មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
១ កូរិនថូស 2:14 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មនុស្សខាងសាច់ឈាមមិនព្រមទទួលអ្វីៗខាងព្រះវិញ្ញាណរបស់ព្រះទេ ពីព្រោះវាជាសេចក្ដីល្ងង់ខ្លៅសម្រាប់គេ ហើយគេមិនអាចយល់បានទេ ដោយសារសេចក្ដីទាំងនេះត្រូវវិនិច្ឆ័យខាងវិញ្ញាណ។ Khmer Christian Bible ប៉ុន្ដែមនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ ពីព្រោះសេចក្ដីទាំងនោះជាសេចក្ដីលេលាសម្រាប់គេ ហើយគេក៏មិនអាចយល់បានដែរ ដ្បិតសេចក្ដីទាំងនោះត្រូវវិនិច្ឆ័យខាងវិញ្ញាណ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលមិនមានព្រះវិញ្ញាណ មិនអាចទទួលអំណោយទានរបស់ព្រះវិញ្ញាណនៃព្រះបានទេ ដ្បិតជាសេចក្តីល្ងីល្ងើដល់គេ ហើយគេមិនអាចយល់បានឡើយ ព្រោះសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯមនុស្សដែលពុំបានទទួលព្រះវិញ្ញាណ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីព្រះវិញ្ញាណដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់ទេ មានតែព្រះវិញ្ញាណប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ អាល់គីតាប រីឯមនុស្សដែលពុំបានទទួលរសអុលឡោះ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីរសអុលឡោះបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែរសអុលឡោះប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ |
មនុស្សចំអកឡកឡឺយស្វែងរកប្រាជ្ញា ក៏រកមិនឃើញឡើយ ប៉ុន្តែចំណេះដឹងមកដល់អ្នកដែលយល់ច្បាស់យ៉ាងងាយ។
ប៉ុន្តែព្រះអង្គទ្រង់ងាកមក មានបន្ទូលនឹងពេត្រុសថា៖“សាតាំងអើយ ថយទៅក្រោយខ្ញុំទៅ! អ្នកជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ខ្ញុំ ដ្បិតអ្នកមិនគិតរឿងរបស់ព្រះទេ គឺគិតរឿងរបស់មនុស្សវិញ”។
មនុស្សជាច្រើនក្នុងពួកគេនិយាយថា៖ “អ្នកនេះមានអារក្សចូល ហើយឆ្កួតទៀត! ស្ដាប់គាត់ធ្វើអី?”។
ទោះបីជាព្រះអង្គបានធ្វើទីសម្គាល់ជាច្រើននៅមុខពួកគេក៏ដោយ ក៏ពួកគេនៅតែមិនជឿលើព្រះអង្គ
ព្រះអង្គនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ដែលពិភពលោកមិនអាចទទួលបានឡើយ ពីព្រោះពិភពលោកមិនឃើញព្រះអង្គ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាស្គាល់ព្រះអង្គ ពីព្រោះព្រះអង្គស្ថិតនៅជាមួយអ្នករាល់គ្នា ហើយព្រះអង្គនឹងគង់នៅក្នុងអ្នករាល់គ្នា។
ប៉ុន្តែព្រះជំនួយ គឺព្រះវិញ្ញាណដ៏វិសុទ្ធដែលព្រះបិតានឹងចាត់ឲ្យមកក្នុងនាមរបស់ខ្ញុំ ព្រះអង្គនឹងបង្រៀនសេចក្ដីទាំងអស់ដល់អ្នករាល់គ្នា ហើយនឹងរំលឹកអ្នករាល់គ្នាអំពីសេចក្ដីទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។
“នៅពេលព្រះជំនួយដែលខ្ញុំនឹងចាត់ពីព្រះបិតាឲ្យមកអ្នករាល់គ្នា គឺជាព្រះវិញ្ញាណនៃសេចក្ដីពិតដែលចេញមកពីព្រះបិតាបានយាងមក ព្រះអង្គនឹងធ្វើបន្ទាល់អំពីខ្ញុំ
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សម្ដីរបស់ខ្ញុំ? គឺដោយព្រោះអ្នករាល់គ្នាមិនអាចស្ដាប់ពាក្យរបស់ខ្ញុំបាន។
មានស្ត្រីម្នាក់កំពុងស្ដាប់ នាងឈ្មោះលីឌា ជាអ្នកជំនួញក្រណាត់ពណ៌ស្វាយនៅក្រុងធាទេរ៉ា នាងជាអ្នកថ្វាយបង្គំព្រះ។ ព្រះអម្ចាស់បានបើកចិត្តរបស់នាងឲ្យយកចិត្តទុកដាក់ចំពោះសេចក្ដីដែលប៉ូលនិយាយ។
មានពួកទស្សនវិទូខ្លះពីក្រុមអេពីគួរ និងក្រុមស្តូអ៊ីក តែងតែនិយាយដេញដោលជាមួយគាត់ដែរ។ អ្នកខ្លះនិយាយថា៖ “អ្នកប៉ប៉ាច់ប៉ប៉ោចនេះចង់និយាយអ្វី?” អ្នកខ្លះទៀតថា៖ “មើលទៅគាត់ដូចជាអ្នកឃោសនាព្រះបរទេស”។ ព្រោះថាប៉ូលកំពុងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ និងការរស់ឡើងវិញ។
ពេលគេឮអំពីការរស់ឡើងវិញពីចំណោមមនុស្សស្លាប់ អ្នកខ្លះក៏សើចចំអក ប៉ុន្តែមានអ្នកខ្លះនិយាយថា៖ “យើងនឹងស្ដាប់លោកអំពីរឿងនេះម្ដងទៀត”។
ប៉ុន្តែប្រសិនបើជាបញ្ហាអំពីពាក្យសម្ដី ឬឈ្មោះ ឬអ្វីដែលទាក់ទងនឹងក្រឹត្យវិន័យរបស់អ្នករាល់គ្នា ចូរដោះស្រាយខ្លួនឯងទៅ! ខ្ញុំមិនចង់ធ្វើជាចៅក្រមក្នុងរឿងទាំងនេះទេ”។
គឺមានតែបញ្ហាខ្លះៗជាមួយគាត់អំពីសាសនារបស់ពួកគេផ្ទាល់ និងអំពីបុរសម្នាក់ឈ្មោះយេស៊ូវដែលស្លាប់ទៅហើយ ប៉ុន្តែប៉ូលអះអាងថានៅរស់។
ជាការពិត ដំណឹងនៃឈើឆ្កាងជាសេចក្ដីល្ងង់ខ្លៅសម្រាប់ពួកអ្នកដែលកំពុងវិនាស ប៉ុន្តែជាព្រះចេស្ដារបស់ព្រះ សម្រាប់យើងដែលត្រូវបានសង្គ្រោះ។
ជាការពិត មកពីពិភពលោកមិនបានស្គាល់ព្រះតាមរយៈប្រាជ្ញាដោយព្រោះព្រះប្រាជ្ញាញាណ បានជាព្រះសព្វព្រះហឫទ័យសង្គ្រោះអ្នកដែលជឿ តាមរយៈការប្រកាសដ៏ល្ងង់ខ្លៅ។
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ;
ដ្បិតសេចក្ដីល្ងង់ខ្លៅរបស់ព្រះ មានប្រាជ្ញាជាងមនុស្ស ហើយភាពខ្សោយរបស់ព្រះក៏មានកម្លាំងជាងមនុស្សដែរ។
ត្រូវបានសាបព្រោះជារូបកាយខាងសាច់ឈាម ប៉ុន្តែត្រូវបានលើកឡើងវិញជារូបកាយខាងវិញ្ញាណ។ ប្រសិនបើមានរូបកាយខាងសាច់ឈាម ក៏មានរូបកាយខាងវិញ្ញាណដែរ។
យ៉ាងណាមិញ មិនមែនរូបកាយខាងវិញ្ញាណទេ ដែលមកមុន គឺរូបកាយខាងសាច់ឈាមវិញ; លុះក្រោយមក ទើបមានរូបកាយខាងវិញ្ញាណ។
ឥឡូវនេះ យើងមិនបានទទួលវិញ្ញាណរបស់ពិភពលោកទេ គឺបានទទួលព្រះវិញ្ញាណពីព្រះវិញ ដើម្បីឲ្យយើងបានស្គាល់អ្វីៗដែលព្រះប្រទានមកយើង
បងប្អូនអើយ ខ្ញុំមិនអាចនិយាយនឹងអ្នករាល់គ្នា ដូចនិយាយនឹងមនុស្សខាងវិញ្ញាណបានឡើយ ប៉ុន្តែដូចមនុស្សខាងសាច់ឈាមវិញ គឺដូចនិយាយនឹងកូនក្មេងនៅក្នុងព្រះគ្រីស្ទ។
ប្រាជ្ញាបែបនេះ មិនមែនចុះមកពីខាងលើទេ គឺមកពីខាងលោកីយ៍ ខាងសាច់ឈាម និងខាងអារក្សវិញ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាទទួលការចាក់ប្រេងអភិសេកពីអង្គដ៏វិសុទ្ធ ដូច្នេះអ្នកទាំងអស់គ្នាស្គាល់ហើយ។
រីឯអ្នករាល់គ្នាវិញ ការចាក់ប្រេងអភិសេកដែលអ្នករាល់គ្នាបានទទួលពីព្រះអង្គ ស្ថិតនៅក្នុងអ្នករាល់គ្នា ដូច្នេះអ្នករាល់គ្នាមិនចាំបាច់ឲ្យអ្នកណាបង្រៀនអ្នករាល់គ្នាទេ។ ផ្ទុយទៅវិញ ដូចដែលការចាក់ប្រេងអភិសេកពីព្រះអង្គ បង្រៀនអ្នករាល់គ្នាអំពីអ្វីៗទាំងអស់យ៉ាងណា——ហើយជាសេចក្ដីពិត គឺមិនមែនជាសេចក្ដីកុហកទេ——ចូរស្ថិតនៅក្នុងព្រះអង្គ តាមដែលព្រះអង្គបានបង្រៀនអ្នករាល់គ្នាយ៉ាងនោះដែរ។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។