Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 1:2 - ព្រះគម្ពីរខ្មែរសាកល

2 ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “យើង​បាន​ស្រឡាញ់​អ្នករាល់គ្នា”។ ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “ព្រះអង្គ​បាន​ស្រឡាញ់​យើងខ្ញុំ​យ៉ាងដូចម្ដេច​?”។ នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “តើ​អេសាវ​មិនមែន​ជា​បងប្រុស​របស់​យ៉ាកុប​ទេ​ឬ​? ទោះបីជា​ដូច្នោះ​ក៏ដោយ ក៏​យើង​បាន​ស្រឡាញ់​យ៉ាកុប

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ព្រះអង្គ​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកុប​ក្ដី ក៏​យើង​ស្រឡាញ់​យ៉ាកុប​ជាង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្រឡាញ់​ឯង​រាល់​គ្នា ប៉ុន្តែឯង​រាល់​គ្នា​ថា ទ្រង់​មាន​ស្រឡាញ់​យើង​រាល់​គ្នា​ឯ​ណា ព្រះ‌យេហូវ៉ា​ទ្រង់​តប​ថា ឯ​អេសាវ តើ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ​អី ទោះ​បើ​យ៉ាង​នោះ គង់​តែ​អញ​បាន​ស្រឡាញ់​យ៉ាកុប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​ស្រឡាញ់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​មាន​អ្វី​បញ្ជាក់​ថា ទ្រង់​ស្រឡាញ់​យើង​ខ្ញុំ?”។ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា - ទោះ​បី​អេសាវ​ជា​បង​របស់​យ៉ាកកូប​ក្តី ក៏​យើង​ស្រឡាញ់​យ៉ាកកូប​ជាង​អេសាវ

សូមមើលជំពូក ចម្លង




ម៉ាឡាគី 1:2
32 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​មានបន្ទូល​នឹង​នាង​ថា​៖ “មាន​ប្រជាជាតិ​ពីរ​នៅក្នុង​ផ្ទៃ​នាង មាន​ជាតិសាសន៍​ពីរ​ចេញពី​ពោះ​នាង ហើយ​បែកចេញពីគ្នា ជាតិសាសន៍​មួយ​នឹង​ខ្លាំង​ជាង​ជាតិសាសន៍​មួយ​ទៀត គឺ​កូនច្បង​នឹង​បម្រើ​កូនប្អូន”។


កូន​ទីមួយ​កើតចេញមក​មាន​សម្បុរក្រហម ខ្លួន​ទាំងមូល​ដូច​អាវរោមសត្វ គេ​ក៏​ដាក់ឈ្មោះ​វា​ថា អេសាវ​។


បន្ទាប់មក ប្អូន​វា​ក៏​កើតចេញមក​ទាំង​ដៃ​កាន់​កែងជើង​អេសាវ គេ​ក៏​ដាក់ឈ្មោះ​វា​ថា យ៉ាកុប​។ រីឯ​អ៊ីសាក​មាន​អាយុ​ហុកសិប​ឆ្នាំ ពេល​បង្កើត​ពួកវា​។


អ៊ីសាក​ក៏​ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយ​សួរថា​៖ “ចុះ​ម្នាក់ដែល​បរបាញ់​សត្វ​យកមក​ឲ្យ​ឪពុក​ជា​នរណា​? ឪពុក​បាន​ហូប​ទាំងអស់​មុនពេល​ឯង​មកដល់ ហើយ​ឪពុក​បាន​ឲ្យពរ​វា ដូច្នេះ​វា​នឹង​មានពរ​មែន”។


ដោយ​មានបន្ទូលថា​: ‘មើល៍! យើង​នឹង​ធ្វើឲ្យ​អ្នក​ចម្រើនឡើង ហើយ​កើនចំនួនឡើង​។ យើង​នឹង​ធ្វើឲ្យ​អ្នក​ទៅជា​សហគមន៍​នៃ​ជាតិសាសន៍​នានា ហើយ​ប្រគល់​ទឹកដី​នេះ​ដល់​ពូជពង្ស​ជំនាន់ក្រោយ​របស់អ្នក ទុកជា​កម្មសិទ្ធិ​ដ៏អស់កល្បជានិច្ច’។


ដោយព្រោះ​អ្នក​មានតម្លៃ និង​មានកិត្តិយស​ក្នុង​ភ្នែក​របស់យើង ហើយ​យើង​ស្រឡាញ់​អ្នក ដូច្នេះ​យើង​នឹង​ប្រគល់​មនុស្សដទៃ​ជំនួស​អ្នក ក៏​នឹង​ប្រគល់​ជាតិសាសន៍​នានា​ជំនួស​ជីវិត​របស់អ្នក​ដែរ​។


តើ​អ្នកនេះ​ដែល​មក​ពី​អេដំ ដែលស្លៀក​សម្លៀកបំពាក់​ពណ៌ក្រហមជាំ​ពី​បុសរ៉ា ជា​នរណា​? តើ​អ្នកនេះ​ដែល​ពាក់​អាវវែង​ប្រកបដោយសិរីរុងរឿង ហើយ​យាត្រាមក​ក្នុង​ឫទ្ធានុភាព​ដ៏ធំឧត្ដម ជា​នរណា​? “គឺ​យើង​នេះហើយ ដែល​និយាយ​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ដែល​ខ្លាំងពូកែ​នឹង​សង្គ្រោះ”។


អ្នករាល់គ្នា​ធ្វើឲ្យ​ព្រះយេហូវ៉ា​នឿយណាយ​ដោយ​ពាក្យសម្ដី​របស់អ្នករាល់គ្នា ប៉ុន្តែ​អ្នករាល់គ្នា​សួរថា​៖ “តើ​យើងខ្ញុំ​បាន​ធ្វើឲ្យ​ព្រះអង្គ​នឿយណាយ​យ៉ាងដូចម្ដេច​?”។ គឺ​អ្នករាល់គ្នា​ពោលថា​៖ “អស់អ្នក​ដែល​ធ្វើ​អាក្រក់ គឺ​ល្អ​ក្នុង​ព្រះនេត្រ​របស់​ព្រះយេហូវ៉ា ហើយ​ព្រះអង្គ​សព្វព្រះហឫទ័យ​នឹង​គេ” ឬក៏ “តើ​ព្រះ​នៃ​សេចក្ដីយុត្តិធម៌​នៅ​ឯណា​?”៕


ប៉ុន្តែ​គាត់​ចង់​បង្ហាញថា​ខ្លួន​សុចរិត ក៏​ទូល​សួរ​ព្រះយេស៊ូវ​ថា៖ “ចុះ​នរណា​ជា​អ្នកជិតខាង​របស់ខ្ញុំ​?”។


នេះ​ជា​សេចក្ដីបង្គាប់​របស់ខ្ញុំ គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម