Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 14:2 - ព្រះគម្ពីរខ្មែរសាកល

2 ប្រជាជាតិ​នានា​នឹង​យក​ពួកគេ​មក ហើយ​នាំ​ទៅ​កន្លែង​របស់ពួកគេ​វិញ នោះ​វង្សត្រកូល​អ៊ីស្រាអែល​នឹង​ទទួល​ប្រជាជាតិនានា​ជាមរតក​នៅក្នុង​ទឹកដី​របស់​ព្រះយេហូវ៉ា គឺ​ទុកជា​ទាសករប្រុស និង​ជា​ទាសករស្រី​។ ពួកគេ​នឹង​ចាប់​អ្នកដែល​ចាប់​ពួកគេ​ជាឈ្លើយសឹក មកជាឈ្លើយសឹក​វិញ ក៏​នឹង​ត្រួតត្រា​លើ​ពួកអ្នកដែល​សង្កត់សង្កិន​ពួកគេ​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រា‌អែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់ព្រះ‌អម្ចាស់ អ៊ីស្រា‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសា‌ទាសី។ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រាអែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះ‌យេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់‌គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់‌សង្កិន​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ជាតិ​សាសន៍​នានា​នឹង​ជួយ​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​វិល​ត្រឡប់​ទៅ​មាតុ‌ភូមិ​របស់​ខ្លួន​វិញ។ នៅ​លើ​ទឹក​ដី​របស់អុលឡោះ‌តាអាឡា អ៊ីស្រ‌អែល​នឹង​យក​អ្នក​ទាំង​នោះ​ធ្វើ​ជា​ទាសករ។ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​ចាប់​អស់​អ្នក​ដែល​បាន​ចាប់​ពួក​គេ​ទៅ​ជា​ឈ្លើយ យក​មក​ជា​ឈ្លើយ​វិញ ហើយ​យក​អស់​អ្នក​ដែល​ធ្លាប់​សង្កត់‌សង្កិន​ខ្លួន ធ្វើ​ជា​ចំណុះ​វិញ។

សូមមើលជំពូក ចម្លង




អេសាយ 14:2
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ទាំង​ចាប់​ឈ្លើយសឹក​នាំទៅ ព្រះអង្គ​បាន​ទទួល​អំណោយ​ពី​មនុស្ស គឺ​សូម្បីតែ​ពី​មនុស្ស​បះបោរ ដើម្បីឲ្យ​ព្រះយេហូវ៉ា​ជា​ព្រះ​បាន​គង់នៅ​ទីនោះ​!


នៅ​គ្រា​នោះ នឹង​មាន​តង្វាយ​ត្រូវបាន​នាំមក​ថ្វាយ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ ពី​ជាតិសាសន៍​ដែល​មានមាឌខ្ពស់ ហើយ​មានស្បែករលោង និង​ពី​ជាតិសាសន៍​ដ៏​គួរឲ្យខ្លាច​ទាំងជិតទាំងឆ្ងាយ ជា​ប្រជាជាតិ​ខ្លាំងពូកែ ហើយ​ជាន់ឈ្លី​គ្រប់កន្លែង ដែល​ទឹកដី​របស់ពួកគេ​មាន​ទន្លេ​ហូរកាត់ គឺ​មកដល់​ភ្នំ​ស៊ីយ៉ូន​ជា​កន្លែង​របស់​ព្រះនាម​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​៕


“ជនជាតិអាស្ស៊ីរី​នឹង​ដួល​ដោយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស ហើយ​ដាវ​ដែល​មិនមែន​ជារបស់​មនុស្ស នឹង​ស៊ីបំផ្លាញ​ពួកគេ​។ ពួកគេ​នឹង​រត់គេច​ពីចំពោះ​ដាវ​មិនបានឡើយ ហើយ​ពួក​មនុស្សកំលោះ​របស់ពួកគេ​នឹង​ត្រូវបានធ្វើឲ្យទៅជា​ទាសករបម្រើ​។


ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ផលពីការនឿយហត់​របស់​អេហ្ស៊ីប និង​កម្រៃ​របស់​អេត្យូពី ព្រមទាំង​ជនជាតិសាបា​ជា​មនុស្ស​មាន​មាឌធំ នឹង​ឆ្លងមក​ឯ​អ្នក ក៏​នឹង​ទៅជា​របស់​អ្នក​។ ពួកគេ​នឹង​ទៅតាម​អ្នក ពួកគេ​នឹង​ឆ្លងមក​ទាំង​ជាប់​ច្រវាក់ ហើយ​ក្រាបចុះ​នៅចំពោះ​អ្នក ទាំង​សារភាព​ដល់​អ្នក​ថា​: ‘ព្រះ​គង់នៅ​ក្នុង​អ្នក​ជាប្រាកដ​! គ្មានអ្នកណា​ទៀត​ឡើយ​! គ្មាន​ព្រះ​ណាឡើយ​!’”។


ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​លើក​ដៃ​ទៅ​ប្រជាជាតិ​នានា ក៏​នឹង​លើក​ទង់សញ្ញា​របស់យើង​ឡើង​ដល់​ជាតិសាសន៍​ទាំងឡាយ នោះ​ពួកគេ​នឹង​នាំ​ពួក​កូនប្រុស​របស់អ្នក​មក​ដោយ​នៅនឹង​ដើមទ្រូង ហើយ​លី​ពួក​កូនស្រី​របស់អ្នក​នៅលើ​ស្មា​។


ស្ដេច​នឹង​ធ្វើជា​ឪពុកចិញ្ចឹម​របស់អ្នក ហើយ​មហេសី​នឹង​ធ្វើជា​មេដោះ​របស់អ្នក​; ពួកគេ​នឹង​ក្រាបមុខដល់ដី​នៅចំពោះ​អ្នក ហើយ​លិទ្ធ​ធូលី​នៅ​ជើង​របស់អ្នក​។ ពេលនោះ អ្នក​នឹង​ដឹង​ថា យើង​ជា​យេហូវ៉ា​។ អ្នកដែល​ទន្ទឹងរង់ចាំ​យើង​នឹង​មិន​អាម៉ាស់មុខ​ឡើយ”។


យ៉ាងណាមិញ ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “ទោះបីជា​ឈ្លើយសឹក​របស់​មនុស្ស​ខ្លាំងពូកែ​ក៏ដោយ ក៏​នឹង​ត្រូវបាន​យកចេញ​ដែរ ហើយ​រំពា​របស់​មនុស្ស​កាចសាហាវ​ក៏​នឹង​ត្រូវបាន​រំដោះ​ផង ពីព្រោះ​យើង​នឹង​តតាំង​នឹង​អ្នកដែលតតាំង​នឹង​អ្នក យើង​នឹង​សង្គ្រោះ​កូនចៅ​របស់អ្នក​។


ដ្បិត​អ្នក​នឹង​រីកសាយ​ទៅ​ខាងស្ដាំ និង​ខាងឆ្វេង ហើយ​ពូជពង្ស​របស់អ្នក​នឹង​កាន់កាប់​ប្រជាជាតិ​នានា ព្រមទាំង​ធ្វើឲ្យ​មាន​មនុស្ស​រស់នៅ​ក្នុង​ទីក្រុង​ដែល​ស្ងាត់ជ្រងំ​ផង​។


ពួក​កូនចៅ​របស់​អ្នកដែល​ធ្វើបាប​អ្នក នឹង​មក​ឱនចុះ​នៅចំពោះ​អ្នក អស់អ្នក​ដែល​ធ្លាប់​មើលងាយ​អ្នក នឹង​ក្រាបចុះ​នៅទៀប​បាតជើង​របស់អ្នក​។ ពួកគេ​នឹង​ហៅ​អ្នក​ថា “ទីក្រុង​របស់​ព្រះយេហូវ៉ា” ក៏​នឹង​ហៅថា “ស៊ីយ៉ូន​របស់​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល”។


ចូរ​ងើបភ្នែកឡើង​មើល​ជុំវិញ​ចុះ​! ពួកគេ​ទាំងអស់គ្នា​មូលគ្នា​មករក​អ្នក កូនប្រុស​ៗ​របស់អ្នក​នឹង​មក​ពី​ទីឆ្ងាយ កូនស្រី​ៗ​របស់អ្នក​នឹង​ត្រូវបាន​បី​នៅលើ​ភ្លៅ​។


ពួក​សាសន៍ដទៃ​នឹង​ឈរឡើង ឃ្វាល​ហ្វូងចៀម​របស់អ្នករាល់គ្នា ជនបរទេស​នឹងក្លាយជា​អ្នកភ្ជួររាស់​របស់អ្នករាល់គ្នា និង​ជា​អ្នកថែចម្ការទំពាំងបាយជូរ​របស់អ្នករាល់គ្នា​។


ដ្បិត​ព្រះយេហូវ៉ា​មានបន្ទូល​ដូច្នេះ​ថា​៖ “មើល៍! យើង​នឹង​បន្លាយ​សេចក្ដីសុខសាន្ត​ដូចជា​ទន្លេ​ដល់​នាង យើង​នឹង​បន្លាយ​សិរីរុងរឿង​នៃ​ប្រជាជាតិ​នានា​ដូចជា​ទឹកជ្រោះ​ជន់លិច​ដល់​នាង​។ អ្នករាល់គ្នា​នឹង​បៅ អ្នករាល់គ្នា​នឹង​ត្រូវបាន​ព​នៅ​ចំហៀងខ្លួន ព្រមទាំង​ត្រូវបាន​ថ្នាក់ថ្នម​នៅលើ​ភ្លៅ​ផង​។


ប៉ុន្តែ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត​នឹង​ទទួល​រាជ្យ​នោះ ហើយ​កាន់កាប់​រាជ្យ​នោះ​ជារៀងរហូត គឺ​ជារៀងរហូតអស់កល្បជានិច្ច’។


គ្រប់ទាំង​សាច់​អើយ ចូរ​ស្ងៀម​នៅចំពោះ​ព្រះយេហូវ៉ា ដ្បិត​ព្រះអង្គ​បាន​តើនឡើង​ពី​ដំណាក់​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ហើយ​៕


ដ្បិត​មើល៍! ខ្ញុំ​នឹង​បក់​ដៃ​របស់ខ្ញុំ​ទាស់នឹង​ពួកគេ ហើយ​ពួកគេ​នឹង​ទៅជា​ជ័យភណ្ឌ​ដល់​ពួក​បាវបម្រើ​របស់ខ្លួន​! នោះ​អ្នករាល់គ្នា​នឹង​ដឹង​ថា ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​ចាត់​ខ្ញុំ​ឲ្យមក​។


ផ្ទុយទៅវិញ ប្រសិនបើ​បាវបម្រើ​នោះ​គិត​ក្នុង​ចិត្ត​ថា​: ‘ចៅហ្វាយ​របស់អញ​ក្រមកដល់’ រួច​ចាប់ផ្ដើម​វាយ​បាវបម្រើ​ទាំងប្រុសទាំងស្រី ព្រមទាំង​ស៊ីផឹក​ស្រវឹង


ពួកគេ​ពេញចិត្ត​នឹង​ធ្វើដូច្នេះ​មែន ហើយ​តាមពិត​ពួកគេ​ជា​កូនបំណុល​របស់​អ្នកទាំងនោះ ដ្បិត​ប្រសិនបើ​សាសន៍ដទៃ​បាន​ទទួលចំណែក​ខាងវិញ្ញាណ​ពី​ជនជាតិយូដា​ទៅហើយ នោះ​ពួកគេ​ក៏​គួរតែ​បម្រើ​ជនជាតិយូដា​ដោយ​របស់របរខាងលោកីយ៍​ដែរ​។


និង​បំផ្លាញ​អស់ទាំង​អំនួត​ដែល​លើកខ្លួនឡើង​ទាស់នឹង​ចំណេះដឹង​របស់​ព្រះ ហើយ​ចាប់​គ្រប់ទាំង​គំនិត​ជាឈ្លើយសឹក​ដើម្បីឲ្យ​ស្ដាប់បង្គាប់​ព្រះ​គ្រីស្ទ


បងប្អូន​អើយ អ្នករាល់គ្នា​ត្រូវបាន​ត្រាស់ហៅ​ដើម្បី​ទទួល​សេរីភាព គ្រាន់តែ​កុំ​ប្រើ​សេរីភាព​នោះ​ទុកជា​ឱកាស​សម្រាប់​សាច់ឈាម​ឡើយ ផ្ទុយទៅវិញ ចូរ​បម្រើ​គ្នាទៅវិញទៅមក​ដោយ​សេចក្ដីស្រឡាញ់


ដូច្នេះ មាន​ចែង​ទុកមក​ថា‍​: “កាល​យាង​ឡើងទៅ​ស្ថានដ៏ខ្ពស់ ព្រះអង្គ​បាន​ចាប់​ពួកឈ្លើយសឹក​នាំទៅ ហើយ​ប្រទាន​អំណោយ​ដល់​មនុស្ស”។


មើល៍! យើង​នឹង​ធ្វើឲ្យ​ពួក​ខាង​សាលាប្រជុំ​របស់​សាតាំង ដែល​ហៅ​ខ្លួនឯង​ថា​ជា​ជនជាតិយូដា ប៉ុន្តែ​តាមពិត​មិនមែនទេ គឺ​ភូតភរ​វិញ​——​មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ពួកគេ​មក​ក្រាប​ថ្វាយបង្គំ​នៅទៀប​ជើង​របស់អ្នក ហើយ​ពួកគេ​នឹង​ដឹង​ថា​យើង​ស្រឡាញ់​អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម