Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 49:12 - ព្រះគម្ពីរខ្មែរសាកល

12 មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទីឆ្ងាយ​; មើល៍! អ្នកទាំងនេះ​នឹង​មក​ពី​ទិសខាងជើង និង​ពី​ទិសខាងលិច ហើយ​អ្នកទាំងនេះ​ក៏​នឹង​មក​ពី​ដែនដី​ស៊ីនីម​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 មើល៍! ពួក​នេះ​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​មើល៍! ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​លិច ហើយ​មួយ​នេះ​មក​ពី​ស្រុក​ស៊ីយេន ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 មើល ពួក​នេះ​នឹង​មក​ពី​ទី​ចំងាយ ហើយ​មើល ពួក​នោះ​នឹង​មក​ពី​ទិស​ខាង​ជើង នឹង​ពី​ទិស​ខាង​លិច ហើយ​ពួក​១​នេះ​ពី​ស្រុក​ស៊ីនីម

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មើល​ហ្ន៎! ពួក​គេ​មក​ពី​ឆ្ងាយ​ណាស់ អ្នក​ខ្លះ​មក​ពី​ខាង​ជើង អ្នក​ខ្លះ​មក​ពី​ខាង​លិច អ្នក​ខ្លះ​ទៀត​មក​ពី​ស្រុក​ខាង​ត្បូង។

សូមមើលជំពូក ចម្លង




អេសាយ 49:12
24 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ចុងបំផុត​នៃ​ផែនដី​នឹង​នឹកចាំ​អំពី​ព្រះយេហូវ៉ា ហើយ​ត្រឡប់មក​រក​ព្រះអង្គ​វិញ អស់ទាំង​ពូជសាសន៍​នៃ​ប្រជាជាតិ​នានា​នឹង​ថ្វាយបង្គំ​នៅចំពោះ​ព្រះអង្គ​។


សូមឲ្យ​ព្រះនាម​របស់ទ្រង់​ស្ថិតនៅ​ជារៀងរហូត សូមឲ្យ​ព្រះនាម​របស់ទ្រង់​នៅគង់វង្ស​ដរាបណា​នៅ​មាន​ព្រះអាទិត្យ​! សូមឲ្យ​មនុស្ស​ឲ្យពរ​ខ្លួនឯង​ដោយនូវ​ទ្រង់ សូមឲ្យ​ប្រជាជាតិ​ទាំងអស់​ហៅ​ទ្រង់​ថាមានព្រះពរ​!


ព្រះអង្គ​នឹង​លើក​ទង់សញ្ញា​មួយ​ឡើង​សម្រាប់​ប្រជាជាតិ​នានា ហើយ​កោះហៅ​អ្នកដែល​ត្រូវបាន​បណ្ដេញចេញ​នៃ​អ៊ីស្រាអែល ក៏​នឹង​ប្រមូល​អ្នកដែល​ខ្ចាត់ខ្ចាយ​នៃ​យូដា ពី​ជ្រុង​ទាំង​បួន​នៃ​ផែនដី​។


អស់អ្នក​នៅ​ចុងបំផុត​នៃ​ផែនដី​អើយ ចូរ​បែរមក​រក​យើង ហើយ​ទទួល​ការ​សង្គ្រោះ​ចុះ​! ដ្បិត​យើង​ហ្នឹងហើយ គឺជា​ព្រះ គ្មានអ្នកណា​ទៀត​ឡើយ​។


កោះ​ទាំងឡាយ​អើយ ចូរ​ស្ដាប់​ខ្ញុំ​ចុះ​! ជាតិសាសន៍​នានា​ដែល​នៅ​ឆ្ងាយ​អើយ ចូរ​ប្រុងស្ដាប់​ចុះ​! ព្រះយេហូវ៉ា​បាន​ត្រាស់ហៅ​ខ្ញុំ​តាំងពី​ផ្ទៃម្ដាយ ព្រះអង្គ​បាន​លើកឡើង​នូវ​ឈ្មោះ​ខ្ញុំ​តាំងពី​ក្នុង​ពោះ​ម្ដាយ​ខ្ញុំ​។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់​ប្រមូលគ្នា​មករក​អ្នក”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “ដោយនូវ​ជីវិត​យើង អ្នក​នឹង​បាន​ប្រដាប់​ដោយ​ពួកគេ​ទាំងអស់គ្នា​ជាប្រាកដ ដូចជា​គ្រឿងអលង្ការ ហើយ​តុបតែង​ខ្លួន​ដោយ​អ្នកទាំងនោះ ដូចជា​កូនក្រមុំ​។


មើល៍! អ្នក​នឹង​កោះហៅ​ប្រជាជាតិ​មួយ​ដែល​អ្នក​មិន​ស្គាល់ ហើយ​ប្រជាជាតិ​មួយ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់មក​រក​អ្នក ដោយសារតែ​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នក គឺ​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល ពីព្រោះ​ព្រះអង្គ​បាន​លើកតម្កើងសិរីរុងរឿង​ដល់​អ្នក​ហើយ”។


នោះ​ពួកគេ​នឹង​កោតខ្លាច​ព្រះនាម​របស់​ព្រះយេហូវ៉ា​ពី​តំបន់ថ្ងៃលិច ក៏​នឹង​កោតខ្លាច​សិរីរុងរឿង​របស់ព្រះអង្គ​ពី​តំបន់ថ្ងៃរះ​; ដ្បិត​ព្រះអង្គ​នឹង​យាង​មក​ដូចជា​ទឹកជំនន់​ដែល​ជន់លិច ដែល​ខ្យល់​របស់​ព្រះយេហូវ៉ា​រុញ​វា​មក​។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។


“នៅ​ថ្ងៃ​នោះ ប្រជាជាតិ​ជាច្រើន​នឹង​រួម​ជាមួយ​ព្រះយេហូវ៉ា រួច​ពួកគេ​នឹង​បានជា​ប្រជារាស្ត្រ​របស់​យើង ហើយ​យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​អ្នក”។ នោះ​អ្នក​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នក​។


ចំណែកឯ​ពួកអ្នកដែល​នៅឆ្ងាយ​នឹង​មក ហើយ​សាងសង់​ព្រះវិហារ​របស់​ព្រះយេហូវ៉ា​ដែរ’។ នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​ឯ​អ្នករាល់គ្នា ហើយ​ការនេះ​នឹង​កើតឡើង ប្រសិនបើ​អ្នករាល់គ្នា​ស្ដាប់ដោយប្រុងប្រយ័ត្ន​តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​របស់អ្នករាល់គ្នា”៕


ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា មាន​មនុស្ស​ជាច្រើន​នឹង​មក​ពី​ទិសខាងកើត និង​ទិសខាងលិច ហើយ​អង្គុយ​ជាមួយ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប​នៅក្នុង​អាណាចក្រស្ថានសួគ៌​។


មាន​មនុស្ស​នឹង​មក​ពី​ទិសខាងកើត ទិសខាងលិច ទិសខាងជើង និង​ទិសខាងត្បូង ហើយ​អង្គុយ​នៅក្នុង​អាណាចក្រ​របស់​ព្រះ។


ទូតសួគ៌​ទីប្រាំពីរ​ផ្លុំត្រែឡើង នោះ​មាន​សំឡេង​យ៉ាងខ្លាំង​នៅ​លើមេឃ ពោលឡើងថា​៖ “អាណាចក្រ​របស់​ពិភពលោក បាន​ត្រឡប់ជា​របស់​ព្រះអម្ចាស់​នៃយើង និង​ព្រះ​គ្រីស្ទ​របស់​ព្រះអង្គ​ហើយ​។ ព្រះអង្គ​នឹង​គ្រងរាជ្យ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​!”។


បន្ទាប់ពីការទាំងនេះ ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ដែល​គ្មានអ្នកណា​អាច​រាប់​បាន ដែល​មកពី​អស់ទាំង​ប្រជាជាតិ កុលសម្ព័ន្ធ ជនជាតិ និង​ភាសា ឈរ​នៅមុខ​បល្ល័ង្ក និង​នៅមុខ​កូនចៀម​។ ពួកគេ​ពាក់​អាវវែង​ពណ៌ស ទាំង​កាន់​ធាង​លម៉ើ​នៅ​ដៃ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម