មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
១ កូរិនថូស 5:8 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យ មិនមែនដោយមេម្សៅចាស់ ឬដោយមេម្សៅនៃគំនិតព្យាបាទ និងសេចក្ដីអាក្រក់នោះឡើយ ផ្ទុយទៅវិញ ចូរធ្វើពិធីបុណ្យដោយនំប៉័ងឥតមេនៃសេចក្ដីបរិសុទ្ធ និងសេចក្ដីពិត។ Khmer Christian Bible ដូច្នេះ ចូរឲ្យយើងធ្វើពិធីបុណ្យនេះដោយនំប៉័ងនៃចិត្ដបរិសុទ្ធ និងសេចក្ដីពិតដែលគ្មានមេនំប៉័ង គឺមិនមែនដោយមេនំប៉័ងចាស់ ឬមេនំប៉័ងនៃសេចក្ដីអាក្រក់ និងសេចក្ដីព្យាបាទឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងត្រូវធ្វើពិធីបុណ្យនេះ មិនមែនដោយដំបែចាស់ ឬដំបែនៃសេចក្តីអាក្រក់ និងសេចក្តីកំណាចនោះឡើយ គឺដោយនំប៉័ងឥតដំបែនៃចិត្តបរិសុទ្ធ និងសេចក្តីពិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាត្រូវឲ្យយើងធ្វើបុណ្យនេះដោយឥតមានដំបែ គឺដោយសេចក្ដីស្មោះត្រង់ នឹងសេចក្ដីពិតវិញ មិនមែនដោយដំបែចាស់ ឬនឹងដំបែជាសេចក្ដីអាក្រក់ នឹងសេចក្ដីកំណាចនោះទៀតឡើយ។ អាល់គីតាប ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យរំលង ដោយមិនប្រើនំបុ័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំបុ័ងឥតមេជាសញ្ញានៃចិត្ដបរិសុទ្ធ និងចិត្ដស្មោះត្រង់របស់យើង។ |
មានពរហើយ មនុស្សដែលព្រះយេហូវ៉ាមិនរាប់ថាមានបាបទាស់នឹងព្រះអង្គ ហើយគ្មានល្បិចកលក្នុងចិត្តរបស់ខ្លួន!
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
អ្នករាល់គ្នានឹងមានចម្រៀង ដូចនៅយប់ដែលតម្កើងពិធីបុណ្យជាវិសុទ្ធ ក៏មានអំណរនៃចិត្ត ដូចពេលចេញដំណើរដោយមានខ្លុយ ដើម្បីទៅឯភ្នំរបស់ព្រះយេហូវ៉ា គឺទៅឯថ្មដានៃអ៊ីស្រាអែល។
ពេលនោះទើបពួកគេយល់ថា ព្រះអង្គមានបន្ទូលមិនមែនឲ្យប្រយ័ត្នប្រយែងនឹងមេម្សៅនំប៉័ងនោះទេ គឺឲ្យប្រយ័ត្នប្រយែងនឹងសេចក្ដីបង្រៀនរបស់ពួកផារិស៊ី និងពួកសាឌូស៊ីវិញ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រយ័ត្នប្រយែងនឹងមេម្សៅរបស់ពួកផារិស៊ី និងពួកសាឌូស៊ីចុះ”។
ពេលនោះ ព្រះអង្គទ្រង់បង្គាប់ពួកគេថា៖“ចូរយកចិត្តទុកដាក់ ហើយប្រុងប្រយ័ត្ននឹងមេម្សៅរបស់ពួកផារិស៊ី និងមេម្សៅរបស់ពួកហេរ៉ូឌចុះ”។
ពេលនោះ មានមនុស្សច្រើនកុះករបានផ្ដុំគ្នា រហូតដល់ជាន់គ្នា។ ព្រះយេស៊ូវក៏ចាប់ផ្ដើមមានបន្ទូលនឹងពួកសិស្សរបស់ព្រះអង្គជាមុនថា៖“ចូរអ្នករាល់គ្នាប្រយ័ត្នប្រយែងនឹងមេម្សៅ ដែលជាពុតត្បុតរបស់ពួកផារិស៊ី។
ព្រះយេស៊ូវទតឃើញណាថាណែលកំពុងមករកព្រះអង្គ ក៏មានបន្ទូលអំពីគាត់ថា៖“មើល៍! ជនជាតិអ៊ីស្រាអែលពិតប្រាកដ! នៅក្នុងគាត់គ្មានឧបាយកលសោះ”។
ពីព្រោះអ្នករាល់គ្នានៅតែនៅខាងសាច់ឈាមនៅឡើយ។ ដ្បិតប្រសិនបើមានការឈ្នានីស និងការឈ្លោះប្រកែកក្នុងចំណោមអ្នករាល់គ្នា តើអ្នករាល់គ្នាមិននៅខាងសាច់ឈាម ហើយដើរតាមរបៀបមនុស្សទេឬ?
មានលេចឮនៅគ្រប់ទីកន្លែងថា ក្នុងចំណោមអ្នករាល់គ្នាមានអំពើអសីលធម៌ខាងផ្លូវភេទ ជាអំពើដែលសូម្បីតែនៅក្នុងចំណោមសាសន៍ដទៃក៏គ្មានបែបនេះដែរ គឺមានម្នាក់យកប្រពន្ធរបស់ឪពុកខ្លួន។
ការអួតអាងរបស់អ្នករាល់គ្នាមិនល្អទេ។ តើអ្នករាល់គ្នាមិនដឹងថា មេម្សៅតែបន្តិចធ្វើឲ្យដុំម្សៅទាំងមូលដោរឡើងទេឬ?
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ជាការពិត យើងមិនដូចមនុស្សជាច្រើនដែលយកព្រះបន្ទូលរបស់ព្រះជារបររកស៊ីនោះទេ ផ្ទុយទៅវិញ យើងនិយាយដូចជាមនុស្សស្មោះត្រង់ គឺដូចជានិយាយចេញពីព្រះ នៅចំពោះព្រះ ក្នុងព្រះគ្រីស្ទ៕
ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។
សូមឲ្យព្រះគុណស្ថិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើងដោយសេចក្ដីស្រឡាញ់ដែលមិនចេះសាបសូន្យ៕៚
ដើម្បីបានរស់នៅ មិនមែនតាមតណ្ហារបស់មនុស្សទៀតទេ គឺតាមបំណងព្រះហឫទ័យរបស់ព្រះវិញ ក្នុងពេលដែលនៅសល់ក្នុងលោកនេះ។