Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 12:7 - ព្រះគម្ពីរខ្មែរសាកល

7 យ៉ាងណាមិញ ព្រះវិញ្ញាណ​ត្រូវបាន​សម្ដែង​ក្នុង​ម្នាក់ៗ ដើម្បី​ជាប្រយោជន៍ គឺ​:

សូមមើលជំពូក ចម្លង

Khmer Christian Bible

7 ដ្បិត​មនុស្ស​ម្នាក់ៗ​បាន​ទទួល​ការ​បើកសំដែង​មក​ពី​ព្រះវិញ្ញាណ​សម្រាប់​ជា​ប្រយោជន៍​រួម​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​ប្រទាន​ឲ្យ​ម្នាក់ៗ​មាន​ការ​សម្ដែង​របស់​ព្រះ‌វិញ្ញាណ ដើម្បី​ជា​ប្រយោជន៍​រួម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះ‌វិញ្ញាណ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សម្តែង​ព្រះ‌អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌វិញ្ញាណ​សំដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល

សូមមើលជំពូក ចម្លង

អាល់គីតាប

7 រស‌អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​ម្នាក់ៗ​សំដែង​អំណោយ​ទាន ដើម្បី​ជា​ប្រយោជន៍​រួម

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 12:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាការពិត ដូចដែល​រូបកាយ​មាន​តែមួយ ប៉ុន្តែ​អវយវៈ​មាន​ច្រើន គឺ​ទោះបីជា​អវយវៈ​ទាំងអស់​របស់​រូបកាយ​មាន​ច្រើន​ក៏ដោយ ក៏​គង់តែ​ជា​រូបកាយ​មួយ​យ៉ាងណា ព្រះ​គ្រីស្ទ​ក៏​យ៉ាងនោះ​ដែរ


អ្នករាល់គ្នា​ក៏​ដូច្នោះ​ដែរ​។ ដោយព្រោះ​អ្នករាល់គ្នា​ឆេះឆួលចង់បាន​អំណោយទាន​ខាង​វិញ្ញាណ ចូរ​ស្វែងរក​ការស្អាងទឹកចិត្ត​ក្រុមជំនុំ ឲ្យ​បាន​សម្បូរហូរហៀរ​។


ដ្បិត​ការ​ដែល​អ្នក​អរព្រះគុណ​ព្រះ ល្អ​មែន​ហើយ ប៉ុន្តែ​អ្នកដទៃ​មិន​ត្រូវបាន​ស្អាងទឹកចិត្ត​ទេ​។


ប៉ុន្តែ​នៅក្នុង​ក្រុមជំនុំ ខ្ញុំ​សុខចិត្ត​និយាយ​ប្រាំ​ម៉ាត់​ដោយ​គំនិត​របស់ខ្ញុំ ដើម្បី​បង្រៀន​អ្នកដទៃ ជាជាង​និយាយ​មួយម៉ឺន​ម៉ាត់​ជា​ភាសាដទៃ​។


ខ្ញុំ​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ដែរ ក៏ប៉ុន្តែ​ចង់ឲ្យ​ថ្លែងព្រះបន្ទូល​ជាជាង ដ្បិត​អ្នក​ដែល​ថ្លែងព្រះបន្ទូល ប្រសើរជាង​អ្នក​ដែល​និយាយ​ភាសាដទៃ លើកលែងតែ​អ្នកនោះ​ចេះ​បកប្រែ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ទទួល​ការស្អាងទឹកចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម