ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
២ កូរិនថូស 4:17 - ព្រះគម្ពីរខ្មែរសាកល ដ្បិតទុក្ខវេទនាដ៏ស្រាលៗតែមួយភ្លែតរបស់យើងនេះ កំពុងនាំមកដល់យើងនូវសិរីរុងរឿងដ៏អស់កល្បជានិច្ច ដែលវិសេសហួសវិស័យ។ Khmer Christian Bible ដ្បិតសេចក្ដីវេទនាដ៏ស្រាលរបស់យើងតែមួយភ្លែតនេះបានធ្វើឲ្យយើងមានសិរីរុងរឿងដ៏លើសលប់អស់កល្បជានិច្ចប្រៀបផ្ទឹមមិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសេចក្តីទុក្ខលំបាកយ៉ាងស្រាលរបស់យើង ដែលនៅតែមួយភ្លែតនេះ ធ្វើឲ្យយើងមានសិរីល្អដ៏លើសលុប ស្ថិតស្ថេរនៅអស់កល្បជានិច្ច រកអ្វីប្រៀបផ្ទឹមពុំបាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទុក្ខលំបាកបន្តិចបន្តួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលុប ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតសេចក្ដីទុក្ខលំបាកយ៉ាងស្រាលរបស់យើងខ្ញុំ ដែលនៅតែមួយភ្លែតនេះ នោះបង្កើតឲ្យយើងខ្ញុំមានសិរីល្អយ៉ាងធ្ងន់លើសលប់ ដ៏នៅអស់កល្បជានិច្ចវិញ អាល់គីតាប ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។ |
ក្រោយពីហេតុការណ៍ទាំងនេះ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់អាប់រ៉ាមក្នុងនិមិត្តថា៖ “អាប់រ៉ាមអើយ កុំខ្លាចឡើយ! យើងជាខែលដល់អ្នក។ រង្វាន់របស់អ្នកធំណាស់”។
មុនពេលទូលបង្គំរងទុក្ខ ទូលបង្គំបានវង្វេង ប៉ុន្តែឥឡូវនេះ ទូលបង្គំបានកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ។
គឺជាការល្អសម្រាប់ទូលបង្គំ ដែលទូលបង្គំរងទុក្ខដូច្នេះ ដ្បិតទូលបង្គំរៀនចេះបទបញ្ញត្តិរបស់ព្រះអង្គ។
ដ្បិតព្រះពិរោធរបស់ព្រះអង្គនៅតែមួយភ្លែត រីឯសេចក្ដីសន្ដោសរបស់ព្រះអង្គនៅអស់មួយជីវិត; មានការយំសោកនៅជាប់អស់មួយយប់ ប៉ុន្តែព្រឹកឡើងមានសម្រែកហ៊ោសប្បាយវិញ។
សេចក្ដីល្អរបស់ព្រះអង្គធំធេងយ៉ាងណាហ្ន៎! គឺសេចក្ដីល្អដែលព្រះអង្គបានរក្សាទុកសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ជាសេចក្ដីល្អដែលព្រះអង្គបានប្រព្រឹត្តដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នៅចំពោះមនុស្សលោក។
ព្រះអង្គដឹកនាំទូលបង្គំដោយដំបូន្មានរបស់ព្រះអង្គ ហើយក្រោយមក ព្រះអង្គនឹងទទួលទូលបង្គំចូលក្នុងសិរីរុងរឿង។
ប្រជាជនរបស់ខ្ញុំអើយ ចូរទៅ! ចូរចូលទៅក្នុងបន្ទប់របស់ខ្លួន ហើយបិទទ្វារនៅខាងក្រោយអ្នកចុះ ចូរលាក់ខ្លួនបន្តិចសិន រហូតដល់សេចក្ដីក្រេវក្រោធបានកន្លងផុតទៅ!
យើងបានលាក់មុខរបស់យើងពីអ្នកមួយរយៈដោយកំហឹងដ៏ហូរហៀរ ប៉ុន្តែយើងនឹងអាណិតមេត្តាអ្នកដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏អស់កល្បជានិច្ចវិញ”។ ព្រះយេហូវ៉ា ព្រះប្រោសលោះរបស់អ្នក មានបន្ទូលដូច្នេះហើយ។
តាំងពីបុរាណមក មនុស្សមិនដែលឮ មិនដែលស្ដាប់ ភ្នែកក៏មិនដែលឃើញព្រះណាក្រៅពីព្រះអង្គដែលធ្វើការសម្រាប់អ្នកដែលទន្ទឹងរង់ចាំព្រះអង្គនោះឡើយ។
ចូរអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំងចុះ ពីព្រោះរង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ពួកគេបានបៀតបៀនបណ្ដាព្យាការីដែលនៅមុនអ្នករាល់គ្នាយ៉ាងនោះដែរ។
“នៅថ្ងៃនោះ ចូរអរសប្បាយ ហើយលោតកញ្ឆេងចុះ ព្រោះថា មើល៍! រង្វាន់របស់អ្នករាល់គ្នាធំណាស់នៅស្ថានសួគ៌។ ជាការពិត ដូនតារបស់គេក៏បានប្រព្រឹត្តដល់បណ្ដាព្យាការីយ៉ាងដូច្នោះដែរ។
គ្រាន់តែដឹងថាព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ ដោយប្រាប់ខ្ញុំនៅទីក្រុងនីមួយៗថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។
ចំពោះអ្នកដែលស្វែងរកសិរីរុងរឿង កិត្តិយស និងអមតភាពតាមរយៈការធ្វើល្អដោយស៊ូទ្រាំ ព្រះអង្គនឹងសងជីវិតអស់កល្បជានិច្ចដល់អ្នកនោះវិញ
ជាការពិត ខ្ញុំយល់ឃើញថា ទុក្ខលំបាកនៅបច្ចុប្បន្ននេះមិនអាចប្រៀបផ្ទឹមនឹងសិរីរុងរឿងដែលរៀបនឹងបើកសម្ដែងដល់យើងបានឡើយ។
តើនរណាអាចផ្ដន្ទាទោសបាន? ដ្បិតគឺព្រះគ្រីស្ទយេស៊ូវទេតើ ដែលសុគត ហើយលើសពីនេះទៅទៀត ព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ ព្រមទាំងគង់នៅខាងស្ដាំព្រះ ទូលអង្វរជំនួសយើងផង!
ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត ដោយនូវព្រះអង្គដែលស្រឡាញ់យើង។
យ៉ាងណាមិញ ដូចដែលមានសរសេរទុកមកថា: “អ្វីដែលភ្នែកមិនដែលឃើញ និងត្រចៀកមិនដែលឮ ហើយមិនដែលផុសឡើងក្នុងចិត្តមនុស្ស នោះជាអ្វីដែលព្រះបានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ”។
ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕
ដ្បិតខ្ញុំដឹងហើយថាការនេះនឹងទៅជាការរួចជីវិតសម្រាប់ខ្ញុំ តាមរយៈការអធិស្ឋានរបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ។
ដូច្នេះ ខ្លួនយើងផ្ទាល់អួតអំពីអ្នករាល់គ្នានៅក្នុងបណ្ដាក្រុមជំនុំរបស់ព្រះ ដោយព្រោះការស៊ូទ្រាំ និងជំនឿរបស់អ្នករាល់គ្នា ក្នុងការបៀតបៀនគ្រប់បែបយ៉ាង និងទុក្ខវេទនាដែលអ្នករាល់គ្នាកំពុងស៊ូទ្រាំ។
ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
មានពរហើយ អ្នកដែលស៊ូទ្រាំនឹងការសាកល្បង ដ្បិតនៅពេលអ្នកនោះជាប់ការពិសោធ គាត់នឹងទទួលបានមកុដនៃជីវិត ដែលព្រះអម្ចាស់បានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គ។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈហើយ ព្រះនៃព្រះគុណគ្រប់យ៉ាងដែលត្រាស់ហៅអ្នករាល់គ្នាមកក្នុងសិរីរុងរឿងដ៏អស់កល្បជានិច្ចរបស់ព្រះអង្គក្នុងព្រះគ្រីស្ទយេស៊ូវ ព្រះអង្គផ្ទាល់នឹងប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ ទាំងពង្រឹង ប្រទានកម្លាំង ហើយតាំងអ្នករាល់គ្នាឡើង។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
រីឯព្រះអង្គដែលអាចរក្សាអ្នករាល់គ្នាមិនឲ្យជំពប់ដួល ព្រមទាំងអាចឲ្យអ្នករាល់គ្នាឈរនៅចំពោះសិរីរុងរឿងរបស់ព្រះអង្គ ដោយឥតសៅហ្មង និងដោយអំណរ