Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 3:1 - ព្រះគម្ពីរខ្មែរសាកល

1 “ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​សើដេស​ថា​: ‘ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ និង​ផ្កាយ​ប្រាំពីរ មានបន្ទូល​ដូច្នេះ​: យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មាន​ឈ្មោះ​ថា​រស់ ប៉ុន្តែ​តាមពិត​អ្នក​ជា​មនុស្សស្លាប់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 «ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 «ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ក្រុម​ជំនុំ​នៅ​ក្រុង​សើ‌ដេស​ថា៖ ព្រះ‌អង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំពីរ និង​ផ្កាយ​ទាំង​ប្រាំពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​ថា "យើង​ស្គាល់​ការ​ដែល​អ្នក​ប្រព្រឹត្ត​ហើយ អ្នក​មាន​ឈ្មោះ​ថា​រស់ តែ​អ្នក​ស្លាប់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 «ចូរ​សរសេរ​ទៅ​កាន់​ទេវតា*​របស់​ក្រុម‌ជំនុំ​នៅ​ក្រុង​សើដេស​ដូច​ត​ទៅ​នេះ៖ ព្រះអង្គ​ដែល​មាន​ព្រះ‌វិញ្ញាណ​ទាំង​ប្រាំ‌ពីរ​របស់​ព្រះ‌ជាម្ចាស់ និង​មាន​ផ្កាយ​ទាំង​ប្រាំ‌ពីរ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា: “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ត​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសេរ​ផ្ញើ​ទៅ​ទេវតា​នៃ​ពួក​ជំនុំ ដែល​នៅ​ក្រុង​សើដេស​ថា ព្រះ​ដ៏​មាន​ព្រះ‌វិញ្ញាណ​ទាំង​៧ នឹង​ផ្កាយ​ទាំង​៧ ទ្រង់​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​ថា អញ​ស្គាល់​ការ​ដែល​ឯង​ប្រព្រឹត្ត​ហើយ គឺ​ដែល​ឯង​មាន​ឈ្មោះ​ថា​រស់ តែ​ឯង​ស្លាប់​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 «ចូរ​សរសេរ​ទៅ​កាន់​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​នៅ​ក្រុង​សើដេស ដូច​ត​ទៅ​នេះ៖ អ៊ីសា​ដែល​មាន​រស​ទាំង​ប្រាំ​ពីរ​របស់​អុលឡោះ និង​មាន​ផ្កាយ​ទាំង​ប្រាំ​ពីរ គាត់​ប្រាប់​ថាៈ “យើង​ស្គាល់​កិច្ចការ​ដែល​អ្នក​ប្រព្រឹត្ដ​នោះ​ហើយ អ្នក​មាន​ឈ្មោះ​ល្បី​ថា​រស់ តែ​តាម​ពិត អ្នក​ស្លាប់​ទេ​តើ!។

សូមមើលជំពូក ចម្លង




វិវរណៈ 3:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​កូន​របស់ខ្ញុំ​នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; គាត់​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញ​ហើយ’។ ដូច្នេះ ពួកគេ​ក៏​ចាប់ផ្ដើម​អបអរ​។


ឥឡូវ យើង​ត្រូវតែ​អបអរ និង​អរសប្បាយ ដ្បិត​ប្អូនប្រុស​របស់ឯង​ម្នាក់នេះ​បាន​ស្លាប់ ប៉ុន្តែ​រស់ឡើងវិញ​; វា​បាន​បាត់ ប៉ុន្តែ​ត្រូវបាន​រកឃើញ​វិញហើយ’”៕


ជាការពិត យើង​គ្រប់គ្នា​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​ទៀត ពី​ភាពពេញលេញ​របស់​ព្រះអង្គ


កាលពីមុន ខ្ញុំ​មិន​ស្គាល់​ព្រះអង្គ​ទេ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​ធ្វើពិធីជ្រមុជ​ដោយ​ទឹក មានបន្ទូល​នឹង​ខ្ញុំ​ថា​: ‘អ្នក​ឃើញ​ព្រះវិញ្ញាណ​យាង​ចុះមក ហើយ​ស្ថិតនៅ​លើ​អ្នកណា គឺ​អ្នកនោះ​ហើយ ដែល​ធ្វើពិធីជ្រមុជ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ’។


នៅពេល​មានបន្ទូល​ដូច្នេះ​ហើយ ព្រះអង្គ​ក៏​ផ្លុំ​លើ​ពួកគេ រួច​មានបន្ទូលថា​៖“ចូរ​ទទួល​ព្រះវិញ្ញាណដ៏វិសុទ្ធ​ចុះ​!


ព្រះអង្គ​ដែល​ព្រះ​បាន​ចាត់ឲ្យមក ថ្លែង​ព្រះបន្ទូល​របស់​ព្រះ ពីព្រោះ​ព្រះ​ប្រទាន​ព្រះវិញ្ញាណ​ដោយ​គ្មាន​កម្រិត​។


ព្រះអង្គ​ត្រូវបាន​លើកឡើង​ទៅ​ខាងស្ដាំ​ព្រះ ហើយ​ទទួល​សេចក្ដីសន្យា​អំពី​ព្រះវិញ្ញាណដ៏វិសុទ្ធ​ពី​ព្រះ​បិតា រួច​ព្រះអង្គ​ក៏​ចាក់បង្ហូរ​ព្រះវិញ្ញាណដ៏វិសុទ្ធនេះ​មក ដូចដែល​អ្នករាល់គ្នា​កំពុងតែ​ឃើញ និង​ឮ​ដែរ​។


អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​បាប​របស់អ្នករាល់គ្នា​។


បាន​ប្រោស​យើង​ឲ្យរស់ជាមួយ​ព្រះ​គ្រីស្ទ ទោះបី​នៅពេល​យើង​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន​ក៏ដោយ ដូច្នេះ​អ្នករាល់គ្នា​ត្រូវបានសង្គ្រោះ​ដោយសារតែ​ព្រះគុណ​ហើយ​!


នៅពេល​អ្នករាល់គ្នា​ជា​មនុស្សស្លាប់​ក្នុង​ការបំពាន និង​ក្នុង​ការមិនបានកាត់ស្បែក​ខាងសាច់ឈាម ព្រះ​បាន​ប្រោស​អ្នករាល់គ្នា​ឲ្យរស់​ជាមួយ​ព្រះគ្រីស្ទ​។ ព្រះ​បាន​លើកលែងទោស​ឲ្យ​យើង​ចំពោះ​ការបំពាន​ទាំងអស់


រីឯ​ស្ត្រីមេម៉ាយ​ដែល​រស់នៅតាមអំពើចិត្ត ទោះបីជា​នៅរស់​ក៏ដោយ ក៏​ដូចជា​ស្លាប់​ហើយ​។


ជាការពិត រូបកាយ​ដែល​គ្មាន​វិញ្ញាណ​គឺ​ស្លាប់​យ៉ាងណា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ស្លាប់​យ៉ាងនោះ​ដែរ​៕


គឺ​បាន​ស្រាវជ្រាវ​ថា អ្វីដែល​ព្រះវិញ្ញាណ​របស់​ព្រះ​គ្រីស្ទ​ដែល​ស្ថិត​នៅក្នុង​ពួកគេ​បាន​បញ្ជាក់ ដោយ​ថ្លែងទុកមុន​អំពី​ទុក្ខលំបាក​របស់​ព្រះ​គ្រីស្ទ និង​សិរីរុងរឿង​ដែល​មកតាមក្រោយ​នោះ តើ​សំដៅលើ​ពេលណា ‍ឬ​ស្ថានភាព​បែបណា​។


អ្នកទាំងនោះ​ជា​ស្នាមប្រឡាក់​ក្នុង​ពិធីលៀងនៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​។ នៅពេល​ពួកគេ​ស៊ីលៀងជាមួយ​អ្នករាល់គ្នា​ដោយ​ឥតភ័យខ្លាច ពួកគេ​បំប៉ន​ខ្លួនឯង​។ ពួកគេ​ជា​ពពក​ហួតហែង​ដែល​ត្រូវ​ខ្យល់​បក់បោក ជា​ដើមឈើ​គ្មានផ្លែ​ក្នុងរដូវផ្លែ ដែល​ងាប់​ពីរដង ហើយ​ត្រូវបាន​ដកចេញ


ពោលថា​៖“អ្វីដែល​អ្នក​ឃើញ ចូរ​សរសេរ​ក្នុង​ក្រាំង​មួយ ហើយ​ផ្ញើទៅ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​គឺ​អេភេសូរ ស្មឺណា ពើកាម៉ុស ធាទេរ៉ា សើដេស ភីឡាដិលភា និង​ឡៅឌីសេ”។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


រីឯ​អាថ៌កំបាំង​នៃ​ផ្កាយ​ទាំង​ប្រាំពីរ​ដែល​អ្នក​បាន​ឃើញ​នៅ​ដៃស្ដាំ​របស់យើង និង​ជើងចង្កៀង​មាស​ទាំង​ប្រាំពីរ​នោះ គឺ​ដូច្នេះ​: ផ្កាយ​ទាំង​ប្រាំពីរ​ជា​ទូត​របស់​ក្រុមជំនុំ​ទាំង​ប្រាំពីរ ហើយ​ជើងចង្កៀង​ទាំង​ប្រាំពីរ​ជា​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នោះឯង”៕


ពី​ខ្ញុំ យ៉ូហាន ជូនចំពោះ​ក្រុមជំនុំ​ទាំង​ប្រាំពីរ​នៅ​អាស៊ី‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​មាន​ដល់​អ្នករាល់គ្នា ពី​ព្រះអង្គ​ដែល​គង់នៅ​សព្វថ្ងៃ គង់នៅ​តាំងពីដើម ហើយ​ដែល​ត្រូវ​យាង​មក និង​ពី​ព្រះវិញ្ញាណ​ប្រាំពីរ​ដែល​នៅចំពោះ​បល្ល័ង្ក​របស់​ព្រះអង្គ


យើង​ស្គាល់​កន្លែងដែល​អ្នក​រស់នៅ ជា​កន្លែង​មាន​បល្ល័ង្ក​របស់​សាតាំង​។ ប៉ុន្តែ​អ្នក​កាន់ខ្ជាប់​នូវ​នាម​របស់យើង ហើយ​មិន​បាន​បដិសេធ​ជំនឿ​លើ​យើង​ឡើយ សូម្បីតែ​នៅ​គ្រា​របស់​អាន់ទីប៉ាស​សាក្សី​ស្មោះត្រង់​របស់យើង ដែល​ត្រូវគេ​សម្លាប់​ក្នុងចំណោម​អ្នករាល់គ្នា ជា​កន្លែងដែល​សាតាំង​រស់នៅ​។


យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ស្គាល់​សេចក្ដីស្រឡាញ់ ជំនឿ ការងារបម្រើ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា​កិច្ចការ​ក្រោយៗ​របស់អ្នក ប្រសើរជាង​កិច្ចការ​ដំបូង​ទៅទៀត​។


យើង​ស្គាល់​កិច្ចការ​របស់អ្នក ទាំង​ការនឿយហត់ និង​ការអត់ធ្មត់​របស់អ្នក ព្រមទាំង​ដឹង​ថា អ្នក​មិនអាច​ទ្រាំទ្រ​នឹង​មនុស្ស​អាក្រក់​បានឡើយ​។ អ្នក​បាន​ល្បងល​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​សាវ័ក ប៉ុន្តែ​តាមពិត​មិនមែន​ជា​សាវ័ក ហើយ​ឃើញថា​ពួកគេ​ជា​អ្នក​ភូតភរ​។


យើង​ស្គាល់​ទុក្ខវេទនា និង​ភាពក្រីក្រ​របស់អ្នក​ហើយ ប៉ុន្តែ​តាមពិត​អ្នក​ជា​អ្នកមាន​ទេ​។ យើង​ស្គាល់​ពាក្យមួលបង្កាច់​របស់​ពួក​ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា​ហើយ ប៉ុន្តែ​តាមពិត​មិនមែន​ជា​ជនជាតិយូដា គឺ​ជា​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង​វិញ​។


យើង​ស្គាល់​កិច្ចការ​របស់អ្នក គឺ​អ្នក​មិន​ត្រជាក់ ហើយក៏មិន​ក្ដៅ​ដែរ​។ យើង​ចង់ឲ្យ​អ្នក​ត្រជាក់ ‍ឬក៏​ក្ដៅ​។


ចូរ​ភ្ញាក់ស្មារតី ហើយ​ពង្រឹង​ពួក​អ្នក​ដែល​នៅសល់ ដែល​បម្រុងនឹង​ស្លាប់​នោះ​ចុះ​។ ជាការពិត យើង​មិន​បាន​ឃើញថា កិច្ចការ​របស់អ្នក​ត្រូវបាន​បំពេញ​នៅចំពោះ​ព្រះ​នៃយើង​ឡើយ។


យើង​ស្គាល់​កិច្ចការ​របស់អ្នក មើល៍! យើង​បាន​ដាក់​ទ្វារ​មួយ​ដែល​បើកចំហ​នៅមុខ​អ្នក ដែល​គ្មានអ្នកណា​អាច​បិទ​បាន​ឡើយ ដ្បិត​អ្នក​មាន​កម្លាំង​តែបន្តិច​មែន ប៉ុន្តែ​អ្នក​បាន​កាន់តាម​ពាក្យ​របស់យើង ហើយ​មិន​បាន​បដិសេធ​នាម​របស់យើង​ឡើយ​។


មាន​ផ្លេកបន្ទោរ សូរសន្ធឹក និង​ផ្គរលាន់​ចេញ​ពី​បល្ល័ង្ក​នោះ ហើយ​នៅមុខ​បល្ល័ង្ក មាន​ចន្លុះ​ប្រាំពីរ​កំពុង​ឆេះ ដែល​ចន្លុះទាំងនោះ​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ។


បន្ទាប់មកទៀត ខ្ញុំ​ឃើញ​កូនចៀម​ឈរ​នៅ​កណ្ដាល​បល្ល័ង្ក កណ្ដាល​សត្វមានជីវិត​ទាំង​បួន ‍និង​នៅ​កណ្ដាលចំណោម​ពួក​ចាស់ទុំ​។ កូនចៀមនោះ​ដូចជា​ត្រូវបាន​សម្លាប់​ហើយ ទាំង​មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ដែល​ជា​ព្រះវិញ្ញាណ​ប្រាំពីរ​របស់​ព្រះ ដែល​ត្រូវបាន​ចាត់ឲ្យទៅ​ក្នុង​ផែនដីទាំងមូល​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម