សូមបង្រៀនទូលបង្គំឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ; សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ នាំផ្លូវទូលបង្គំទៅទឹកដីរាបស្មើផង។
១ កូរិនថូស 12:8 - ព្រះគម្ពីរខ្មែរសាកល ពាក្យសម្ដីប្រកបដោយប្រាជ្ញាបានប្រទានដល់ម្នាក់ តាមរយៈព្រះវិញ្ញាណ ហើយពាក្យសម្ដីប្រកបដោយចំណេះដឹងបានប្រទានដល់ម្នាក់ទៀត តាមរយៈព្រះវិញ្ញាណដដែល; Khmer Christian Bible គឺម្នាក់ទទួលបានពាក្យសំដីប្រកបដោយប្រាជ្ញាតាមរយៈព្រះវិញ្ញាណ ម្នាក់ទៀតទទួលបានពាក្យសំដីប្រកបដោយចំណេះដឹងតាមរយៈព្រះវិញ្ញាណដដែល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសម្ដីប្រកបដោយប្រាជ្ញា តាមរយៈព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសម្ដីប្រកបដោយចំណេះដឹង តាមព្រះវិញ្ញាណដដែល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយព្រះវិញ្ញាណដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់ប្រទានឲ្យម្នាក់មានពាក្យសំដីនៃប្រាជ្ញាវាងវៃ ដោយសារព្រះវិញ្ញាណ ឲ្យម្នាក់ទៀតមានពាក្យសំដីនៃចំណេះចេះស្ទាត់ តាមព្រះវិញ្ញាណដដែល អាល់គីតាប គឺទ្រង់ប្រទានឲ្យម្នាក់ចេះនិយាយប្រកបដោយប្រាជ្ញា ហើយរសអុលឡោះដដែលប្រទានឲ្យម្នាក់ទៀតចេះនិយាយ ដោយយល់គម្រោងការដ៏លាក់កំបាំងរបស់អុលឡោះ។ |
សូមបង្រៀនទូលបង្គំឲ្យធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះអង្គផង ដ្បិតព្រះអង្គជាព្រះនៃទូលបង្គំ; សូមឲ្យព្រះវិញ្ញាណដ៏ល្អរបស់ព្រះអង្គ នាំផ្លូវទូលបង្គំទៅទឹកដីរាបស្មើផង។
ដ្បិតព្រះយេហូវ៉ាប្រទានប្រាជ្ញា; ចំណេះដឹង និងការយល់ដឹងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ។
ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ាបានប្រទានដល់ខ្ញុំនូវអណ្ដាតរបស់អ្នកដែលទទួលការបង្រៀន ដើម្បីឲ្យខ្ញុំចេះជួយមនុស្សល្វើយ ដោយពាក្យសម្ដី។ ព្រះអង្គដាស់ខ្ញុំឡើង ពីមួយព្រឹកទៅមួយព្រឹក គឺព្រះអង្គដាស់ត្រចៀករបស់ខ្ញុំ ដើម្បីឲ្យស្ដាប់ ដូចជាអ្នកដែលទទួលការបង្រៀន។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “រីឯចំពោះយើង នេះហើយ ជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ គឺវិញ្ញាណរបស់យើងដែលសណ្ឋិតនៅលើអ្នក និងពាក្យរបស់យើងដែលយើងបានដាក់នៅក្នុងមាត់របស់អ្នក នឹងមិនចាកចេញពីមាត់របស់អ្នក ឬពីមាត់របស់ពូជពង្សអ្នក ឬពីមាត់របស់ពូជពង្សនៃពូជពង្សអ្នកឡើយ គឺចាប់ពីឥឡូវនេះរហូតអស់កល្បជានិច្ច!”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ៕
គឺព្រះអង្គហើយ ដែលផ្លាស់ប្ដូរពេលវេលា និងរដូវកាល; ព្រះអង្គទ្រង់ដកស្ដេចចេញ ហើយក៏តាំងស្ដេចឡើង; ព្រះអង្គប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ ក៏ប្រទានចំណេះដឹងដល់អ្នកចេះដឹងផង។
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ដែលមានកេរ្តិ៍ឈ្មោះល្អ ហើយពេញដោយព្រះវិញ្ញាណនិងប្រាជ្ញា ពីចំណោមអ្នករាល់គ្នា ជាអ្នកដែលយើងនឹងតែងតាំងឲ្យត្រួតលើតួនាទីនេះ។
បងប្អូនរបស់ខ្ញុំអើយ! ខ្លួនខ្ញុំក៏ជឿជាក់ចំពោះអ្នករាល់គ្នាថា អ្នករាល់គ្នាពេញដោយសេចក្ដីល្អ ទាំងពោរពេញទៅដោយចំណេះដឹងគ្រប់យ៉ាង ថែមទាំងអាចទូន្មានគ្នាទៅវិញទៅមកបានទៀតផង។
ដោយសារតែព្រះអង្គ អ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលព្រះអង្គបានទៅជាព្រះប្រាជ្ញាញាណពីព្រះសម្រាប់យើង ព្រមទាំងបានទៅជាសេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និងសេចក្ដីប្រោសលោះ
ដ្បិតអ្នករាល់គ្នាត្រូវបានធ្វើឲ្យបរិបូរក្នុងការទាំងអស់ដោយនូវព្រះអង្គ គឺក្នុងគ្រប់ទាំងពាក្យសម្ដី និងចំណេះដឹងទាំងអស់
ប្រសិនបើខ្ញុំមានអំណោយទានខាងថ្លែងព្រះបន្ទូល ព្រមទាំងស្គាល់អាថ៌កំបាំងទាំងអស់ និងចំណេះដឹងគ្រប់យ៉ាង ហើយប្រសិនបើខ្ញុំមានជំនឿដ៏ពេញលេញ រហូតដល់រើភ្នំចេញបាន ប៉ុន្តែគ្មានសេចក្ដីស្រឡាញ់ នោះខ្ញុំគ្មានតម្លៃទេ។
សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
ដូច្នេះ បងប្អូនអើយ ឥឡូវនេះប្រសិនបើខ្ញុំមករកអ្នករាល់គ្នា ហើយនិយាយភាសាដទៃ តើខ្ញុំនឹងផ្ដល់ប្រយោជន៍អ្វីដល់អ្នករាល់គ្នា ប្រសិនបើខ្ញុំមិននិយាយដោយការបើកសម្ដែង ដោយចំណេះដឹង ដោយការថ្លែងព្រះបន្ទូល ឬដោយការបង្រៀន?
តើនរណាស្គាល់គំនិតរបស់មនុស្ស ក្រៅពីវិញ្ញាណរបស់អ្នកនោះ ដែលនៅក្នុងខ្លួនអ្នកនោះ? ដូចគ្នាដែរ គ្មានអ្នកណាស្គាល់គំនិតរបស់ព្រះឡើយ លើកលែងតែព្រះវិញ្ញាណរបស់ព្រះប៉ុណ្ណោះ។
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណានឹងបង្រៀនព្រះអង្គ?”។ ប៉ុន្តែយើងមានគំនិតរបស់ព្រះគ្រីស្ទ៕
នេះជាមោទនភាពរបស់យើង គឺទីបន្ទាល់នៃសតិសម្បជញ្ញៈរបស់យើងដែលថា ក្នុងពិភពលោកនេះ យើងបានប្រព្រឹត្តដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីបរិសុទ្ធរបស់ព្រះ មិនមែនតាមប្រាជ្ញាខាងសាច់ឈាមទេ គឺតាមព្រះគុណរបស់ព្រះវិញ; យើងបានប្រព្រឹត្តដូច្នេះ ជាពិសេសចំពោះអ្នករាល់គ្នា។
ទោះបីជាខ្ញុំមិនពូកែខាងពាក្យសម្ដីក៏ដោយ ក៏មិនដូច្នោះខាងចំណេះដឹងឡើយ។ តាមពិត យើងបានបញ្ជាក់ការនេះឲ្យច្បាស់ដល់អ្នករាល់គ្នា ដោយគ្រប់របៀបក្នុងគ្រប់ការទាំងអស់។
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ក្នុងភាពបរិសុទ្ធ ចំណេះដឹង ការអត់ធ្មត់ និងចិត្តសប្បុរស; ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និងសេចក្ដីស្រឡាញ់ដែលឥតពុតត្បុត;
រីឯអ្នករាល់គ្នាវិញ សូមឲ្យអ្នករាល់គ្នាបានចម្រើនឡើងក្នុងការងារសប្បុរសធម៌នេះ ដូចដែលអ្នករាល់គ្នាកំពុងចម្រើនឡើងក្នុងគ្រប់ការទាំងអស់ដែរ គឺទាំងក្នុងជំនឿ ពាក្យសម្ដី ចំណេះដឹង ចិត្តខ្នះខ្នែងគ្រប់ជំពូក និងក្នុងសេចក្ដីស្រឡាញ់របស់អ្នករាល់គ្នាចំពោះយើង។