Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 14:18 - ព្រះគម្ពីរខ្មែរសាកល

18 ខ្ញុំ​នឹង​មិន​ចាកចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មករក​អ្នករាល់គ្នា​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 រីឯ​ខ្ញុំ​មិនទុ​ក​ឲ្យ​អ្នក​រាល់គ្នា​នៅ​កំព្រា​ទេ​ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់គ្នា​វិញ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។

សូមមើលជំពូក ចម្លង




យ៉ូហាន 14:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​យកចិត្តទុកដាក់​ចំពោះ​ផ្លូវ​គ្រប់លក្ខណ៍​។ តើ​ពេលណា​ព្រះអង្គ​នឹង​យាង​មករក​ទូលបង្គំ​? ទូលបង្គំ​នឹង​ដើរ​នៅក្នុង​ផ្ទះ​របស់ទូលបង្គំ​ដោយ​សេចក្ដីគ្រប់លក្ខណ៍​នៃ​ចិត្ត​របស់ទូលបង្គំ​។


ទោះបីជា​ទូលបង្គំ​ដើរ​ក្នុង​ជ្រលងភ្នំ​ស្រមោលនៃសេចក្ដីស្លាប់​ក៏ដោយ ក៏​ទូលបង្គំ​មិន​ខ្លាច​មហន្តរាយ​ឡើយ ដ្បិត​ព្រះអង្គ​គង់នៅ​ជាមួយ​ទូលបង្គំ​; ដំបង និង​ឈើច្រត់​របស់ព្រះអង្គ​កម្សាន្តចិត្ត​ទូលបង្គំ​។


យ៉ាកុប​អើយ ព្រះយេហូវ៉ា​ជា​ព្រះអង្គដែល​និម្មិតបង្កើត​អ្នក អ៊ីស្រាអែល​អើយ ព្រះអង្គដែល​សូន​អ្នក ឥឡូវនេះ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “កុំ​ខ្លាច​ឡើយ ដ្បិត​យើង​បាន​លោះ​អ្នក​ហើយ​; យើង​បាន​ហៅ​អ្នក​ចំ​ឈ្មោះ​; អ្នក​ជារបស់​យើង​ហើយ​!


“យើង គឺ​យើង​ហ្នឹងហើយ ជា​ព្រះអង្គនោះ​ដែល​កម្សាន្តចិត្ត​អ្នករាល់គ្នា​។ តើ​អ្នក​ជា​នរណា បានជា​អ្នក​ខ្លាច​មនុស្ស​ដែល​រមែងតែងតែ​ស្លាប់ និង​មនុស្សលោក​ដែល​នឹងត្រូវ​បោះចោល​ដូច​ស្មៅ


ដ្បិត​កន្លែងណាដែល​មាន​ពីរ ឬ​បី​នាក់​ជួបជុំគ្នា​ក្នុង​នាម​របស់ខ្ញុំ ខ្ញុំ​ក៏​នៅ​ទីនោះ​ក្នុង​កណ្ដាលចំណោម​ពួកគេ​ដែរ”។


ហើយ​បង្រៀន​ពួកគេ​ឲ្យ​កាន់តាម​សេចក្ដី​ទាំងអស់​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នករាល់គ្នា​។ មើល៍! ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់ពេល​រហូតដល់​ចុងបញ្ចប់​នៃពិភពលោក”៕​៚


ហើយខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា រួច​ព្រះអង្គ​នឹង​ប្រទាន​ព្រះជំនួយ​មួយអង្គទៀត​មក​អ្នករាល់គ្នា ដើម្បីឲ្យ​ព្រះអង្គ​គង់នៅជាមួយ​អ្នករាល់គ្នា​ជារៀងរហូត​។


ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។


“បន្តិចទៀត អ្នករាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ ”។


ខ្ញុំ​បាន​ប្រាប់​សេចក្ដីទាំងនេះ​ដល់​អ្នករាល់គ្នា ដើម្បីឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដីសុខសាន្ត​នៅក្នុង​ខ្ញុំ​។ នៅក្នុង​ពិភពលោក អ្នករាល់គ្នា​មាន​ទុក្ខវេទនា​មែន ប៉ុន្តែ​ចូរ​ក្លាហានឡើង​! ខ្ញុំ​មានជ័យជម្នះ​លើ​ពិភពលោក​ហើយ”៕


ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង និង​ព្រះដែលជាព្រះបិតា​របស់យើង ដែល​ស្រឡាញ់​យើង ហើយ​ប្រទាន​ការកម្សាន្តចិត្ត​ដ៏អស់កល្បជានិច្ច និង​សេចក្ដីសង្ឃឹម​ដ៏ប្រសើរ​មក​តាមរយៈ​ព្រះគុណ សូមឲ្យ​ព្រះអង្គផ្ទាល់


ដោយសារ​ព្រះអង្គ​ផ្ទាល់​បាន​រងទុក្ខ​ក្នុង​ការ​ល្បងល ដូច្នេះ​ព្រះអង្គ​អាច​ជួយ​អ្នក​ដែល​ត្រូវបាន​ល្បងល​ដែរ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម