ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 3:3 - ព្រះគម្ពីរខ្មែរសាកល

រួច​ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ថា អ្នករាល់គ្នា​ជា​លិខិត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ប្រគល់មក​តាមរយៈ​យើង​។ លិខិតនេះ​មិនមែន​កត់ទុក​ដោយ​ទឹកខ្មៅ​ទេ គឺ​កត់ទុក​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយក៏​មិនមែន​កត់ទុក​លើ​បន្ទះ​ថ្ម​ដែរ គឺ​កត់ទុក​លើ​បន្ទះ​ដួងចិត្ត​របស់មនុស្ស​វិញ​។

សូមមើលជំពូក

Khmer Christian Bible

ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​រាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ដែល​យើង​បាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​ គឺ​នៅ​ក្នុង​ចិត្ដ​ខាង​សាច់ឈាម​វិញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​ពិត​ជា​លិខិត​របស់​អាល់ម៉ា‌ហ្សៀស​មែន ជា​លិខិត​ដែល​គាត់​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​រស​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់ ក្នុង​ដួង​ចិត្ដ​របស់​បង​ប្អូន។

សូមមើលជំពូក



២ កូរិនថូស 3:3
35 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​នៃទូលបង្គំ​អើយ​! ទូលបង្គំ​ពេញចិត្ត​នឹង​ប្រព្រឹត្តតាម​បំណង​ព្រះហឫទ័យ​របស់ព្រះអង្គ​! ក្រឹត្យវិន័យ​របស់ព្រះអង្គ​នៅ​ក្នុងចិត្ត​ទូលបង្គំ”។


ព្រលឹង​របស់ទូលបង្គំ​ស្រេកឃ្លាន​ព្រះ គឺ​ព្រះ​ដ៏មានព្រះជន្មរស់​។ តើ​ពេលណា​ទូលបង្គំ​ទៅ​ជួប​ព្រះភក្ត្រ​របស់​ព្រះ​បាន​?


ព្រលឹង​របស់ទូលបង្គំ​មានក្ដីប្រាថ្នាយ៉ាងខ្លាំង ហើយ​អន្ទះអន្ទែងចិត្ត​ចំពោះ​ទីធ្លា​របស់​ព្រះយេហូវ៉ា​; ចិត្ត និង​សាច់​ទូលបង្គំ​ស្រែកហ៊ោសប្បាយ​ទៅកាន់​ព្រះ​ដ៏មានព្រះជន្មរស់​។


កុំឲ្យ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល និង​សេចក្ដីពិតត្រង់​ចាកចេញ​ពី​អ្នក​ឡើយ ចូរ​ចង​សេចក្ដីទាំងនេះ​ក្រវាត់​នឹង​ក​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


ចូរ​ចង​វា​ភ្ជាប់​នឹង​ម្រាមដៃ​អ្នក ចូរ​ចារឹក​វា​លើ​បន្ទះ​ដួងចិត្ត​អ្នក


យើង​បាន​ចេញ​សេចក្ដីបង្គាប់​ថា នៅក្រោម​អស់ទាំង​អំណាចគ្រប់គ្រង​នៃ​អាណាចក្រ​របស់យើង មនុស្សទាំងឡាយ​ត្រូវតែ​ញ័ររន្ធត់ ហើយ​កោតខ្លាច​នៅចំពោះ​ព្រះ​របស់​ដានីយ៉ែល ដ្បិត​ព្រះអង្គ​ជា​ព្រះ​ដ៏មានព្រះជន្មរស់ ព្រះអង្គ​នៅស្ថិតស្ថេរ​ជារៀងរហូត អាណាចក្រ​របស់ព្រះអង្គ​នឹង​មិន​ត្រូវបាន​បំផ្លាញ​ឡើយ រាជ្យអំណាច​របស់ព្រះអង្គ​នៅ​រហូតដល់​ចុងបំផុត​!


ស៊ីម៉ូន​ពេត្រុស​ទូល​ឆ្លើយ​ថា​៖ “លោក​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​ដែល​មានព្រះជន្មរស់​!”។


ចុះ​អ័ប៉ុឡូស​ជា​អ្វី? ហើយ​ប៉ូល​ជា​អ្វី? ជា​អ្នកបម្រើ​ដែល​អ្នករាល់គ្នា​បាន​ជឿ​តាមរយៈ​ពួកគេ តាមដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ម្នាក់ៗ​ប៉ុណ្ណោះ​។


ព្រះអង្គ​បាន​ធ្វើឲ្យ​យើង​មានសមត្ថភាព​ធ្វើជា​អ្នកបម្រើ​នៃ​សម្ពន្ធមេត្រី​ថ្មី​——​មិនមែន​តាម​អក្សរ​ទេ គឺ​តាម​ព្រះវិញ្ញាណ​វិញ​; ដ្បិត​អក្សរ​នាំឲ្យស្លាប់ រីឯ​ព្រះវិញ្ញាណ​ផ្ដល់ជីវិត​។


ប្រសិនបើ​ការងារបម្រើ​ខាង​សេចក្ដីស្លាប់ ដែល​ត្រូវបាន​ឆ្លាក់​ជា​អក្សរ​លើ​បន្ទះថ្ម បាន​ប្រកបដោយ​សិរីរុងរឿង រហូតដល់​កូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹងមើល​មុខ​ម៉ូសេ​បាន ដោយសារតែ​រស្មីរុងរឿង​ពី​មុខ​របស់​លោក​ដែល​រមែងតែងតែ​សាបសូន្យ​យ៉ាងដូច្នោះទៅហើយ


តើ​មាន​ការត្រូវគ្នា​អ្វី​រវាង​ព្រះវិហារ​របស់​ព្រះ និង​រូបបដិមាករ​? ដ្បិត​យើង​ហើយ ជា​ព្រះវិហារ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ដូចដែល​ព្រះ​បាន​មានបន្ទូលថា​៖ “យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​ពួកគេ ហើយ​ដើរចុះឡើង​ក្នុងចំណោម​ពួកគេ​; យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង”។


តាមពិត ពួកគេផ្ទាល់​បាន​រៀបរាប់ប្រាប់​អំពី​របៀបដែល​យើង​ចូលទៅ​ដល់​អ្នករាល់គ្នា និង​របៀប​ដែល​អ្នករាល់គ្នា​បែរ​ចេញពី​រូបបដិមាករ​មក​រក​ព្រះ​វិញ ដើម្បី​បម្រើ​ព្រះ​ពិត​ដ៏​មានព្រះជន្មរស់


“ព្រះអម្ចាស់​មានបន្ទូលថា​: ‘ក្រោយពី​គ្រានោះ យើង​នឹង​តាំង​សម្ពន្ធមេត្រី​នេះ​ជាមួយ​ពួកគេ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ចារឹក​ក្រឹត្យវិន័យនោះ​ក្នុង​គំនិត​របស់​ពួកគេ’”


ព្រះអម្ចាស់​មានបន្ទូល​ទៀត​ថា នេះ​ជា​សម្ពន្ធមេត្រី​ដែល​យើង​នឹង​តាំង​ជាមួយ​ពូជពង្ស​អ៊ីស្រាអែល​ក្រោយពី​ថ្ងៃ​ទាំងនោះ​: យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់យើង​ក្នុង​គំនិត​របស់​ពួកគេ ហើយ​ចារឹក​ក្នុង​ចិត្ត​របស់​ពួកគេ រួច​យើង​នឹង​ធ្វើជា​ព្រះ​របស់​ពួកគេ ហើយ​ពួកគេ​នឹង​ធ្វើជា​ប្រជារាស្ត្រ​របស់យើង​។


ចុះ​ព្រះលោហិត​របស់​ព្រះ​គ្រីស្ទ​វិញ ដែល​ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ដ៏ឥតសៅហ្មង​ដល់​ព្រះ តាមរយៈ​ព្រះវិញ្ញាណ​ដ៏អស់កល្បជានិច្ច តើ​អាច​ជម្រះ​សតិសម្បជញ្ញៈ​របស់យើងរាល់គ្នា​ពី​អំពើ​ដែលនាំឲ្យស្លាប់ ដើម្បី​បម្រើ​ព្រះ​ដ៏​មានព្រះជន្មរស់​បាន លើសជាង​អម្បាលម៉ាន​ទៅទៀត​!


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​អេភេសូរ​ថា​: ‘ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្តស្ដាំ​របស់​ព្រះអង្គ គឺ​ព្រះអង្គ​ដែល​យាង​នៅ​កណ្ដាលចំណោម​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ មានបន្ទូល​ដូច្នេះ​:


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​:


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ធាទេរ៉ា​ថា​: ‘ព្រះបុត្រារបស់ព្រះ ដែល​មាន​ព្រះនេត្រ​ដូច​អណ្ដាតភ្លើង ហើយ​ព្រះបាទា​ស្រដៀងនឹង​លង្ហិនដ៏ភ្លឺរលោង មានបន្ទូល​ដូច្នេះ​:


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ស្មឺណា​ថា​: ‘ព្រះអង្គ​ដែល​ជា​ដើម និង​ជា​ចុង គឺ​ព្រះអង្គ​ដែល​បាន​សុគត ហើយ​មានព្រះជន្មរស់ឡើងវិញ មានបន្ទូល​ដូច្នេះ​:


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​សើដេស​ថា​: ‘ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ប្រាំពីរ មានបន្ទូល​ដូច្នេះ​: យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មាន​ឈ្មោះ​ថា​រស់ ប៉ុន្តែ​តាមពិត​អ្នក​ជា​មនុស្សស្លាប់​។


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ឡៅឌីសេ​ថា​: ‘ព្រះអង្គ​ដែល​ជា​អាម៉ែន ជា​សាក្សី​ស្មោះត្រង់ និង​ពិតត្រង់ ជា​ដើមកំណើត​នៃ​អ្វីដែល​ព្រះ​បាន​និម្មិតបង្កើត មានបន្ទូល​ដូច្នេះ​:


អ្នក​ដែល​មាន​ត្រចៀក ចូរ​ស្ដាប់​អ្វីដែល​ព្រះវិញ្ញាណ​មានបន្ទូល​នឹង​ក្រុមជំនុំ​ទាំងឡាយ​ចុះ​!’”៕


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ភីឡាដិលភា​ថា​: ‘ព្រះអង្គ​ដ៏វិសុទ្ធ ព្រះអង្គ​ដ៏ពិត ដែល​កាន់​កូនសោ​របស់​ដាវីឌ គឺ​ព្រះអង្គ​ដែល​បើក ហើយ​គ្មានអ្នកណា​បិទ ព្រះអង្គ​បិទ ក៏​គ្មានអ្នកណា​បើក មានបន្ទូល​ដូច្នេះ​: