ព្រះអង្គទ្រង់ឲ្យខ្ញុំដេកសម្រាកនៅវាលស្មៅខៀវខ្ចី ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរទឹកស្ងប់ស្ងៀម។
អេសាយ 57:18 - ព្រះគម្ពីរខ្មែរសាកល យើងបានឃើញផ្លូវរបស់គេ ប៉ុន្តែយើងនឹងប្រោសគេឲ្យជា; យើងនឹងនាំផ្លូវគេ ហើយធ្វើឲ្យមានការកម្សាន្តចិត្តឡើងវិញដល់គេ និងដល់អ្នកកាន់ទុក្ខរបស់គេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឃើញអស់ទាំងផ្លូវរបស់គេ ហើយយើងនឹងប្រោសឲ្យជា យើងនឹងនាំមុខគេ ព្រមទាំងកម្សាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសម្រាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានឃើញអស់ទាំងផ្លូវរបស់គេ ហើយអញនឹងប្រោសឲ្យជា អញនឹងនាំមុខគេដែរ ព្រមទាំងកំសាន្តចិត្តគេ ហើយពួកអ្នកដែលកាន់ទុក្ខនឹងគេ ឲ្យបានក្សាន្តឡើងផង អាល់គីតាប យើងស្គាល់មារយាទរបស់គេយ៉ាងច្បាស់ តែយើងនឹងប្រោសគេឲ្យបានជាសះស្បើយ យើងនឹងដឹកនាំគេ ព្រមទាំងសំរាលទុក្ខប្រជាជន ដែលកំពុងកាន់ទុក្ខនេះទៀតផង។ |
ព្រះអង្គទ្រង់ឲ្យខ្ញុំដេកសម្រាកនៅវាលស្មៅខៀវខ្ចី ព្រះអង្គទ្រង់នាំខ្ញុំទៅក្បែរទឹកស្ងប់ស្ងៀម។
សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។
កាលណាកង្វល់របស់ទូលបង្គំមានច្រើនក្នុងចិត្តទូលបង្គំ សេចក្ដីកម្សាន្តចិត្តរបស់ព្រះអង្គនឹងធ្វើឲ្យព្រលឹងរបស់ទូលបង្គំអរសប្បាយ។
ជាការពិត អ្នកណាដែលរួមជាមួយមនុស្សរស់ទាំងអស់ អ្នកនោះមានសង្ឃឹម ដ្បិតឆ្កែរស់ប្រសើរជាងតោងាប់;
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ឥឡូវនេះមក៍! ឲ្យពួកយើងជជែកវែកញែកគ្នា។ ទោះបីជាបាបរបស់អ្នករាល់គ្នាបានដូចជាពណ៌ក្រហមឆ្អៅក៏ដោយ ក៏វានឹងបានសដូចហិមៈ ទោះបីជាវាក្រហមដូចជាពណ៌ក្រហមជាំក៏ដោយ ក៏វានឹងបានសដូចរោមចៀម។
នៅថ្ងៃនោះ អ្នកនឹងនិយាយថា៖ “ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ! ទោះបីជាព្រះអង្គបានក្រេវក្រោធនឹងទូលបង្គំក៏ដោយ ក៏ព្រះពិរោធរបស់ព្រះអង្គបានបែរចេញទៅ ហើយព្រះអង្គបានសម្រាលទុក្ខទូលបង្គំវិញ។
ព្រះយេហូវ៉ានឹងវាយអេហ្ស៊ីប គឺទាំងវាយ ទាំងប្រោសឲ្យជា នោះពួកគេនឹងត្រឡប់មករកព្រះយេហូវ៉ាវិញ ហើយព្រះអង្គនឹងប្រទានឲ្យតាមសេចក្ដីអធិស្ឋានរបស់ពួកគេ ក៏នឹងប្រោសពួកគេឲ្យជាដែរ។
ទោះបីជាយ៉ាងនោះក៏ដោយ ក៏ព្រះយេហូវ៉ាទ្រង់រង់ចាំដើម្បីមេត្តាដល់អ្នករាល់គ្នា។ ដោយហេតុនេះ ព្រះអង្គទ្រង់ក្រោកឡើងដើម្បីអាណិតមេត្តាដល់អ្នករាល់គ្នា ពីព្រោះព្រះយេហូវ៉ាជាព្រះនៃសេចក្ដីយុត្តិធម៌។ មានពរហើយ អស់អ្នកដែលរង់ចាំព្រះអង្គ!
មួយវិញទៀត ពន្លឺព្រះចន្ទនឹងបានដូចជាពន្លឺព្រះអាទិត្យ ហើយពន្លឺព្រះអាទិត្យនឹងត្រឡប់ជាប្រាំពីរដង ដូចជាពន្លឺនៃប្រាំពីរថ្ងៃ នៅថ្ងៃដែលព្រះយេហូវ៉ារុំស្នាមជាំរបស់ប្រជារាស្ត្រព្រះអង្គ ហើយប្រោសឲ្យជានូវរបួសដែលព្រះអង្គបានវាយ។
ពួកគេនឹងមិនឃ្លាន ក៏មិនស្រេកដែរ រីឯកម្ដៅ និងព្រះអាទិត្យនឹងមិនធ្វើទុក្ខពួកគេឡើយ ដ្បិតព្រះដែលអាណិតមេត្តាពួកគេ នឹងដឹកនាំពួកគេ ព្រះអង្គនឹងនាំផ្លូវពួកគេដល់ប្រភពទឹក។
“យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ
យ៉ាងណាមិញ អ្នករាល់គ្នានឹងមិនចេញទៅដោយរួសរាន់ទេ ក៏មិនទៅដោយរត់គេចដែរ ដ្បិតព្រះយេហូវ៉ានឹងយាងទៅខាងមុខអ្នករាល់គ្នា ព្រះនៃអ៊ីស្រាអែលនឹងការពារខាងក្រោយអ្នករាល់គ្នា។
តាមពិត លោករងរបួសដោយព្រោះការបំពានរបស់ពួកយើង លោកត្រូវបានជាន់កម្ទេចដោយព្រោះអំពើទុច្ចរិតរបស់ពួកយើង។ ការវាយប្រដៅដែលនាំឲ្យពួកយើងមានសេចក្ដីសុខសាន្ត បានធ្លាក់ទៅលើលោក ហើយដោយសារតែស្នាមរំពាត់របស់លោក ពួកយើងត្រូវបានប្រោសឲ្យជា។
ដ្បិតអង្គដ៏ខ្ពង់ខ្ពស់ និងដ៏ឧត្ដុង្គឧត្ដម ជាព្រះអង្គដែលគង់នៅអស់កល្ប ដែលព្រះអង្គមានព្រះនាមថាវិសុទ្ធ ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងនៅស្ថានដ៏ខ្ពស់ និងវិសុទ្ធ ក៏នៅជាមួយអ្នកដែលមានវិប្បដិសារី និងរាបទាបខាងឯវិញ្ញាណ ដើម្បីស្ដារវិញ្ញាណរបស់មនុស្សរាបទាបឡើងវិញ ហើយស្ដារចិត្តរបស់មនុស្សមានវិប្បដិសារីឡើងវិញ។
ព្រះយេហូវ៉ានឹងនាំផ្លូវអ្នកជានិច្ច ហើយចម្អែតព្រលឹងរបស់អ្នកនៅក្នុងទីហួតហែង ក៏នឹងធ្វើឲ្យឆ្អឹងអ្នកមាំមួន; អ្នកនឹងបានដូចជាសួនច្បារដែលត្រូវបានស្រោចស្រព ក៏បានដូចជាប្រភពទឹកដែលមានទឹកមិនដែលខាន។
ពេលនោះ ព្រះយេហូវ៉ាទ្រង់ឆ្លើយនឹងទូតសួគ៌ដែលនិយាយនឹងខ្ញុំនោះ ដោយពាក្យល្អ និងពាក្យនៃការកម្សាន្តចិត្ត។
បន្ទាប់មក គាត់ក្រោកឡើង ត្រឡប់ទៅរកឪពុករបស់ខ្លួនវិញ។ ខណៈដែលគាត់នៅឆ្ងាយនៅឡើយ ឪពុករបស់គាត់បានឃើញគាត់ ក៏មានចិត្តអាណិតអាសូរ ហើយរត់ទៅឱបកគាត់ ទាំងថើបទៀតផង។
ក្រឹត្យវិន័យបានចូលមក ដើម្បីឲ្យការបំពានកើនឡើង ប៉ុន្តែកន្លែងណាដែលបាបកើនឡើង ព្រះគុណក៏កើនឡើងរឹតតែច្រើនទៅទៀត
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្កនោះ នឹងឃ្វាលពួកគេ ហើយនាំពួកគេទៅកាន់ប្រភពទឹកនៃជីវិត។ ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ”៕