Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 2:11 - ព្រះគម្ពីរខ្មែរសាកល

11 តើ​នរណា​ស្គាល់​គំនិត​របស់​មនុស្ស ក្រៅពី​វិញ្ញាណ​របស់​អ្នក​នោះ ដែល​នៅក្នុង​ខ្លួនអ្នកនោះ​? ដូចគ្នាដែរ គ្មានអ្នកណា​ស្គាល់​គំនិត​របស់​ព្រះ​ឡើយ លើកលែងតែ​ព្រះវិញ្ញាណ​របស់​ព្រះ​ប៉ុណ្ណោះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ដ្បិត​មាន​តែ​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ​ ដែល​ស្គាល់​ចិត្ដ​របស់​មនុស្ស​ ដូច្នេះ​ក៏​គ្មាន​អ្នកណា​ម្នាក់​ស្គាល់​ព្រះ​ហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ដែរ​ មាន​តែ​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ប៉ុណ្ណោះ‍​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ដ្បិត​តើ​អ្នក​ណា​ស្គាល់​គំនិត​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​អ្នក​នោះ​ដែល​នៅ​ក្នុង​ខ្លួន? ឯ​ព្រះ​ក៏​ដូច្នោះ​ដែរ គ្មាន​អ្នក​ណា​ស្គាល់​គំនិត​របស់​ព្រះ ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​ព្រះ‌ជាម្ចាស់​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ព្រះអង្គ​បាន ក្រៅ​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ដ្បិត​បើ​មិន​មែន​ជា​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​មនុស្ស​ទេ នោះ​តើ​មាន​អ្វី​នឹង​ស្គាល់​សណ្ឋាន​មនុស្ស​នោះ​បាន ហើយ​បើ​មិន​មែន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ នោះ​ក៏​គ្មាន​អ្នក​ណា​ស្គាល់​សណ្ឋាន​ព្រះ​បាន​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចំពោះ​មនុស្ស​លោក គ្មាន​នរណា​យល់​អំពី​មនុស្ស​បាន ក្រៅ​ពី​វិញ្ញាណ​ដែល​នៅ​ក្នុង​ខ្លួន​គេ​នោះ​ទេ។ រីឯ​អុលឡោះ​ក៏​ដូច្នោះ​ដែរ គ្មាន​នរណា​ម្នាក់​យល់​អំពី​ទ្រង់​បាន ក្រៅ​ពី​រស​របស់​អុលឡោះ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 2:11
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចិត្ត​ស្គាល់​សេចក្ដីល្វីងជូរចត់​នៃ​ព្រលឹង​របស់ខ្លួន ហើយ​អ្នកដទៃ​ក៏​គ្មានចំណែក​នៅក្នុង​អំណរ​របស់វា​ដែរ​។


វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​របស់​ព្រះយេហូវ៉ា ដែល​ស្ទង់មើល​អស់ទាំង​ផ្នែកខាងក្នុងនៃចិត្ត​។


ផែនការ​នៅក្នុង​ចិត្ត​មនុស្ស ជា​ទឹក​ដ៏ជ្រៅ ប៉ុន្តែ​មនុស្ស​មាន​ការយល់ដឹង នឹង​ដង​វា​ចេញមក​។


ពាក្យសម្ដី​ប្រកបដោយ​ប្រាជ្ញា​បាន​ប្រទាន​ដល់​ម្នាក់ តាមរយៈ​ព្រះវិញ្ញាណ ហើយ​ពាក្យសម្ដី​ប្រកបដោយ​ចំណេះដឹង​បាន​ប្រទាន​ដល់​ម្នាក់ទៀត តាមរយៈ​ព្រះវិញ្ញាណ​ដដែល​;


ប៉ុន្តែ​ព្រះ​បាន​បើកសម្ដែង​សេចក្ដីទាំងនោះ​ដល់​យើង​តាមរយៈ​ព្រះវិញ្ញាណ​ហើយ ដ្បិត​ព្រះវិញ្ញាណ​តែងតែ​ស្ទង់មើល​អ្វីៗ​ទាំងអស់ សូម្បីតែ​សេចក្ដីជ្រាលជ្រៅ​របស់​ព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម