ្យមានការអរព្រះគុណដល់ព្រះតាមរយៈយើង។
ពិតមែនហើយ យើងជាស្នាព្រះហស្តរបស់ព្រះ ដែលត្រូវបាននិម្មិតបង្កើតក្នុងព្រះគ្រីស្ទយេស៊ូវសម្រាប់ការល្អ។ ព្រះបានរៀបចំការល្អជាមុន ដើម្បីឲ្យយើងដើរតាមការទាំងនោះ។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
ខ្ញុំនិយាយដូច្នេះ មិនមែនដោយខ្ញុំខ្វះខាតទេ ដ្បិតខ្ញុំបានរៀនឲ្យចេះស្កប់ចិត្តក្នុងគ្រប់កាលៈទេសៈ។
ដើម្បីឲ្យអ្នករាល់គ្នាដើរតាមបែបសមគួរនឹងព្រះអម្ចាស់ ទាំងបំពេញព្រះហឫទ័យព្រះអង្គក្នុងគ្រប់ជំពូក ហើយបង្កើតផលក្នុងគ្រប់ទាំងការល្អ ព្រមទាំងចម្រើនឡើងក្នុងការយល់ដឹងត្រឹមត្រូវអំពីព្រះ។
កម្សាន្តចិត្តអ្នករាល់គ្នា ព្រមទាំងពង្រឹងអ្នករាល់គ្នាក្នុងគ្រប់ទាំងកិច្ចការដ៏ល្អ និងពាក្យសម្ដីដ៏ល្អ៕
ដូច្នេះ ប្រសិនបើអ្នកណាបានជម្រះខ្លួនពីសេចក្ដីទាំងនោះ អ្នកនោះនឹងបានជាភាជនៈសម្រាប់ការថ្លៃថ្នូរ ដែលត្រូវបានញែកជាវិសុទ្ធ ហើយមានប្រយោជន៍ដល់ចៅហ្វាយ ព្រមទាំងត្រូវបានរៀបចំជាស្រេចសម្រាប់ការល្អគ្រប់យ៉ាង។
ដើម្បីឲ្យមនុស្សរបស់ព្រះបានគ្រប់លក្ខណ៍ ទាំងត្រៀមបានពេញលេញសម្រាប់ការល្អគ្រប់យ៉ាង៕
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
គ្នារបស់យើងក៏ត្រូវរៀនឲ្យចេះផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អដើម្បីបំពេញតម្រូវការដែលចាំបាច់ ដើម្បីកុំឲ្យពួកគេទៅជាមនុស្សមិនបង្កើតផលឡើយ។
ពាក្យនេះគួរឲ្យទុកចិត្ត។ ខ្ញុំចង់ឲ្យអ្នកនិយាយសង្កត់ធ្ងន់លើសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នកដែលជឿព្រះ បានផ្ដោតចិត្តលើការផ្ដាច់ខ្លួនទៅក្នុងកិច្ចការដ៏ល្អ។ សេចក្ដីទាំងនេះល្អ និងមានប្រយោជន៍ដល់មនុស្ស។
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។