Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 1:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ឥឡូវនេះ​មក៍! ឲ្យ​ពួកយើង​ជជែកវែកញែក​គ្នា​។ ទោះបីជា​បាប​របស់អ្នករាល់គ្នា​បាន​ដូចជា​ពណ៌ក្រហមឆ្អៅ​ក៏ដោយ ក៏​វា​នឹង​បានស​ដូច​ហិមៈ ទោះបីជា​វា​ក្រហម​ដូចជា​ពណ៌ក្រហមជាំ​ក៏ដោយ ក៏​វា​នឹង​បាន​ស​ដូច​រោមចៀម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ មក​ចុះ យើង​នឹង​ពិភាក្សា​ជា‌មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​អ្នក ដូច​ជា​ពណ៌​ក្រហម​ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ ចូរ​មក​យើង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បី​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ខ្មៅ​កខ្វក់ យ៉ាង​ណា​ក្ដី ក៏​វា​នឹង​ប្រែ​ទៅ​ជា ស ដូច​សំឡី​វិញ​ដែរ ហើយ​ទោះ​បី​វា​មាន​ពណ៌​ខ្មៅ​យ៉ាង​ណា​ក៏​ដោយ វា​នឹង​ប្រែ​ជា ស​ដូច​កប្បាស។

សូមមើលជំពូក ចម្លង




អេសាយ 1:18
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ជម្រះ​ទូលបង្គំ​ដោយ​មែកហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះស្អាត សូម​លាងសម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​ហិមៈ​។


សូម​បាំង​ព្រះភក្ត្រ​របស់ព្រះអង្គ​ពី​បាប​ទាំងឡាយ​របស់ទូលបង្គំ សូម​លុប​អំពើទុច្ចរិត​ទាំងអស់​របស់ទូលបង្គំ​ចេញ​ផង​។


បណ្ដា​មេដឹកនាំ​របស់អ្នក​ជា​អ្នក​បះបោរ និង​ជា​គូកន​របស់​ពួក​ចោរ​; ពួកគេ​គ្រប់គ្នា​ស្រឡាញ់​សំណូក ហើយ​ដេញតាម​ជំនូន ពួកគេ​មិន​រកយុត្តិធម៌​ឲ្យ​កូនកំព្រា ហើយ​រឿងក្ដី​របស់​ស្ត្រីមេម៉ាយ​ក៏​មិន​មក​នៅចំពោះ​ពួកគេ​ដែរ​។


ព្រះយេហូវ៉ា​នឹង​ក្រោកឡើង​ដើម្បី​តវ៉ាក្ដី ក៏​នឹង​ឈរឡើង​ដើម្បី​ជំនុំជម្រះ​ប្រជារាស្ត្រ​។


“កោះ​ទាំងឡាយ​អើយ ចូរ​នៅស្ងៀម​នៅមុខ​យើង​ចុះ​! ជាតិសាសន៍​នានា​អើយ ចូរ​មាន​កម្លាំង​ជាថ្មី​! ចូរឲ្យ​គេ​ចូលមកជិត រួច​ឲ្យ​គេ​និយាយ​ចុះ​! ចូរឲ្យ​ពួកយើង​ចូលទៅ​ជាមួយគ្នា​សម្រាប់​ការកាត់ក្ដី​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “ចូរ​បង្ហាញ​រឿងក្ដី​របស់អ្នករាល់គ្នា​មក៍​!”។ ព្រះមហាក្សត្រ​នៃ​យ៉ាកុប​មានបន្ទូលថា​៖ “ចូរ​នាំ​ភស្តុតាង​របស់អ្នករាល់គ្នា​មក៍​!”។


យើង​បាន​លុប​ការបំពាន​របស់អ្នក​ចេញ ដូចជា​ពពកដ៏ក្រាស់ ក៏​បាន​លុប​បាប​របស់អ្នក​ចេញ ដូចជា​អ័ព្ទ​ផង​។ ចូរ​ត្រឡប់មក​ឯ​យើង​វិញ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​!


ព្រះអង្គដែល​បញ្ជាក់ថា​ខ្ញុំ​ឥតទោស ព្រះអង្គគង់​នៅជិត​; តើ​នរណា​អាច​តតាំង​នឹង​ខ្ញុំ​បាន​? ចូរឲ្យ​ពួកយើង​ឈរឡើង​ជាមួយគ្នា​! តើ​នរណា​ជា​អ្នកចោទប្រកាន់​ខ្ញុំ​? ចូរឲ្យ​អ្នកនោះ​ចូលមកជិត​ខ្ញុំ​!


ចូរឲ្យ​មនុស្ស​អាក្រក់​បោះបង់​ផ្លូវ​របស់ខ្លួន​ចោល ចូរឲ្យ​មនុស្ស​ទុច្ចរិត​បោះបង់​គំនិត​របស់ខ្លួន​ចោល ហើយ​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ នោះ​ព្រះអង្គ​នឹង​អាណិតមេត្តា​ពួកគេ ក៏​ឲ្យ​ពួកគេ​ត្រឡប់មក​រក​ព្រះ​របស់ពួកយើង​វិញ ដ្បិត​ព្រះអង្គ​នឹង​លើកលែងទោស​ជាបរិបូរ​។


ប៉ូល​ក៏​ចូលទៅ​ក្នុង​សាលាប្រជុំ តាម​ទម្លាប់​របស់គាត់ ហើយ​ជជែក​ជាមួយ​ពួកគេ​ពី​គម្ពីរ​ក្នុង​បី​ថ្ងៃសប្ប័ទ


គាត់​តែងតែ​ជជែក​នៅក្នុង​សាលាប្រជុំ​រៀងរាល់​ថ្ងៃសប្ប័ទ ហើយ​បញ្ចុះបញ្ចូល​ជនជាតិយូដា និង​ជនជាតិក្រិក​។


ប៉ុន្តែ​នៅពេល​ប៉ូល​ជជែកវែកញែក​អំពី​សេចក្ដីសុចរិតយុត្តិធម៌ ការគ្រប់គ្រងចិត្ត និង​ការជំនុំជម្រះ​ដែល​រៀបនឹងមក ភេលីច​ក៏​ភ័យខ្លាច ហើយ​មានប្រសាសន៍ថា​៖ “ឥឡូវនេះ ចូរ​ត្រឡប់ទៅវិញ​ចុះ​។ កាលណា​មាន​ពេល ខ្ញុំ​នឹង​ហៅ​អ្នក​មក​ទៀត”។


ក្រឹត្យវិន័យ​បាន​ចូលមក ដើម្បីឲ្យ​ការបំពាន​កើនឡើង ប៉ុន្តែ​កន្លែងណាដែល​បាប​កើនឡើង ព្រះគុណ​ក៏​កើនឡើងរឹតតែច្រើនទៅទៀត


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម