Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 1:13 - ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ ព្រះយេហូវ៉ា​ទ្រង់​ឆ្លើយ​នឹង​ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​នោះ ដោយ​ពាក្យ​ល្អ និង​ពាក្យ​នៃ​ការកម្សាន្តចិត្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌យេហូវ៉ា​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កម្សាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​លើក​ទឹក​ចិត្ត និង​សម្រាល​ទុក្ខ​ទេវតា*​ដែល​និយាយ​ជា​មួយ​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ដោយ​ពាក្យ​ល្អ គឺ​ជា​ពាក្យ​កំសាន្ត ដល់​ទេវតា​ដែល​ពោល​មក​ខ្ញុំ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 អុលឡោះ‌តាអាឡា​មាន​បន្ទូល​លើក​ទឹក​ចិត្ត និង​សំរាល​ទុក្ខ​ម៉ាឡា‌អ៊ីកាត់​ដែល​និយាយ​ជា​មួយ​ខ្ញុំ។

សូមមើលជំពូក ចម្លង




សាការី 1:13
14 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឃើញ​ផ្លូវ​របស់គេ ប៉ុន្តែ​យើង​នឹង​ប្រោស​គេ​ឲ្យជា​; យើង​នឹង​នាំផ្លូវ​គេ ហើយ​ធ្វើឲ្យមាន​ការកម្សាន្តចិត្ត​ឡើងវិញ​ដល់​គេ និង​ដល់​អ្នក​កាន់ទុក្ខ​របស់គេ


មាន​ម្នាក់​និយាយ​នឹង​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​ថា​៖ “តើ​រហូតដល់​ពេលណា ទើបជា​ចុងបញ្ចប់​នៃ​កិច្ចការដ៏អស្ចារ្យ​ទាំងនេះ​?”។


ពេលនោះ ខ្ញុំ​សួរថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ តើ​ទាំងនេះ​ជា​អ្វី​?”។ ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ ក៏​ប្រាប់​ខ្ញុំ​ថា​៖ “ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា ទាំងនេះ​ជា​អ្វី”។


ទូតសួគ៌​ដែល​និយាយ​នឹង​ខ្ញុំ​ក៏​ត្រឡប់មកវិញ ហើយ​ដាស់​ខ្ញុំ​ឡើង ដូចជា​មនុស្ស​ដែល​ត្រូវគេ​ដាស់​ពី​ដំណេក​របស់ខ្លួន​។


“ព្រះយេហូវ៉ា​នៃ​ពលបរិវារ​មានបន្ទូល​ដូច្នេះ​ថា​: ‘ការតមអាហារ​នៃ​ខែ​ទីបួន ការតមអាហារ​នៃ​ខែ​ទីប្រាំ ការតមអាហារ​នៃ​ខែ​ទីប្រាំពីរ និង​ការតមអាហារ​នៃ​ខែ​ទីដប់ នឹង​ត្រឡប់ជា​សេចក្ដីរីករាយ និង​អំណរ ហើយ​ជា​ពិធីបុណ្យ​ដ៏រីករាយ​ដល់​វង្សត្រកូល​យូដា​វិញ ដូច្នេះ​ចូរ​ស្រឡាញ់​សេចក្ដីពិត និង​សេចក្ដីសុខសាន្ត​ចុះ’។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម