ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
អេសាយ 51:12 - ព្រះគម្ពីរខ្មែរសាកល “យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះដែលកម្សាន្តចិត្តអ្នករាល់គ្នា។ តើអ្នកជានរណា បានជាអ្នកខ្លាចមនុស្សដែលរមែងតែងតែស្លាប់ និងមនុស្សលោកដែលនឹងត្រូវបោះចោលដូចស្មៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើង គឺយើងនេះហើយ ជាអ្នកដែលកម្សាន្តចិត្តអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្ស ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលថា: គឺយើងនេះហើយដែលសម្រាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញ គឺអញនេះហើយ ជាអ្នកដែលកំសាន្តចិត្តឯងរាល់គ្នា តើឯងជាអ្វី បានជាឯងខ្លាចចំពោះមនុស្សដែលត្រូវតែស្លាប់ ហើយចំពោះពួកអ្នកដែលកើតពីមនុស្សមក ដូច្នេះ ដែលគេនឹងត្រូវក្រៀមទៅដូចជាស្មៅនោះ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលថា: គឺយើងនេះហើយដែលសំរាលទុក្ខអ្នករាល់គ្នា ហេតុអ្វីបានជាអ្នកភ័យខ្លាច មនុស្សដែលតែងតែស្លាប់? មនុស្សលោក នឹងត្រូវវិនាសដូចស្មៅដែរ។ |
ព្រះយេហូវ៉ានៅខាងខ្ញុំ ខ្ញុំនឹងមិនខ្លាចឡើយ; តើមនុស្សអាចធ្វើអ្វីដល់ខ្ញុំបាន?
ទោះបីជាមនុស្សអាក្រក់លូតលាស់ដូចស្មៅ ហើយអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចម្រើនឡើងក៏ដោយ ក៏វាបានដូច្នោះដើម្បីឲ្យពួកគេត្រូវបានបំផ្លាញទៅជារៀងរហូត។
មនុស្សជាច្រើនស្វែងរកក្ដីសន្ដោសពីមេគ្រប់គ្រង ប៉ុន្តែសេចក្ដីយុត្តិធម៌របស់មនុស្សមកពីព្រះយេហូវ៉ា។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ចូរអ្នករាល់គ្នាឈប់ទុកចិត្តលើមនុស្សលោក ដែលមានដង្ហើមតាមរន្ធច្រមុះ ដ្បិតតើគេមានតម្លៃអ្វី?៕
ព្រះរបស់អ្នករាល់គ្នាមានបន្ទូលថា៖ “ចូរកម្សាន្តចិត្ត ចូរកម្សាន្តចិត្តប្រជារាស្ត្ររបស់យើង!
យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ ដែលលុបការបំពានរបស់អ្នកចេញដោយយល់ដល់ខ្លួនយើង ហើយយើងនឹងមិននឹកចាំបាបរបស់អ្នកទៀតឡើយ។
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ដ្បិតព្រះយេហូវ៉ាទ្រង់កម្សាន្តចិត្តស៊ីយ៉ូន ព្រះអង្គទ្រង់កម្សាន្តចិត្តអស់ទាំងទីបាក់បែករបស់នាង ព្រះអង្គទ្រង់ធ្វើឲ្យទីរហោស្ថានរបស់នាងបានដូចជាអេដែន ក៏ធ្វើឲ្យវាលខ្សាច់របស់នាងបានដូចជាសួនច្បាររបស់ព្រះយេហូវ៉ាដែរ។ សេចក្ដីរីករាយ និងអំណរនឹងត្រូវបានរកឃើញនៅក្នុងនាង ព្រមទាំងការអរព្រះគុណ និងសូរទំនុកភ្លេងផង។
ទីបាក់បែករបស់យេរូសាឡិមអើយ ចូរហ៊ោកញ្ជ្រៀវ ចូរច្រៀងដោយអំណរជាមួយគ្នាចុះ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ក៏បានប្រោសលោះយេរូសាឡិមហើយ។
តើអ្នកបានភិតភ័យ និងខ្លាចអ្នកណា បានជាអ្នកកុហក ហើយមិនបាននឹកចាំអំពីយើង ក៏មិនបានយកចិត្តទុកដាក់ដូច្នេះ? តើយើងមិនបាននៅស្ងៀមជាយូរមកហើយទេឬ បានជាអ្នកមិនកោតខ្លាចយើង?
ដើម្បីប្រកាសឆ្នាំនៃសេចក្ដីសន្ដោសរបស់ព្រះយេហូវ៉ា និងថ្ងៃនៃការសងសឹករបស់ព្រះនៃពួកយើង ដើម្បីសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ
ដូចដែលកូនត្រូវម្ដាយលួងលោមយ៉ាងណា យើងនឹងលួងលោមអ្នករាល់គ្នាយ៉ាងនោះដែរ គឺអ្នករាល់គ្នានឹងត្រូវបានលួងលោមនៅយេរូសាឡិម”។
“កុំហៅថាការឃុបឃិត ចំពោះអ្វីដែលប្រជាជននេះហៅថាការឃុបឃិតនោះឡើយ។ កុំខ្លាចអ្វីដែលគេភ័យខ្លាចនោះឡើយ ហើយក៏កុំតក់ស្លុតដែរ។
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។
ដូច្នេះ ក្រុមជំនុំនៅទូទាំងយូឌា កាលីឡេ និងសាម៉ារី ក៏មានសេចក្ដីសុខសាន្ត។ ដោយត្រូវបានស្អាងទឹកចិត្តឡើង ពួកគេក៏ជឿនទៅមុខក្នុងការកោតខ្លាចព្រះអម្ចាស់ និងក្នុងការកម្សាន្តចិត្តនៃព្រះវិញ្ញាណដ៏វិសុទ្ធ ហើយពួកគេកើនឡើងជាលំដាប់។
ដ្បិត “មនុស្ស ទាំងអស់ប្រៀបដូចជាស្មៅ ហើយគ្រប់ទាំងសិរីរុងរឿងរបស់ពួកគេក៏ប្រៀបដូចជាផ្កាស្មៅដែរ; ស្មៅក៏ក្រៀមស្វិត ហើយផ្កាក៏រុះរោយ