យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ!
អេសាយ 43:4 - ព្រះគម្ពីរខ្មែរសាកល ដោយព្រោះអ្នកមានតម្លៃ និងមានកិត្តិយសក្នុងភ្នែករបស់យើង ហើយយើងស្រឡាញ់អ្នក ដូច្នេះយើងនឹងប្រគល់មនុស្សដទៃជំនួសអ្នក ក៏នឹងប្រគល់ជាតិសាសន៍នានាជំនួសជីវិតរបស់អ្នកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលុប ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងឲ្យមនុស្សដទៃជំនួសឯង ហើយប្រជាជាតិផ្សេងៗ ស្នងនឹងជីវិតឯង ដោយព្រោះឯងមានដំឡៃវិសេសនៅភ្នែកអញ ក៏គួរលើកដំកើង ហើយជាទីស្រឡាញ់ដល់អញផង អាល់គីតាប យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។ |
យើងនឹងធ្វើឲ្យអ្នកទៅជាប្រជាជាតិដ៏ធំមួយ ហើយឲ្យពរអ្នក ព្រមទាំងធ្វើឲ្យឈ្មោះរបស់អ្នកបានធំឧត្ដម ដូច្នេះអ្នកនឹងទៅជាពរដល់អ្នកដទៃ!
គេបានចែករំលែក ហើយឲ្យដល់អ្នកក្រីក្រ; សេចក្ដីសុចរិតរបស់គេនៅស្ថិតស្ថេរជារៀងរហូត ស្នែងរបស់គេនឹងត្រូវបានលើកតម្កើងក្នុងសិរីរុងរឿង។
ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសយ៉ាកុបសម្រាប់អង្គទ្រង់ ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលជាកម្មសិទ្ធិដ៏មានតម្លៃរបស់អង្គទ្រង់។
ឥឡូវនេះ ព្រះយេហូវ៉ាជាអ្នកដែលសូនខ្ញុំតាំងពីផ្ទៃម្ដាយឲ្យបានជាបាវបម្រើរបស់ព្រះអង្គ ដើម្បីនាំយ៉ាកុបមករកព្រះអង្គវិញ និងដើម្បីឲ្យអ៊ីស្រាអែលត្រូវបានប្រមូលមកឯព្រះអង្គ ព្រះអង្គមានបន្ទូល ——ដ្បិតខ្ញុំត្រូវបានលើកតម្កើងនៅចំពោះព្រះនេត្ររបស់ព្រះយេហូវ៉ា ហើយព្រះរបស់ខ្ញុំបានជាកម្លាំងរបស់ខ្ញុំ——
នៅក្នុងគ្រប់ទាំងទុក្ខវេទនារបស់ពួកគេ ព្រះអង្គក៏រងទុក្ខវេទនាដែរ ហើយទូតសួគ៌ដែលនៅចំពោះព្រះអង្គ បានសង្គ្រោះពួកគេ។ ព្រះអង្គបានប្រោសលោះពួកគេដោយសេចក្ដីស្រឡាញ់ និងដោយព្រះហឫទ័យអាណិតអាសូររបស់ព្រះអង្គ ព្រះអង្គបានលើកពួកគេ ក៏បីពួកគេក្នុងអស់ទាំងថ្ងៃពីបុរាណ។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “យើងបានស្រឡាញ់អ្នករាល់គ្នា”។ ប៉ុន្តែអ្នករាល់គ្នាសួរថា៖ “ព្រះអង្គបានស្រឡាញ់យើងខ្ញុំយ៉ាងដូចម្ដេច?”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “តើអេសាវមិនមែនជាបងប្រុសរបស់យ៉ាកុបទេឬ? ទោះបីជាដូច្នោះក៏ដោយ ក៏យើងបានស្រឡាញ់យ៉ាកុប
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “នៅថ្ងៃដែលយើងរៀបចំកម្មសិទ្ធិដ៏មានតម្លៃ ពួកគេនឹងទៅជារបស់យើង ហើយយើងនឹងប្រណីដល់ពួកគេ ដូចដែលមនុស្សប្រណីដល់កូនរបស់ខ្លួន ដែលបម្រើខ្លួនដែរ។
ដ្បិតព្រះបិតាផ្ទាល់ទ្រង់ស្រឡាញ់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាបានស្រឡាញ់ខ្ញុំ និងជឿថា ខ្ញុំចេញមកពីព្រះ។
គឺទូលបង្គំនៅក្នុងពួកគេ ហើយព្រះអង្គនៅក្នុងទូលបង្គំ ដើម្បីឲ្យពួកគេរួមគ្នាតែមួយយ៉ាងគ្រប់លក្ខណ៍ ដើម្បីឲ្យពិភពលោកដឹងថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមក ព្រមទាំងដឹងថាព្រះអង្គទ្រង់ស្រឡាញ់ពួកគេ ដូចដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំដែរ។
ទូលបង្គំបានឲ្យពួកគេស្គាល់ព្រះនាមរបស់ព្រះអង្គ ហើយនឹងឲ្យស្គាល់ទៀត ដើម្បីឲ្យសេចក្ដីស្រឡាញ់ដែលព្រះអង្គទ្រង់ស្រឡាញ់ទូលបង្គំបាននៅក្នុងពួកគេ ហើយទូលបង្គំក៏នៅក្នុងពួកគេដែរ”៕
តើអ្នករាល់គ្នាអាចជឿយ៉ាងដូចម្ដេចបាន ខណៈដែលអ្នករាល់គ្នាទទួលយកសិរីរុងរឿងពីគ្នាទៅវិញទៅមក ប៉ុន្តែមិនស្វែងរកសិរីរុងរឿងពីព្រះតែមួយអង្គគត់?
ព្រះអង្គបានថ្វាយអង្គទ្រង់ជំនួសយើង ដើម្បីប្រោសលោះយើងពីការឥតច្បាប់គ្រប់បែបយ៉ាង ហើយជម្រះប្រជារាស្ត្រមួយដែលជ្រើសរើសទុកជាពិសេសសម្រាប់ព្រះអង្គផ្ទាល់ ជាអ្នកស៊ប់ខាងកិច្ចការដ៏ប្រសើរ។
ដើម្បីឲ្យជំនឿដែលត្រូវបានពិសោធរបស់អ្នករាល់គ្នា (ជាជំនឿដែលមានតម្លៃជាងមាសដែលរមែងតែងតែសាបសូន្យ ទោះបីជាត្រូវពិសោធដោយភ្លើងក៏ដោយ) ត្រូវបានចាត់ទុកថាសមនឹងការសរសើរ សិរីរុងរឿង និងកិត្តិយស នៅពេលព្រះយេស៊ូវគ្រីស្ទត្រូវបានសម្ដែងឲ្យឃើញ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
មើល៍! យើងនឹងធ្វើឲ្យពួកខាងសាលាប្រជុំរបស់សាតាំង ដែលហៅខ្លួនឯងថាជាជនជាតិយូដា ប៉ុន្តែតាមពិតមិនមែនទេ គឺភូតភរវិញ——មើល៍! យើងនឹងធ្វើឲ្យពួកគេមកក្រាបថ្វាយបង្គំនៅទៀបជើងរបស់អ្នក ហើយពួកគេនឹងដឹងថាយើងស្រឡាញ់អ្នក។