ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
២ កូរិនថូស 12:21 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំខ្លាច ក្រែងលោនៅពេលខ្ញុំមកដល់ម្ដងទៀត ព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំចុះនៅមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកាន់ទុក្ខដោយសារមនុស្សជាច្រើនដែលបានប្រព្រឹត្តបាបពីមុន តែមិនកែប្រែចិត្តពីអំពើស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម ដែលគេបានប្រព្រឹត្ត៕ Khmer Christian Bible ឬក្រែងលោពេលខ្ញុំមកម្ដងទៀត នោះព្រះជាម្ចាស់របស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះមុខអ្នករាល់គ្នា ហើយខ្ញុំត្រូវកើតទុក្ខចំពោះមនុស្សជាច្រើនដែលបានប្រព្រឹត្ដបាបពីមុន ប៉ុន្ដែមិនប្រែចិត្ដពីសេចក្ដីស្មោកគ្រោក អំពើអសីលធម៌ខាងផ្លូវភេទ និងអំពើល្មោភកាមដែលគេបានប្រព្រឹត្ដ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកម្តងទៀត នោះព្រះរបស់ខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំត្រូវយំនឹងមនុស្សជាច្រើន ដែលបានធ្វើបាបពីមុន តែមិនបានប្រែចិត្ត ចេញពីអំពើស្មោកគ្រោក អំពើសហាយស្មន់ និងសេចក្តីអាសអាភាស ដែលគេបានប្រព្រឹត្ត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ ព្រះរបស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្តអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្តគំនិត លះបង់អំពើសៅហ្មង ប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្តនៅឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រែងកាលណាខ្ញុំមកម្តងទៀត នោះព្រះនៃខ្ញុំនឹងបន្ទាបខ្ញុំនៅចំពោះអ្នករាល់គ្នា ហើយខ្ញុំនឹងត្រូវយំនឹងមនុស្សជាច្រើន ដែលធ្វើបាបពីមុន តែមិនបានប្រែចិត្តចេញពីសេចក្ដីស្មោកគ្រោក សេចក្ដីកំផិត នឹងសេចក្ដីអាសអាភាស ដែលគេបានប្រព្រឹត្តនោះឡើយ។ អាល់គីតាប ខ្ញុំបារម្ភក្រែងលោពេលខ្ញុំមកដល់លើកក្រោយ អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំបាក់មុខខ្ញុំនៅចំពោះមុខបងប្អូន ហើយខ្ញុំត្រូវយំសោក ព្រោះតែបងប្អូនជាច្រើននាក់ដែលបានប្រព្រឹត្ដអំពើបាបកាលពីមុន តែមិនទាន់បានកែប្រែចិត្ដគំនិត លះបង់អំពើសៅហ្មងប្រាសចាកសីលធម៌ និងកាមគុណថោកទាបដែលខ្លួនបានប្រព្រឹត្ដនៅឡើយ។ |
ភ្នែករបស់ទូលបង្គំបង្ហូរជាទន្លេនៃទឹកភ្នែក ពីព្រោះពួកគេមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ។
ចូរឲ្យយើងដើរយ៉ាងត្រឹមត្រូវ ដូចជាដើរក្នុងពេលថ្ងៃ គឺមិនមែនដោយការស៊ីផឹកអាវាសែ និងការប្រមឹក; មិនមែនដោយអំពើអសីលធម៌ខាងផ្លូវភេទ និងការល្មោភកាម; មិនមែនដោយការឈ្លោះប្រកែក និងការឈ្នានីសឡើយ។
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមអ្នករាល់គ្នាមានអំពើអសីលធម៌ខាងផ្លូវភេទ ជាអំពើដែលសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏គ្មានបែបនេះដែរ គឺមានម្នាក់យកប្រពន្ធរបស់ឪពុកខ្លួន។
ព្រមទាំងប្រុងប្រៀបនឹងដាក់ទោសការមិនស្ដាប់បង្គាប់គ្រប់យ៉ាង កាលណាការស្ដាប់បង្គាប់របស់អ្នករាល់គ្នាត្រូវបានបំពេញ។
ហើយក្រែងលោខ្ញុំលើកតម្កើងខ្លួន ដោយព្រោះការបើកសម្ដែងនោះអស្ចារ្យពន់ពេក បានជាមានបន្លាមួយប្រទានមកក្នុងរូបកាយខ្ញុំ ជាទូតរបស់សាតាំងដែលវាយខ្ញុំ ដើម្បីកុំឲ្យខ្ញុំលើកតម្កើងខ្លួនឡើយ។
ខ្ញុំបានដាស់តឿនទុកមុនដល់អ្នកដែលប្រព្រឹត្តបាបពីមុន និងដល់អ្នកឯទៀតទាំងអស់ ហើយក្នុងពេលឥឡូវនេះដែលខ្ញុំមិននៅជាមួយអ្នករាល់គ្នា ខ្ញុំសូមដាស់តឿនទុកមុនដែរ ដូចដែលខ្ញុំបានដាស់តឿនអ្នករាល់គ្នា កាលខ្ញុំនៅជាមួយជាលើកទីពីរ ថាប្រសិនបើខ្ញុំបានមកដល់ម្ដងទៀត ខ្ញុំនឹងមិនត្រាប្រណីឡើយ
ដូច្នេះ ចូរបង្ហាញដល់ពួកគេនៅចំពោះក្រុមជំនុំ នូវភស្តុតាងនៃសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នា និងមោទនភាពរបស់យើងអំពីអ្នករាល់គ្នា៕
កិច្ចការខាងសាច់ឈាម នោះជាក់ច្បាស់ហើយ គឺមានអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ការល្មោភកាម
ដូច្នេះ ចូរសម្លាប់ផ្នែកខាងលោកីយ៍ គឺអំពើអសីលធម៌ខាងផ្លូវភេទ អំពើស្មោកគ្រោក ចិត្តស្រើបស្រាល បំណងប្រាថ្នាអាក្រក់ និងសេចក្ដីលោភលន់ដែលជាការថ្វាយបង្គំរូបបដិមាករ។
ត្រូវឲ្យតម្លៃអាពាហ៍ពិពាហ៍ក្នុងចំណោមទាំងអស់គ្នា ហើយត្រូវទុកគ្រែអាពាហ៍ពិពាហ៍ឲ្យឥតសៅហ្មងដែរ ដ្បិតព្រះនឹងជំនុំជម្រះមនុស្សអសីលធម៌ខាងផ្លូវភេទ និងមនុស្សផិតក្បត់។
ពួកគេនិយាយពាក្យអួតអាងឥតខ្លឹមសារ ហើយប្រើតណ្ហានៃសាច់ឈាម និងការល្មោភកាម លួងលោមពួកអ្នកដែលទើបតែរួចផុតពីពួកដែលរស់នៅក្នុងសេចក្ដីវង្វេង។
ចូរសង្គ្រោះអ្នកឯទៀតដោយឆក់យកពួកគេចេញពីភ្លើង ចូរមេត្តាករុណាដល់អ្នកផ្សេងទៀតទាំងភ័យខ្លាច ដោយស្អប់សូម្បីតែអាវដែលត្រូវបានធ្វើឲ្យសៅហ្មងដោយសាច់ឈាម។
ដូចគ្នាដែរ សូដុម និងកូម៉ូរ៉ា ព្រមទាំងទីក្រុងឯទៀតៗដែលនៅជុំវិញ បានបណ្ដោយខ្លួនតាមអំពើអសីលធម៌ខាងផ្លូវភេទ ហើយទៅតាមតណ្ហាសាច់ឈាមដែលខុសធម្មជាតិដូចរបៀបពពួកទូតសួគ៌ទាំងនោះ ក៏បានត្រឡប់ជាគំរូដោយទទួលទោសនៃភ្លើងអស់កល្បជានិច្ច។
ប៉ុន្តែសម្រាប់ពួកកំសាក ពួកឥតជំនឿ ពួកគួរឲ្យស្អប់ខ្ពើម ពួកឃាតករ ពួកអសីលធម៌ខាងផ្លូវភេទ ពួកធ្វើមន្តអាគម ពួកថ្វាយបង្គំរូបបដិមាករ និងអស់ទាំងអ្នកភូតភរ ចំណែករបស់ពួកគេនៅក្នុងបឹងដែលឆេះដោយភ្លើង និងស្ពាន់ធ័រ។ នេះហើយ ជាសេចក្ដីស្លាប់ទីពីរ”។
រីឯពួកឆ្កែ ពួកធ្វើមន្តអាគម ពួកអសីលធម៌ខាងផ្លូវភេទ ពួកឃាតករ ពួកថ្វាយបង្គំរូបបដិមាករ ព្រមទាំងអស់អ្នកដែលស្រឡាញ់ និងប្រព្រឹត្តសេចក្ដីកុហក ពួកទាំងនោះនឹងនៅខាងក្រៅ។
ព្រះអង្គដែលធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះ មានបន្ទូលថា៖“មែនហើយ យើងនឹងមកក្នុងពេលឆាប់ៗ!”។ អាម៉ែន! ព្រះអម្ចាស់យេស៊ូវអើយ សូមយាងមក!