គាត់រើចេញពីទីនោះ ហើយជីកអណ្ដូងមួយទៀត។ លើកនេះ ពួកគេមិនបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះទេ ដូច្នេះគាត់ដាក់ឈ្មោះវាថា រេហូបូត ដោយនិយាយថា៖ “ឥឡូវនេះ ព្រះយេហូវ៉ាបានពង្រីកកន្លែងឲ្យពួកយើងហើយ ដូច្នេះយើងនឹងចម្រើនឡើងនៅក្នុងទឹកដីនេះ”។
អេសាយ 54:3 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកនឹងរីកសាយទៅខាងស្ដាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងកាន់កាប់ប្រជាជាតិនានា ព្រមទាំងធ្វើឲ្យមានមនុស្សរស់នៅក្នុងទីក្រុងដែលស្ងាត់ជ្រងំផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកនឹងបានរានទីចេញទៅខាងស្តាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងចាប់បាន អស់ទាំងសាសន៍ជារបស់ផងខ្លួន និងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់ បានមានមនុស្សអាស្រ័យនៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ នឹងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន នឹងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។ អាល់គីតាប ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។ |
គាត់រើចេញពីទីនោះ ហើយជីកអណ្ដូងមួយទៀត។ លើកនេះ ពួកគេមិនបានឈ្លោះប្រកែកគ្នាអំពីអណ្ដូងនោះទេ ដូច្នេះគាត់ដាក់ឈ្មោះវាថា រេហូបូត ដោយនិយាយថា៖ “ឥឡូវនេះ ព្រះយេហូវ៉ាបានពង្រីកកន្លែងឲ្យពួកយើងហើយ ដូច្នេះយើងនឹងចម្រើនឡើងនៅក្នុងទឹកដីនេះ”។
ពូជពង្សរបស់អ្នកនឹងបានដូចជាធូលីនៃផែនដី ហើយអ្នកនឹងរីកសាយទៅទិសខាងលិច ទិសខាងកើត ទិសខាងជើង និងទិសខាងត្បូង; ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈអ្នក និងតាមរយៈពូជពង្សរបស់អ្នក។
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
ព្រះយេហូវ៉ានឹងអាណិតមេត្តាយ៉ាកុប ក៏នឹងជ្រើសរើសអ៊ីស្រាអែលម្ដងទៀត ព្រមទាំងដាក់ពួកគេនៅក្នុងទឹកដីរបស់ខ្លួនវិញ នោះជនបរទេសនឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងវង្សត្រកូលយ៉ាកុប។
ប្រជាជាតិនានានឹងយកពួកគេមក ហើយនាំទៅកន្លែងរបស់ពួកគេវិញ នោះវង្សត្រកូលអ៊ីស្រាអែលនឹងទទួលប្រជាជាតិនានាជាមរតកនៅក្នុងទឹកដីរបស់ព្រះយេហូវ៉ា គឺទុកជាទាសករប្រុស និងជាទាសករស្រី។ ពួកគេនឹងចាប់អ្នកដែលចាប់ពួកគេជាឈ្លើយសឹក មកជាឈ្លើយសឹកវិញ ក៏នឹងត្រួតត្រាលើពួកអ្នកដែលសង្កត់សង្កិនពួកគេផង។
ព្រះយេហូវ៉ាអើយ ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើង ព្រះអង្គបានធ្វើឲ្យប្រជាជាតិនេះកើនឡើងហើយ! ព្រះអង្គបានទទួលការលើកតម្កើងសិរីរុងរឿង! ព្រះអង្គបានពង្រីកអស់ទាំងព្រំដែននៃទឹកដីហើយ!
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ផលពីការនឿយហត់របស់អេហ្ស៊ីប និងកម្រៃរបស់អេត្យូពី ព្រមទាំងជនជាតិសាបាជាមនុស្សមានមាឌធំ នឹងឆ្លងមកឯអ្នក ក៏នឹងទៅជារបស់អ្នក។ ពួកគេនឹងទៅតាមអ្នក ពួកគេនឹងឆ្លងមកទាំងជាប់ច្រវាក់ ហើយក្រាបចុះនៅចំពោះអ្នក ទាំងសារភាពដល់អ្នកថា: ‘ព្រះគង់នៅក្នុងអ្នកជាប្រាកដ! គ្មានអ្នកណាទៀតឡើយ! គ្មានព្រះណាឡើយ!’”។
ពូជពង្សរបស់អ្នកនឹងបានច្រើនដូចខ្សាច់ កូនចៅពីខ្លួនរបស់អ្នកនឹងបានច្រើនដូចគ្រាប់ខ្សាច់; ឈ្មោះរបស់ពួកគេនឹងមិនត្រូវបានកាត់ចេញឡើយ ក៏មិនត្រូវបានបំផ្លាញពីមុខយើងដែរ”។
មើល៍! អ្នកទាំងនេះនឹងមកពីទីឆ្ងាយ; មើល៍! អ្នកទាំងនេះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយអ្នកទាំងនេះក៏នឹងមកពីដែនដីស៊ីនីមដែរ”។
ព្រះយេហូវ៉ាមានបន្ទូលដូច្នេះថា៖ “ក្នុងវេលានៃការសន្ដោស យើងបានឆ្លើយនឹងអ្នក; ក្នុងថ្ងៃនៃសេចក្ដីសង្គ្រោះ យើងបានជួយអ្នក។ យើងនឹងរក្សាអ្នក ហើយតាំងអ្នកឡើងទុកជាសម្ពន្ធមេត្រីដល់បណ្ដាជន ដើម្បីស្ដារទឹកដីនេះឡើងវិញ ដើម្បីកាន់កាប់មរតកដែលជាទីស្ងាត់ជ្រងំ
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
ជាការពិត ព្រះយេហូវ៉ាសព្វព្រះហឫទ័យនឹងកម្ទេចលោក ព្រះអង្គទ្រង់ធ្វើឲ្យលោកឈឺចាប់។ កាលណាលោកយកជីវិតរបស់ខ្លួនធ្វើជាតង្វាយលោះទោស លោកក៏នឹងឃើញពូជពង្សរបស់លោក ហើយលោកនឹងធ្វើឲ្យអាយុលោកវែង; សេចក្ដីត្រេកអររបស់ព្រះយេហូវ៉ានឹងចម្រើនឡើងតាមរយៈដៃរបស់លោក។
មើល៍! អ្នកនឹងកោះហៅប្រជាជាតិមួយដែលអ្នកមិនស្គាល់ ហើយប្រជាជាតិមួយដែលមិនស្គាល់អ្នក នឹងរត់មករកអ្នក ដោយសារតែព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក គឺអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពីព្រោះព្រះអង្គបានលើកតម្កើងសិរីរុងរឿងដល់អ្នកហើយ”។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ក៏ប៉ុន្តែខ្ញុំសូមសួរថា ពួកគេមិនដែលឮទេ មែនទេ? ពួកគេប្រាកដជាឮ ដ្បិត “សំឡេងរបស់គេចេញទៅពាសពេញផែនដី ហើយពាក្យរបស់គេក៏ចេញទៅដល់ចុងបំផុតនៃពិភពលោក”។
ប្រសិនបើការបំពានរបស់ពួកគេជាភាពសម្បូរដល់មនុស្សលោក ហើយការបរាជ័យរបស់ពួកគេជាភាពសម្បូរដល់សាសន៍ដទៃទៅហើយ ចុះការគ្រប់ចំនួនរបស់ពួកគេ តើនឹងលើសជាងអម្បាលម៉ានទៅទៀត!
ប្រសិនបើអ្នករាល់គ្នាកាន់ខ្ជាប់នូវជំនឿមែន ទាំងត្រូវបានចាក់គ្រឹះ ហើយមាំមួន ដោយមិនរង្គើចេញពីសេចក្ដីសង្ឃឹមនៃដំណឹងល្អដែលអ្នករាល់គ្នាបានឮ។ គឺដំណឹងល្អនេះ ដែលត្រូវបានប្រកាសដល់មនុស្សលោកទាំងអស់នៅក្រោមមេឃ ហើយខ្ញុំ ប៉ូល បានក្លាយជាអ្នកបម្រើដំណឹងល្អនេះដែរ។