Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 14:6 - ព្រះគម្ពីរខ្មែរសាកល

6 មនុស្សចំអកឡកឡឺយ​ស្វែងរក​ប្រាជ្ញា ក៏​រក​មិន​ឃើញ​ឡើយ ប៉ុន្តែ​ចំណេះដឹង​មក​ដល់​អ្នកដែល​យល់ច្បាស់​យ៉ាងងាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា ដែល​មាន​យោបល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មនុស្ស​ចំអក គេ​ខំ​ស្វែង​រក​ប្រាជ្ញា តែ​មិន​បាន​ទេ ឯ​ចំណេះ​វិញ នោះ​ងាយ​ដល់​អ្នក​ណា​ដែល​មាន​យោបល់។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មនុស្ស​ព្រហើន​ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។

សូមមើលជំពូក ចម្លង




សុភា‌សិត 14:6
24 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បើក​ភ្នែក​របស់ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ឃើញ សេចក្ដីអស្ចារ្យ​ក្នុង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​។


ចូរឲ្យ​មនុស្ស​មានប្រាជ្ញា​ស្ដាប់ ហើយ​កើន​សេចក្ដីអប់រំ​ចុះ ចូរឲ្យ​មនុស្ស​ដែល​យល់ច្បាស់ ទទួលបាន​ការ​ណែនាំ​ចុះ


សាក្សី​ស្មោះត្រង់​មិន​កុហក​ឡើយ រីឯ​សាក្សី​ភូតភរ​បញ្ចេញ​ពាក្យភូតភរ​។


ចូរ​ចៀសចេញ​ពី​មនុស្សល្ងង់​ចុះ ដ្បិត​អ្នក​នឹង​រក​បបូរមាត់​នៃ​ចំណេះដឹង​នៅទីនោះ​មិន​ឃើញ​ឡើយ​។


មនុស្សចំអកឡកឡឺយ​មិន​ចូលចិត្ត​អ្នកដែល​ស្ដីបន្ទោស​ខ្លួន​ឡើយ ក៏មិន​ទៅ​រក​មនុស្ស​មានប្រាជ្ញា​ដែរ​។


ម្ដេចក៏​មាន​ប្រាក់​នៅក្នុង​ដៃ​របស់​មនុស្សល្ងង់​ដើម្បី​ទិញ​ប្រាជ្ញា ពេល​គាត់​គ្មាន​វិចារណញ្ញាណ​ដូច្នេះ​?


ប្រាជ្ញា​នៅចំពោះមុខ​អ្នកដែល​មានការយល់ច្បាស់ ប៉ុន្តែ​ភ្នែក​របស់​មនុស្សល្ងង់​សម្លឹង​ទៅ​ចុងបំផុត​នៃ​ផែនដី​។


មនុស្សល្ងង់​មិន​ពេញចិត្ត​នឹង​ការយល់ដឹង​ទេ គឺ​គ្រាន់តែ​ចង់​បញ្ចេញ​យោបល់​របស់ខ្លួន​ប៉ុណ្ណោះ​។


ប្រាជ្ញា​ខ្ពស់​ពេក​សម្រាប់​មនុស្សល្ងីល្ងើ ដូច្នេះ​ពួកគេ​បើក​មាត់​របស់ខ្លួន​នៅ​ទ្វារក្រុង​មិនបានឡើយ​។


តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​មានប្រាជ្ញា​ក្នុង​ភ្នែក​ខ្លួនឯង​ទេ​? មាន​សង្ឃឹម​ចំពោះ​មនុស្សល្ងង់​ជាង​អ្នកនោះ​ទៅទៀត​។


អស់ទាំង​ពាក្យ​ពី​មាត់​របស់ខ្ញុំ​ជា​សេចក្ដីសុចរិត ក្នុង​ពាក្យទាំងនេះ គ្មានអ្វី​ក្រវិចក្រវៀន ឬ​វៀចវេរ​ឡើយ​។


ពាក្យទាំងនេះ​សុទ្ធតែ​ប្រាកដច្បាស់​ដល់​អ្នកដែល​យល់ច្បាស់ ហើយ​សុទ្ធតែ​ទៀងត្រង់​ដល់​អ្នកដែល​រកឃើញ​ចំណេះដឹង​។


ចូរ​ទៅរក​ក្រឹត្យវិន័យ និង​សេចក្ដីបង្គាប់​! ប្រសិនបើ​គេ​មិន​និយាយ​ស្របតាម​ពាក្យ​នេះ​ទេ នោះ​គ្មាន​ពន្លឺអរុណ​នៅក្នុង​ខ្លួនគេ​ឡើយ​។


ប្រសិនបើ​អ្នកណា​គិតថា​ខ្លួន​ចេះដឹង​អ្វីមួយ អ្នកនោះ​មិនទាន់​ចេះដឹង​តាមដែល​គាត់​គួរ​ចេះដឹង​នៅឡើយទេ​។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម