Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 28:27 - ព្រះគម្ពីរខ្មែរសាកល

27 អ្នកដែល​ចែក​ឲ្យ​អ្នកក្រីក្រ នឹង​គ្មាន​ភាពខ្វះខាត​ឡើយ រីឯ​អ្នកដែល​បិទ​ភ្នែក​របស់ខ្លួន នឹងត្រូវ​បណ្ដាសា​យ៉ាងច្រើន​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្ដាសា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 អ្នក​ណា​ដែល​ចែក‌ចាយ​ឲ្យ​ដល់​ពួក​ទាល់​ក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​ឡើយ តែ​អ្នក​ណា​ដែល​គេច​ភ្នែក​ចេញ នោះ​នឹង​ត្រូវ​ពាក្យ​ប្រទេច​ផ្តាសា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 អ្នក​ណា​ចែក​ទាន​ដល់​ជន​ក្រីក្រ អ្នក​នោះ​នឹង​មិន​ខ្វះ​ខាត​អ្វី​ឡើយ រីឯ​អ្នក​ដែល​មិន​រវល់​នឹង​អ្នក​ក្រ តែងតែ​ទទួល​បណ្ដាសា​ជា​ច្រើន។

សូមមើលជំពូក ចម្លង




សុភា‌សិត 28:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​អ្នកដែល​ឲ្យដោយចិត្តទូលាយ ក៏​នៅតែ​ចម្រើនឡើង​ថែមទៀត​; មាន​អ្នកដែល​បង្ខាំងទុក​អ្វីដែល​ត្រូវ​ឲ្យ ក៏​មានតែ​ភាពខ្វះខាត​។


មនុស្សមានចិត្តសទ្ធា​នឹង​ចម្រើនឡើង ហើយ​អ្នកដែល​ស្រោច អ្នកនោះ​ក៏​នឹង​ត្រូវបាន​ស្រោច​វិញ​ដែរ​។


ប្រជាជន​នឹង​ដាក់បណ្ដាសា​អ្នកដែល​បង្ខាំង​ស្រូវ​ទុក ប៉ុន្តែ​មាន​ពរ​នៅលើ​ក្បាល​អ្នកដែល​លក់ស្រូវ​វិញ​។


អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។


អ្នកដែល​មាន​ភ្នែក​សប្បុរស​នឹង​មានពរ ពីព្រោះ​គាត់​ចែក​អាហារ​របស់ខ្លួន​ឲ្យ​អ្នកក្រខ្សត់​។


អ្នកដែល​និយាយ​នឹង​មនុស្ស​អាក្រក់​ថា​៖ “អ្នក​ជា​មនុស្ស​សុចរិត” បណ្ដាជន​នឹង​ដាក់បណ្ដាសា​អ្នកនោះ ជាតិសាសន៍​ទាំងឡាយ​នឹង​ស្អប់ខ្ពើម​អ្នកនោះ


នៅពេល​មនុស្ស​អាក្រក់​ក្រោកឡើង ប្រជាជន​នឹង​លាក់ខ្លួន ប៉ុន្តែ​នៅពេល​ពួកគេ​វិនាស មនុស្ស​សុចរិត​នឹង​កើនឡើង​៕


កាលណា​អ្នករាល់គ្នា​លាត​ដៃ​អធិស្ឋាន យើង​នឹង​បាំង​ភ្នែក​របស់យើង​ពី​អ្នករាល់គ្នា​; ទោះបីជា​អ្នករាល់គ្នា​បង្កើន​ពាក្យអធិស្ឋាន​ក៏ដោយ ក៏​យើង​មិន​ស្ដាប់​ឡើយ​។ ដៃ​របស់អ្នករាល់គ្នា​ពេញ​ដោយ​ឈាម​ហើយ​!


កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម