Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 3:3 - Khmer Christian Bible

3 ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​រាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ដែល​យើង​បាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​ គឺ​នៅ​ក្នុង​ចិត្ដ​ខាង​សាច់ឈាម​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 រួច​ត្រូវបាន​បញ្ជាក់ឲ្យច្បាស់​ថា អ្នករាល់គ្នា​ជា​លិខិត​របស់​ព្រះ​គ្រីស្ទ ដែល​បាន​ប្រគល់មក​តាមរយៈ​យើង​។ លិខិតនេះ​មិនមែន​កត់ទុក​ដោយ​ទឹកខ្មៅ​ទេ គឺ​កត់ទុក​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះ​ដ៏​មានព្រះជន្មរស់ ហើយក៏​មិនមែន​កត់ទុក​លើ​បន្ទះ​ថ្ម​ដែរ គឺ​កត់ទុក​លើ​បន្ទះ​ដួងចិត្ត​របស់មនុស្ស​វិញ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​បាន​រៀប​ចំ មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ តែ​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ដួង​ចិត្ត​ខាង​សាច់​ឈាម​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 បងប្អូន​ពិត​ជា​លិខិត​របស់​ព្រះ‌គ្រិស្ត*​មែន ជា​លិខិត​ដែល​ព្រះអង្គ​សរសេរ​ផ្ញើ​មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់​ក្នុង​ដួង​ចិត្ត​របស់​បងប្អូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដោយ​បាន​សំដែង​មក​ច្បាស់​ថា អ្នក​រាល់​គ្នា​ជា​សំបុត្រ​របស់​ព្រះ‌គ្រីស្ទ ដែល​យើង​ខ្ញុំ​បាន​តែង​ទុក ដោយ​ការ‌ងារ​យើង​ខ្ញុំ មិន​មែន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ គឺ​នឹង​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ក៏​មិន​មែន​លើ​បន្ទះ​ថ្ម​ដែរ គឺ​ក្នុង​ចិត្ត​ខាង​សាច់​ឈាម​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 បង​ប្អូន​ពិត​ជា​លិខិត​របស់​អាល់ម៉ា‌ហ្សៀស​មែន ជា​លិខិត​ដែល​គាត់​សរសេរ​ផ្ញើ មក​តាម​កិច្ចការ​ដែល​យើង​បំពេញ។ លិខិត​នេះ​មិន​មែន​សរសេរ​ដោយ​ទឹក​ខ្មៅ​ទេ គឺ​សរសេរ​ឡើង​ដោយ​រស​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច មិន​មែន​ជា​លិខិត​សរសេរ​នៅ​លើ​ផ្ទាំង​ថ្ម​ទេ គឺ​សរសេរ​ក្នុង​សាច់ ក្នុង​ដួង​ចិត្ដ​របស់​បង​ប្អូន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 3:3
35 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស៊ីម៉ូន​ពេត្រុស​ទូល​តប​ថា៖​ «លោក​ជា​ព្រះគ្រិស្ដ​ គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់»​


ដូច្នេះ​ តើ​លោក​អ័ប៉ុឡូស​ជា​អ្វី?​ ហើយ​លោក​ប៉ូល​ជា​អ្វី?​ គឺ​ជា​អ្នកបម្រើ​ ដែល​នាំ​ឲ្យ​អ្នក​រាល់គ្នា​ជឿ​ ហើយ​ម្នាក់ៗ​ធ្វើ​តាម​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ។​


ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​


​បើ​អក្សរ​ចារឹក​លើ​ថ្ម​ ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរី​រុងរឿង​រហូត​ធ្វើ​ឲ្យកូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយ​ព្រោះ​តែ​សិរី​ល្អ​នៅ​លើ​មុខ​របស់​គាត់​ ដែល​នឹង​សាបសូន្យ​ទៅ​


តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន?​ ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដូច​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ថា៖​ «យើង​នឹង​គង់​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង»​


ដ្បិត​ពួកគេ​ផ្ទាល់​បាន​រៀប​រាប់​ពី​របៀប​ដែល​អ្នក​រាល់គ្នា​ទទួល​យើង​ និង​អំពី​របៀប​ដែល​អ្នក​រាល់គ្នា​បែរ​ចេញ​ពី​រូបព្រះ​មក​ឯ​ព្រះជាម្ចាស់​ ដើម្បី​បម្រើ​ព្រះអង្គ​ដែល​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​ និង​ជាព្រះ​ដ៏​ពិត​


«ព្រះអម្ចាស់​មាន​បន្ទូល​ថា​ នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជាមួយ​ពួកគេ​ នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដ​របស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង‍»​


ព្រះអម្ចាស់​មាន​បន្ទូល​ថា​ ប៉ុន្ដែ​នេះ​ជា​កិច្ច​ព្រមព្រៀង​ដែល​យើង​នឹង​តាំង​ជា​មួយ​ពូជពង្ស​អ៊ីស្រាអែល​នៅ​ក្រោយ​ថ្ងៃ​ទាំង​នោះ​ គឺ​យើង​នឹង​ដាក់​ក្រឹត្យវិន័យ​របស់​យើង​ក្នុង​ចិត្ដរបស់​ពួកគេ​ ទាំង​ចារឹក​ក្នុង​គំនិត​របស់​ពួកគេ​ផង​ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្ដ្រ​របស់​យើង‍។​


នោះ​ឈាម​របស់​ព្រះគ្រិស្ដ​ដែល​បាន​ថ្វាយ​អង្គ​ទ្រង់​ទុក​ជា​តង្វាយ​ដ៏​ឥត​សៅហ្មង​ដល់​ព្រះ​ជាម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​ដ៏​អស់កល្ប​ជានិច្ច​វិញ​ កាន់​តែ​ធ្វើ​ឲ្យ​មនសិការ​របស់​យើង​ស្អាត​ពី​កិច្ចការ​ខាង‍ឯ​សេចក្ដី​ស្លាប់​ទៅ​ទៀត​ ដើម្បី​ឲ្យ​បម្រើ​ព្រះ​ជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ថា​ ព្រះអង្គ​ដែល​កាន់​ផ្កាយ​ទាំង​ប្រាំពីរ​នៅ​ព្រះហស្ដ​ស្ដាំ​ ហើយ​ដែល​យាង​ដើរ​នៅ​កណ្ដាល​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ​ មាន​បន្ទូល​ដូច្នេះ​ថា​


«​ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ពើកាម៉ុស​ថាឋ ព្រះអង្គ​ដែល​មាន​ដាវ​មុខ​ពីរ​ដ៏​មុតឋ មាន​បន្ទូល​ដូច្នេះ​ថា​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ធាទេរ៉ា​ថា​ ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​មាន​ព្រះនេត្រ​ដូច​ជា​អណ្ដាត​ភ្លើង​ និង​បាទា​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ មាន​បន្ទូល​ដូច្នេះ​ថា​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ស្មឺណា​ថា​ ព្រះ​ដ៏​ជា​មុនគេ​ និង​ជា​ក្រោយគេ​ ដែល​បាន​ស្លាប់​ ហើយ​រស់​ឡើង​វិញ​ មាន​បន្ទូល​ដូច្នេះ​ថា​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​សើដេស​ថា​ ព្រះអង្គ​ដែល​មាន​ព្រះវិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់​ និង​មាន​ផ្កាយ​ទាំង​ប្រាំពីរ ​មាន​បន្ទូល​ដូច្នេះ​ថា​ យើង​ស្គាល់​ការ​ប្រព្រឹត្ដិ​របស់​អ្នក​ហើយ​ អ្នក​ឈ្មោះ​ថា​រស់​ ប៉ុន្ដែ​អ្នក​ស្លាប់​ទេ។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ឡៅឌីសេ​ថា​ ព្រះ​អង្គ​ដ៏​ជា​អាម៉ែន​ ជា​សាក្សី​ដ៏​ស្មោះត្រង់​ និង​ដ៏​ពិត​ ហើយ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ មាន​បន្ទូល​ដូច្នេះ​ថា​


អ្នកណា​មាន​ត្រចៀក​ ចូរ​ស្ដាប់​សេចក្ដី​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​មក​កាន់​ក្រុមជំនុំ​ទាំង​នោះ​ចុះ»។​


«ចូរ​សរសេរ​ទៅ​ទេវតា​របស់​ក្រុមជំនុំ​នៅ​ក្រុង​ភីឡាដិលភា​ថា​ ព្រះអង្គ​ដ៏​បរិសុទ្ធ​ ព្រះអង្គ​ដ៏​ពិត​ ព្រះអង្គ​ដែល​មាន​កូនសោ​របស់​ស្ដេច​ដាវីឌ​ បើ​ព្រះអង្គ​បើក​ គ្មាន​អ្នកណា​បិទ​បាន​ ហើយ​បើ​ព្រះអង្គ​បិទ​ ក៏​គ្មាន​អ្នកណា​បើក​បាន​ មាន​បន្ទូល​ដូច្នេះ​ថា​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម