Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:24 - ព្រះគម្ពីរខ្មែរសាកល

24 ដូច្នេះ ចូរ​បង្ហាញ​ដល់​ពួកគេ​នៅ​ចំពោះ​ក្រុមជំនុំ នូវ​ភស្តុតាង​នៃ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា និង​មោទនភាព​របស់យើង​អំពី​អ្នករាល់គ្នា​៕

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ដូច្នេះ​ ​ចូរ​បង្ហាញ​ភស្ដុតាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​ និង​មោទនៈភាព​របស់​យើង​អំពី​អ្នក​រាល់គ្នា​ឲ្យ​ពួកគេ​បាន​ឃើញ​នៅចំពោះ​មុខ​ក្រុមជំនុំ​ទាំងឡាយ​ចុះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដូច្នេះ ចូរ​បង្ហាញ​ភស្តុតាង​ពី​សេចក្តី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា និង​ពី​សេចក្ដី​ដែល​យើង​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យក្រុម​ជំនុំ​ទាំង‌អស់​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ដូច្នេះ សូម​បងប្អូន​សម្តែង​ឲ្យ​ក្រុម‌ជំនុំ​នានា​ឃើញ​ថា បងប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បងប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដូច្នេះ ចូរ​សំដែង​ភស្តុ‌តាង​ពី​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា ហើយ​ពី​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​ពី​អ្នក​រាល់​គ្នា​ចុះ ឲ្យ​អ្នក​ទាំង​នោះ​បាន​ឃើញ ព្រម​ទាំង​នៅ​មុខ​ពួក​ជំនុំ​ទាំង​អស់​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ដូច្នេះ សូម​បង​ប្អូន​សំដែង​ឲ្យ​ក្រុម‌ជំអះ​នានា​ឃើញ​ថា បង​ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង​ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:24
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ក្រុមជំនុំ​នៅ​ទូទាំង​យូឌា កាលីឡេ និង​សាម៉ារី ក៏​មាន​សេចក្ដីសុខសាន្ត​។ ដោយ​ត្រូវបាន​ស្អាងទឹកចិត្តឡើង ពួកគេ​ក៏​ជឿនទៅមុខ​ក្នុង​ការកោតខ្លាច​ព្រះអម្ចាស់ និង​ក្នុង​ការកម្សាន្តចិត្ត​នៃ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​ពួកគេ​កើនឡើង​ជាលំដាប់​។


ជាការពិត អ្វីក៏ដោយដែល​ខ្ញុំ​បាន​អួត​ប្រាប់​គាត់​អំពី​អ្នករាល់គ្នា ក៏​ខ្ញុំ​មិន​ត្រូវបាន​ធ្វើឲ្យអាម៉ាស់មុខ​អំពី​ការនោះ​ទេ​; គឺ​ដូចដែល​អ្វីៗ​ទាំងអស់​ដែល​យើង​បាន​ប្រាប់​អ្នករាល់គ្នា​ជា​ការពិត​យ៉ាងណា ការអួត​របស់យើង​ចំពោះ​ទីតុស​ក៏​បានជា​ការពិត​យ៉ាងនោះ​ដែរ​។


ខ្ញុំ​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​; ខ្ញុំ​មាន​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​អ្នករាល់គ្នា​។ ខ្ញុំ​បាន​ពេញ​ដោយ​សេចក្ដីកម្សាន្តចិត្ត ហើយ​ក្នុង​ទុក្ខវេទនា​ទាំងអស់​របស់យើង ខ្ញុំ​មាន​អំណរ​កើនឡើងរឹតតែខ្លាំងទៅទៀត​។


ខ្ញុំ​និយាយ​ដូច្នេះ មិនមែន​ជា​ការបញ្ជា​ទេ គឺ​ខ្ញុំ​កំពុង​ពិសោធមើល​សេចក្ដីស្រឡាញ់​ដ៏ពិតត្រង់​របស់អ្នករាល់គ្នា​ដោយ​ចិត្តខ្នះខ្នែង​របស់​អ្នកដទៃ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម