Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 9:4 - ព្រះគម្ពីរខ្មែរសាកល

4 ជាការពិត អ្នកណា​ដែល​រួម​ជាមួយ​មនុស្សរស់​ទាំងអស់ អ្នកនោះ​មាន​សង្ឃឹម ដ្បិត​ឆ្កែ​រស់​ប្រសើរ​ជាង​តោ​ងាប់​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​អ្នក​ណា ដែល​នៅ​ជាប់​ក្នុង​ពួក​មនុស្ស​រស់​នៅ​ឡើយ ពី​ព្រោះ​ថា សូម្បី​តែ​ឆ្កែ​រស់ គង់​វិសេស​ជាង​សិង្ហ​ស្លាប់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ទោះ​ជា​យ៉ាង​ណា​ក្ដី ដរាប​ណា​នៅ​មាន​ជីវិត នៅ​តែ​មាន​សេចក្ដី​សង្ឃឹម ដ្បិត​ឆ្កែ​ដែល​នៅ​រស់​ប្រសើរ​ជាង​សិង្ហ​ងាប់។

សូមមើលជំពូក ចម្លង




សាស្តា 9:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ហើយ ជាការ​អាក្រក់​មួយ​ក្នុង​ការទាំងអស់​ដែល​ត្រូវបាន​ធ្វើ​នៅក្រោម​ថ្ងៃ គឺ​មាន​វាសនា​តែមួយ​សម្រាប់​មនុស្ស​ទាំងអស់​។ លើសពីនេះទៅទៀត ចិត្ត​របស់​មនុស្សលោក​ពេញ​ដោយ​សេចក្ដី​អាក្រក់ ហើយ​មាន​ភាពចម្កួត​នៅក្នុង​ចិត្ត​អស់មួយជីវិត​របស់ពួកគេ រួច​ក្រោយមក ពួកគេ​ទៅឯ​មនុស្ស​ស្លាប់​។


ដ្បិត​មនុស្ស​រស់​ដឹង​ថា​ពួកគេ​នឹង​ស្លាប់ រីឯ​មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​ឡើយ ហើយ​គ្មាន​រង្វាន់​ដល់​ពួកគេ​ទៀត​ដែរ ពីព្រោះ​ការនឹកចាំ​អំពី​ពួកគេ​ត្រូវបាន​ភ្លេច​ហើយ​។


ជាការពិត ស្ថានមនុស្សស្លាប់​អរព្រះគុណ​ព្រះអង្គ​មិនបានទេ ហើយ​សេចក្ដីស្លាប់​ក៏​សរសើរតម្កើង​ព្រះអង្គ​មិនបាន​ដែរ​; អ្នកដែល​ចុះទៅ​រណ្ដៅមរណៈ​នឹង​សង្ឃឹម​លើ​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​មិនបានឡើយ​;


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម